< ត្រឡប់ទៅធនធានទាំងអស់

ពណ៌ភាសាអង់គ្លេស


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • សិក្សាសង្គម សិក្សាសង្គម
  • បុរេគណិត បុរេគណិត
  • ភាសាខ្មែរ ភាសាខ្មែរ

សកម្មភាព ពណ៌ភាសាអង់គ្លេស

សិក្សាសង្គម
ចម្រៀង និងតន្រ្តី(ចំណេះដឹងបច្ចេកទេស ការច្នៃប្រឌិត និងបទពិសោធន៍តន្រ្តី)
បុរេគណិត​
ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ) ។

គោលបំណង
(សិក្សាសង្គម) ច្រៀងចំរៀង និងធ្វើកាយវិការតាមបទចម្រៀងបាន។
(បុរេគណិត) ប្រាប់បានពីការរៀបវត្ថុតាមលំដាប់ក្រុម ទំហំ និងពណ៌
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់

សៀវភៅ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?” 

រយៈពេល ៣០ នាទី

ឧបករណ៍  កាត និងវត្ថុដែលមានពណ៌ដូចនៅក្នុងបទចម្រៀង និងរូបភាពរបស់ឥន្ទធនូ។ 

ការរៀបចំ អនុវត្ត និងរៀនច្រៀងបទចម្រៀងឱ្យចេះច្បាស់ជាមុនសិន ។
សេចក្ដីណែនាំ ៖ 

  1. ថ្ងៃនេះអ្នកគ្រូនឹងបង្រៀនកូនៗច្រៀងបទចម្រៀងតាមពណ៌ទាំងប្រាំពីរជាភាសាអង់គ្លេសទាំងអស់គ្នា។
  2. ច្រៀងបទចម្រៀងឱ្យក្មេងៗស្ដាប់។
  3. ក្រោយពេលច្រៀងចប់
    តើមានកូនណាដឹងថាបទចម្រៀងនេះជាភាសាអ្វី? ចាស​/បាទ ភាសាអង់គ្លេស
  4. អញ្ចឹងចុះយ៉េក និងខេទីនិយាយភាសាអង់គ្លេស៖ តើពួកគាត់មកពីប្រទេសណាដែរ?
    ចាស​/បាទ អូស្រ្តាលី។
  5. បង្ហាញពីកាតរូបភាពដែលមានពណ៌ផ្សេងៗពីគ្នាចំនួនប្រាំពីរ។
  6. ឱ្យក្មេងៗថាតាមពណ៌ទាំងប្រាំពីរជាភាសាអង់គ្លេសតាមល,ដាប់លំដោយនៃបទចម្រៀង។
  7. បង្ហាញរូបឥន្ទធនូ ហើយសួក្មេងៗថា៖ តើកូនៗដឹងថារូបនេះជាអ្វី? តើភាសាអង់គ្លេសគេហោះថាអ្វី?
    ក្មេងឆ្លើយថា ៖ រូបឥន្ទធនូ

អង់គ្លេសគេហៅថា ៖(rainbow)ឱ្យក្មេងថាតាមឱ្យបានច្រើនដង។

  1. ឱ្យក្មេងៗច្រៀងបទចម្រៀងនៅឃ្លាទី ១បណ្តើរចង្អុលពណ៌នៅលើរូបឥន្ទធនូបណ្តើរ។ 
  2. អនុវត្តបទចម្រៀងឱ្យបានច្រើនដង បន្ទាប់មក ច្រៀងបទចម្រៀងពីដើមរហូតដល់ចប់តែម្ដង។
  3. ថាតាមឈ្មោះនៃពណ៌ទាំងប្រាំពីរម្ដងទៀត និងឱ្យក្មេងៗទាំងអស់ថាតាមអ្នកជាកាស្រេច។

ការប្រែប្រួល៖ លោកអ្នកអាចជ្រើរើសបទចំរៀងជាភាសាខ្មែរតែរៀបរាប់អំពីពណ៌ក៏បាន។

បទចម្រៀង ខ្ញុំអាចច្រៀងបទឥន្ទធនូបាន_I-Can-Sing-A-Rainbow

Red and yellow and pink and green

(ពណ៌ក្រហម ពណ៌លឿង ពណ៌ផ្កាឈូក បែតង)

Purple and orange and blue

(ស្វាយ ទឹកក្រូច និងពណ៌ខៀវស្វាយ)

I can sing a rainbow 

(ខ្ញុំអាចច្រៀងបទឥន្ទធនូបាន)

Sing a rainbow

(ច្រៀងបទឥន្ទធនូ)

Sing a rainbow for you

(ច្រៀងបទឥន្ទធនូ សម្រាប់អ្នក)