< ត្រឡប់ទៅធនធានទាំងអស់
ល្បែងហេតុអ្វីមានភ្លៀងធ្លាក់
ប្រភេទសកម្មភាព
ល្បែងសកម្មភាព
ប្រធានបទតាមខែ
អាកាសធាតុ
សកម្មភាព ៖ ល្បែងហេតុអ្វីមានភ្លៀងធ្លាក់?
វិទ្យាសាស្ត្រ
ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត)
បំណិនពិចារណា (ការយល់ដឹងអំពីហេតុ និងផល)
គោលបំណង ៖
(វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។
លក្ខណៈរបស់អាកាសធាតុ ស្ថានភាពវត្ថុអ្វីមួយ។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។
សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ កែវជ័រ ទឹកធម្មតា ទឹកដែលមានពណ៌ និងពពុះកោពុកមាត់
ការរៀបចំ ៖ ប្រមូលវត្ថុទាំងអស់ ចាក់លាយឱ្យក្មេងៗមើលផ្ទាល់។
សេចក្ដីណែនាំ៖
- ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងហេតុអ្វីមានភ្លៀងធ្លាក់?ជាមួយកូនៗទាំងអស់គ្នា។
- បង្ហាញឧបករណ៍មួយចំនួនឱ្យក្មេងៗមើលមាន កែវជ័រ ទឹកធម្មតា ទឹកដែលមានពណ៌ និងពពុះកោរ
ពុកមាត់ ឬ សំឡីក៏បានដែរ។ - បន្ទាប់មកចាក់ទឹកចូលក្នុងដបបា្លស្ទិច ឬ កែវជរ័ឱ្យជិតពេញ។
- រួចហើយបាញ់ពពុះកោរពុកមាត់ ឬ សំឡី ចូលទៅលើទឹកក្នុងកែវឱ្យពេញកែវ។
- ចាក់ទឹកដែលមានពណ៌នៅលើកែវពពុះកោរពុកមាត់។
- នៅទីបំផុតវានឹងធ្វើឱ្យទឹកពណ៌ខ្លាំងនោះស្រក់ចូលក្នុងទឹកខាងក្រោម។
- អ្នកគ្រូពន្យល់ថាពពុះកោរពុកមាត់ ឬ សំឡី តំណាងឱ្យពពក និងទឹកពណ៌តំណាងឱ្យទឹកភ្លៀង។
កត់សម្គាល់៖
ភ្ជាប់សកម្មភាពនេះទៅនឹងសន្លឹកកិច្ចការល្បែងផាត់ពណ៌វដ្តឥន្ទធនូ។
ពាក្យកន្លឹះ
ពិសោធន៌, វដ្តទឹកភ្លៀង