< ត្រឡប់ទៅធនធានទាំងអស់
ល្បែងប្រមូលបាល់ដាក់កន្រ្តក
សកម្មភាព ៖
ចិត្តចលភាព៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំធំដៃនិងសាច់ដុំភ្នែក
បុរេគណិត៖ បរិមាណនិងចំនួន៖ ស្គាល់និងយល់លេខតាងនិងការគណនាលេខសាមញ្ញៗ
ទំហំនិងពណ៌៖ ចំណាត់ក្រុមនិងលំដាប់លំដោយ
គោលបំណង ៖
ចិត្តចលភាព៖ ប្រាប់បានពីរបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។
បុរេគណិត៖ ប្រាប់បានពីចំនួនលេខនិងយល់ន័យពី១ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះ។
ប្រាប់បានពីការរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំនិងពណ៌។
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ ក្រដាសក្ដារល្បែង១សន្លឹក សម្រាប់១ក្រុម សម្ភារសម្គាល់ខ្លួនកុមារ គ្រាប់កូនថ្ម ឬគ្រាប់អ្វី ចំនួន៣០គ្រាប់សម្រាប់ទិន្នផល (សម្រាប់១ក្រុម) កន្ត្រក ឬចានក៏បានសម្រាប់ដាក់គ្រាប់ថ្មម្នាក់មួយៗ តាមចំនួនកុមារលេងក្នុង១ក្រុមដែរនិងគ្រាប់ឡុកឡាក់។
កម្រិតសិក្សា ៖ មធ្យម និង ខ្ពស់
ការរៀបចំ ៖ ត្រូវត្រៀមសម្ភារទាំងដែលត្រូវលេងក្នុងល្បែងនេះឱ្យបានគ្រាប់គ្រាន់ ទៅតាមក្រុមដែលមាននិងដែលបានកំណត់។
សេក្ដីណែនាំ៖
- ចែកក្មេងៗទៅជាក្រុមៗ ដែលមានចំនួន៣ឬ៤នាក់ ទៅតាមការរៀបចំរបស់អ្នក តែបើច្រើនពេកមិនសប្បាយទេ។
- ប្រាប់ឱ្យក្មេងៗអង្គុយតាមក្រុមនីមួយៗជារង្វង់។
- ចាប់ផ្ដើមចែកសម្ភារលេងតាមក្រុមនីមួយៗ ដែលបានត្រៀមទុករួចរាល់នោះ។
- ប្រាប់ពីរបៀបលេងល្បែងមួយនេះទៅកាន់ក្មេងៗឱ្យបានច្បាស់ជាមុនសិន
- សម្ភារ៖ ដាក់កន្រ្តកយ៉េកមួយ គ្រាប់៣០ សម្ភារសម្គាល់តាមចំនួនក្មេងក្នុងក្រុម កន្រ្តក ឬចានតាមចំនួនក្មេងក្នុងក្រុម។
- ក្មេងៗអាចចាប់ផ្ដើមដើរនៅកន្លែងចំណុចពណ៌ខៀវ នៅចំកណ្ដាល
- ក្មេងម្នាក់ចាប់ផ្ដើមមុន (ប្រើវិធិសាស្ត្រណាក៏បានឱ្យតែរកអ្នកចាប់ផ្ដើមមុនបាន)
- ក្មេងទី១រមៀលគ្រាប់ឡុកឡាក់ បានលេខតាមចំនួន និងដើរតាមចំនួនដែលរមៀលបាន ឧ. បានលេខ៣ ត្រូវដើរចំនួន៣ដែរ
- ក្មេងអាចដើរតាមទិសខាងណាក៏បានដែរ ទាំង៤ទិសតែម្ដង តែដើរតាមសញ្ញាព្រួញនោះ។
- ប្រសិនបើគាត់ដើរដល់កន្លែងដែលមាន
- ពណ៌បៃតង៖ ក្មេងនោះអាចយកគ្រាប់ដែលមាន៣០នោះដាក់ក្នុងកន្រ្តករបស់ក្មេងនោះបានចំនួន១ ២ ឬ៣គ្រាប់តាមចំនួនលេខដែលមាននៅក្នុងកូនបាល់លើកក្រដាសល្បែងនោះ។
- ពណ៌លឿង៖ ក្មេងនោះអាចផ្លាស់ប្ដូរកន្រ្តករបស់ខ្លួនជាមួយនឹងកន្រ្តកអ្នកណាក៏បានតាម
ចិត្ត អ្នកផ្សេងគ្មានសិទិ្ទប្រកែកទេ
- ពណ៌ផ្កាឈូក៖ ត្រូវដកគ្រាប់របស់ខ្លួនចំនួន១ ឬ២គ្រាប់តាមចំនួនលេខបាល់ ដាក់ចូលទៅក្នុងកន្រ្តករបស់យ៉េក ដោយគ្មានការតវ៉ា
- ពណ៌ខៀវ៖ អ្នកមានសិទ្ធិដកយកគ្រាប់បាល់ទាំងអស់ដែលនៅក្នុងកន្រ្តកយ៉េកមកធ្វើជា
របស់ខ្លួនតែម្ដង។ អ្នកអាចត្រឡប់មកចំណុចកណ្ដាលបានទាល់តែអ្នករមៀលគ្រាប់
ឡុកឡាក់ចាប់ពី៤ដងឡើងទៅ
- សម្រាប់ចំនួនដែលដើរទៅបានដល់ចំណុចពណ៌ខៀវនោះ គឺគ្រប់ចំនួនដែលរមៀលគ្រាប់ឡុកឡាក់បាននោះ មិនលើស មិនខ្វះ។
- លេងបែបនេះរហូតដល់គ្រាប់ទាំង៣០នោះអស់ទើបអាចបញ្ចប់ល្បែងនេះបាន។
- អ្នកដែលទទួលបានគ្រាប់ច្រើនជាងគេគឺជាអ្នកឈ្នះក្នុងល្បែងនេះតែម្ដង។