< ត្រឡប់ទៅធនធានទាំងអស់
ល្បែងពូជអំបូរសត្វ
សកម្មភាព ៖ ល្បែងពូជអំបូរសត្វ
វិទ្យាសាស្ត្រ៖ ការរស់នៅប្រចាំថ្ងៃ៖ ការស្វែងយល់ដោយសង្កេត
គោលបំណង៖ បំណិនសម្បទា៖ រៀបរាប់ឈ្មោះសត្វ ចរិកលក្ខណៈ លក្ខខណ្ឌរស់នៅ វដ្តនៃជិវិត ការប្រៀបធៀបសត្វនិងផលប្រយោជន៍។
វិជ្ជាសម្បទា៖ ប្រាប់បានពីឈ្មោះសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាបឬលើសពីនេះ។
បុរេគណិត៖ បរិមាណនិងចំនួន៖ ស្គាល់និងយល់លេខតាងនិងការគណនាលេខសាមញ្ញៗ៖
គោលបំណង៖ វិជ្ជាសម្បទា៖ ប្រាប់ពីចំនួនរូបភាពនិងលេខ ដែលត្រូវផ្គុំនិងផ្គូផ្គង។
រយៈពេល៖ ៣០ នាទី
ឧបករណ៍៖ ក្រដាសល្បែងដែលមានរូបសត្វដែលបានត្រៀមទុក (អ្នកអាចទាញយកនៅក្នុងគេហទំព័របស់អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារបាន👉https://rermork.org) (បញ្ជាក់៖ កាតពូជអម្បូរសត្វរបស់អង្គការមាន… មាន់៖ មាន់ឈ្មោល មាន់ញីនិងកូនមាន់។
សេះ៖ សេះឈ្មោល សេះញីនិងកូនសេះ
តោ៖ តោញី តោឈ្មោលនិងកូនតោ
ចៀម៖ ចៀមញី ចៀមឈ្មោលនិងកូនចៀម
ក្ងោក៖ ក្ងោកញី ក្ងោកឈ្មោលនិងកូនក្ងោក
គោ៖ គោញី គោឈ្មោលនិងកូនគោ)
កាត់វា ហើយអ៊ុតផងទើបវាមានសភាពរឹងមាំនិងអាចរក្សាទុកលេងបានយូរ
កម្រិតសិក្សា ៖ មធ្យម និង ខ្ពស់
ការរៀបចំ ៖ ត្រៀមសម្ភារឱ្យបានរួចរាល់សម្រាប់ការលេងល្បែងសកម្មភាពនេះ
សេក្ដីណែនាំ៖
- សួរកុមារពីសត្វក្នុងស្រុក ឬសត្វព្រៃដែលពួកគេស្គាល់និងធ្លាប់ឃើញ។ តើកូនៗស្គាល់សត្វអ្វីខ្លះ? ប្រាប់អ្នកគ្រូបានទេ ថាមានសត្វអ្វីខ្លះ?
- ប្រសិនបើអាចប្រាប់បាន ត្រូវសួរគាត់ទៀតថា តើសត្វមានឈ្មោលមានញីអត់?
- ចាប់ផ្ដើមលេងល្បែងនេះ ដោយត្រូវចែកកុមារទៅជាក្រុមៗ ដែលមាន៤នាក់ក្នុងមួយក្រុម
- នៅពេលដែលចែកកុមារទៅជាក្រុមៗរួចរាល់ហើយនោះ ត្រូវចែកសម្ភារដែលបានត្រៀមរួចរាល់នោះ ទៅកាន់កុមារតាមក្រុមនីមួយៗ
- ក្នុងមួយក្រុមមានកាតតូចមួយឈុតដែលមានប្រភេទសត្វយ៉ាងហោចណាស់ ៤ប្រភេទ បើក្នុងក្រុមមានសមាជិក៤នាក់
- ចែកកាតឱ្យកុមារក្នុងក្រុមម្នាក់១សន្លឹកដំបូង សម្រាប់ស្វែងរកអម្បូររបស់វាពីរទៀត
ឧ. ប្រសិនបើបានមេគោ កុមារម្នាក់នោះត្រូវរកកាត គោឈ្មោល និងកូនគោ ទៀតដើម្បីឱ្យគ្រប់អម្បូរបស់សត្វគោ - កាតដែលនៅសល់ត្រូវដាក់ផ្កាប់និងច្របល់វាឱ្យសព្វ
- កុមារត្រូវចាប់កាតម្នាក់ម្ដងៗ ថាមានអម្បូដែលខ្លួនកំពុងរកដែរឬទេ ប្រសិនបើមានដូច ត្រូវរក្សាទុក និងប្រសិនបើមិនមាន ត្រូវដាក់វាផ្កាប់វិញ
- កុមារបន្ទាប់ចាប់បើកកាត់មួយសន្លឹកដូចគ្នា ថាមានអម្បូដែលខ្លួនកំពុងរកដែរឬទេ ប្រសិនបើមានដូច ត្រូវរក្សាទុកនិងប្រសិនបើមិនមាន ត្រូវដាក់វាផ្កាប់វិញ
- កុមារណាដែលអាចរកពូជអំបូររបស់សត្វនោះបានមុនត្រូវលើកដៃនឹងក្លាយជាអ្នកឈ្នះទី១ទី២ទី៣…
- លេងបែបនេះរហូតដល់គ្រប់គ្នា គឺជាការស្រេច។
ការប្រែប្រួល៖
- ល្បែងអាចលេងជាការប្រកួតក្នុងក្រុមក៏បានដែរ
- ចែកកុមារជាក្រុមដែលមាន៤នាក់
- កុមារក្នុងក្រុមនីមួយៗត្រូវមានកាតប្រភេទសត្វមួយឈុត
- កាតទាំងអស់ត្រូវផ្កាប់នៅចំកណ្ដាលនិងចាប់ផ្ដើមលេងតែម្ដង
- ក្រុមនីមួយៗត្រូវបើកទាំងអស់ ធ្វើយ៉ាងណាក៏បានឱ្យតែរៀប និងស្វែងរកពូជអម្បូរបស់សត្វទាំង ប៉ុន្មានប្រភេទនោះ ដោយកំណត់ពេលវេលស១ ឬ២នាទីក្នុងការលេងល្បែងនេះ។
- ហើយក្រុមណាដែលរៀបបានជាពូជអំបូររបស់វាគឺទាំងអស់មុនគេ និងក្លាយជាក្រុមឈ្នះទី១ ទី២ ទី៣ និងទី៤
- លេងបែបនេះក៏សប្បាយដែរ លេងឱ្យបានគ្រប់គ្នា ប្រសិនបើមានពេលគ្រប់គ្រាន់ជាការស្រេច។
- ២ប្រភេទនេះ គ្រាន់តែជាការលេងខ្លះៗសម្រាប់អ្នកតែប៉ុណ្ណោះ តែអ្នកអាចច្នៃល្បែងនេះទៅជាបែបណាទៀតក៏បានដែរ។ បើបានគំនិតពីអ្នកពីរបៀបលេងផ្សេងទៀតក៏ពិតជាល្អដែរ។