< ត្រឡប់ទៅធនធានទាំងអស់

ល្បែងប្រណាំងវាយកូនបាល់ចូលកន្រ្តក


15-30 នាទី
២នាក់ លើស
៣ឆ្នាំ លើស
បាល់, កន្ត្រៃ
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • បុរេគណិត បុរេគណិត

សកម្មភាព ល្បែងប្រណាំងវាយកូនបាល់ចូលកន្រ្តក 

ចិត្តចលភាព៖ បំណិនចលនាធំ៖ ការហ្វឹកហាត់បង្កើនកម្លាំងសម្របសម្រួលរវាងចលនាសាច់ដុំតូចនិងសាច់ដុំធំ
ការរីកចម្រើនរាងកាយនិងចលនា៖ ការបង្កើតកម្លាំងនិងប្រឈមទប់ទល់នឹងឧបសគ្គក្នុងពេលធ្វើសកម្មភាព
បុរេគណិត៖ បរិមាណនិងចំនួន៖ ស្គាល់និងយល់លេខតាងនិងការគណនាសាមញ្ញ

គោលបំណង ៖
ចិត្តចលភាព៖ ប្រាប់បានពីរបៀបវិធីដើរ រត់ លូន លោត ចុះឡើង បោះ តោង ឡើង គប់ បង្វិល រមៀល រុញ  និងទាញ ទៅតាមគោលដៅនិងចម្ងាយដែលបានកំណត់រួច។
អនុវត្តសកម្មភាពមួយបានយ៉ាងទន់ភ្លន់ រហ័សរហួននិងរឹងមាំដោយផ្ដើមចេញពីចលនាមូលដ្ឋានងាយៗ ទៅលំបាក ចំនួនពីរឡើងទៅ ក្នុងនោះមានការដើរ រត់ លូន ឬលើសពីនេះតាមរយៈចលនាចរន្ត ហាត់ប្រាណតាមរឿងនិទាន បទចម្រៀង បទភ្លេងនិងល្បែងនានា។
​​បុរេគណិត ៖ ប្រាប់បានពីចំនួន លេខនិងយល់ន័យពីលេខ១ ដល់៣១ តាមលំដាប់លំដោយ ឬលើសពីនេះ។

រយៈពេល ៣០ នាទី 

ឧបករណ៍ ប៉ោងប៉ោងមួយចំនួនល្មមនឹងសម្រាប់លេងល្បែងនេះ រ៉ាកែតវាយសី សម្រាប់វាយប៉ោងប៉ោងនិងកន្រ្តកមួយចំនួនតាមចំនួនក្រុម។ ប្រសិនបើអ្នកមិនច្បាស់ក្នុងការធ្វើរ៉ុកកែតទេ អ្នកអាចចូលមើលសន្លឹកណែនាំពីរបៀបធ្វើនៅក្នុងសកម្មភាព ល្បែងធ្វើរ៉ាកែតវាយសី បានផងដែរ។ 

កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់ 

ការរៀបចំ ត្រៀមសម្ភារទាំងអស់សម្រាប់លេងល្បែងនេះជាមួយកុមារ។ 

សេក្ដីណែនាំ៖ 

  1. ប្រាប់កុមារថាថ្ងៃនេះពួកគេនឹងលេងកីឡាមួយប្រភេទដែលមានឈ្មោះថា កីឡាវាយសី ដោយប្រើកូនបាល់ (បាល់ជ័រ ឬកៅស៊ូក៏បាន)។ 
  2. សួរពួកគេថា ធ្លាប់បានលេងកីឡានេះពីមុនមកដែរឬទេ? លេងនៅទីណា? លេងជាមួយអ្នកណា? 
  3. ចាប់ផ្ដើមបែងចែកកុមារជា២ក្រុម ឬបីក្រុមទៅតាមចំនួនសិស្សក្នុងថ្នាក់។ 
  4. ត្រៀមរ៉ាកែត២ ឬ៣ ទៅតាមក្រុមដែលបានបែងចែក (ប្រសិនបើមាន៣ក្រុម រ៉ាកកែត៣ដែរ) កូនបាល់មួយចំនួននិងកន្រ្តក២ ឬ៣ តាមក្រុមដែលមានដូចគ្នា។ 
  5. រៀបចំកន្លែងដាក់កន្រ្តក២ ឬ៣កន្លែង។ កន្រ្តក២សម្រាប់ដាក់កូនបាល់និង២ទៀតសម្រាប់វាយបញ្ចូល។ 
  6. ក្មេងៗត្រូវនៅជាក្រុមដែលបានបែងចែករួច 
  7. ពន្យល់ក្មេងៗពីរបៀបលេងឱ្យបានច្បាស់ជាមុនសិន មុននឹងលេង 

ប្រសិនបើលេងជាក្រុម និងមានគ្នាច្រើនល្មម៖ 

ខ្លួនឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

  1. ប្រសិនបើអ្នកមានពេលវេលាគ្រប់គ្រាន់ សូមឱ្យក្មេងៗលេងបានគ្រប់គ្នាកាន់តែល្អ។ 
  2. នៅពេលលេងល្បែងនេះរួចរាល់ហើយ អ្នកអាចចែកកូនបាល់ទៅឱ្យពួកគេក៏បានដែរ និងឱ្យពួកគេជួយរៀបចំកន្លែងលេងល្បែងឱ្យបានស្អាតនិងមានរបៀបរាបរយ។