< ត្រឡប់ទៅធនធានទាំងអស់

ល្បែងក្តារពណ៌_b


20-30 នាទី
2-6 នាក់
៣ឆ្នាំ លើស
បោះពុម្ភ សម្ភារ, គ្រាប់ឡុកឡាក់, គ្រាប់តូចៗ
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • បុរេគណិត បុរេគណិត

សកម្មភាព ល្បែងក្តារពណ៌

ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។

បុរេគណិត
ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)

គោលបំណង
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។
បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។
(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។

សៀវភៅ តើនរណាជាអ្នកលាបពណ៌មេឃ? 

រយៈពេល ៣០ នាទី

សម្ភារ ៖ ក្រដាសល្បែងក្ដារពណ៌ គ្រាប់ឡុកឡាក់ 

ឧបករណ៍  វត្ថុសម្រាប់រាប់ចំនួន ក្រដាស់ល្បែងក្តារពណ៌ គ្រាប់ឡុកឡាក់ គម្របដប ឬ ដុំថ្មតូចៗ។

សេចក្ដីណែនាំ៖ 

  1. បង្ហាញក្មេងៗពីក្រដាសល្បែងក្ដារពណ៌ គ្រាប់ឡុកឡាក់
  2. បែងចែកក្មេងៗទាំងអស់ទៅជាក្រុមៗ ដែលក្នុងក្រុមនីមួយៗ អាចមានសមាជិក ២-៤នាក់ ឬ អាច
    លើសពីនេះ អាស្រ័យលើចំនួនសិស្សរបស់អ្នក។ 
  3. ចែកសន្លឹកល្បែងក្ដារពណ៌ដែលមានទំហំ A3 មួយសន្លឹកគ្រាប់ឡុកឡាក់១ និងវត្ថុសម្រាប់សម្គាល់
    ចំនួនបានមួយចំនួន ទៅតាមក្រុមនីមួយៗ។ 
  4. តើកូនៗស្កាល់ពណ៌នៅលើក្រដាសក្តារពណ៌នេះដែរឬទេ? បាទ/ចាស ស្គាល់។
  5. តើមានពណ៌អ្វីខ្លះកូនៗ? មានពណ៌ក្រហម លឿង បៃតង ស្វាយ ខៀវ ទឹកសមុទ្រ ទឹកក្រូច……..
  1. ចាប់ផ្តើមពន្យល់ច្បាប់នៃការលេងល្បែងក្តារពណ៌។ 
  1. បែងចែកក្មេងៗទៅជាក្រុមៗ ដែលមានក្មេងចាប់ពី ៤ ទៅ៦នាក់ក្នុង១ក្រុមចែកល្បែងក្ដារទៅតាម
    ក្រុមនីមួយៗ វត្ថុរាប់ចំនួន និងគ្រាប់ឡុកឡាក់ 
  2. អនុញ្ញាតឱ្យក្មេងៗទាំងអស់លេងល្បែងនោះ រហូតដល់អស់ម៉ោងឈប់លេង ជាការស្រេច។