< ត្រឡប់ទៅធនធានទាំងអស់
ហេតុអ្វីបានជាបាល់លោត?
សកម្មភាព ៖ ហេតុអ្វីបានជាបាល់លោត?
ចិត្តចលភាព៖ បំណិនចលនាធំ៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងការសម្របសម្រួល នៃចលានាសាច់ដុំធំ និងតូច។
វិទ្យាសាស្រ្ត៖ ការរស់នៅប្រចាំថ្ងៃ៖ ការស្វែងយល់ដោយការសង្កេត។
បុរេគណិត៖ រង្វាស់រង្វាល់៖ បញ្ញបតិ្តស្ដីពីរង្វាស់រង្វាល់៖ បញ្ញតិ្តនៃរូបរាងនិងលំហ។
គោលបំណង ៖
ចិត្តចលភាព៖ ប្រាប់ពីរបៀបដើរ រត់ លូន លោត ចុះនិងឡើង បោះ តោង ឡើង គប់ បង្វិលខ្លួន រុញ និងច្រាន ទៅតាមគោលដៅបានចម្ងាយដែលបានកំណត់។
វិទ្យាសាស្រ្ត៖ ប្រាប់បានពីការពិសោធន៍និងស្វែងយល់ដោយប្រើសម្ភារផ្សេងៗក្នុងការលេង ដូចជា៖ លិច អណ្ដែត ជ្រាបទឹក មិនជ្រាបទឹក វត្ថុរលាយនិងមិនរលាយ ការលាយពណ៌បណ្ដុះគ្រាប់ធញ្ញជាតិ ខ្យល់ជាដើម…។
បុរេគណិត៖ ប្រាប់បានពីបញ្ញត្តិ ខ្ពស់និងទាប វែងនិងខ្លី ធ្ងន់និងស្រាល ច្រើននិងតិច មាន និងមិនមាន និងពេញនិងកន្លះ។
ប្រាប់បានពីរូបរាងសាមញ្ញពីធរណីមាត្រដូចជា៖ រូបរាងការេ ត្រីកោណ រង្វង់ និងចតុកោកែងជាដើម…។
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ មានសម្ភារជាច្រើនផ្សេងៗគ្នា ដូចជាបាល់និងសម្ភារផ្សេងៗមួយចំនួនទៀត
កម្រិតសិក្សា ៖ មធ្យម និង ខ្ពស់
ការរៀបចំ ៖ ទីកន្លែងនិងសម្ភារសម្រាប់លេង
សេក្ដីណែនាំ៖
- ដំបូងប្រាប់ក្មេងៗថា កូនៗចង់ដឹងទេថា ហេតុអ្វីបានជាបាល់វាលោត? ហេតុអ្វីមានបាល់ខ្លះ លោតខ្ពស់និងបាល់ខ្លះលោតមិនសូវខ្ពស់។
- បន្តិចទៀតយើងនឹងទៅលេងពិសោធន៍ថា ហេតុអ្វីបានជាបាល់លោតខ្ពស់ និងមិនសូវខ្ពស់។
- ដំបូងប្រាប់ពីរបៀបនៃការធ្វើការពិសោធន៍ទៅកាន់ពួកគេជាមុនសិន៖
ការពិសោធន៍ទី១៖
- ប្រើបាល់ពីរប្រភេទផ្សេងគ្នា
- សួរក្មេងៗថាតើមួយណាលោតខ្ពស់ជាង? ហេតុអ្វី?
- ដាក់បាល់ទាំងពីរនៅកម្ពស់ស្មើគ្នា និងត្រូវទម្លាក់លើដី ស្មៅ… (កន្លែងដូចគ្នា)។
- ឱ្យក្មេងៗចាំសង្កេតមើលថា តើបាល់មួយណាលោតខ្ពស់ជាង?
- បន្ទាប់មកប្រាប់ពួកគេពីមូលហេតុអ្វីបានជាបាល់ខ្លះលោតខ្ពស់ និងបាល់ខ្លះលោតមិនសូវខ្ពស់?
ការពិសោធន៍ទី២៖
- ជ្រើសរើសបាល់២ តែបាតខុសៗគ្នា ដូចជា៖ ស្មៅ ក្រណាត់ ក្ដារ ឬ ប៊ីតុងជាដើម…។
- ទម្លាក់បាល់ទាំង២ ដែលមានកម្ពស់ស្មើគ្នា តែមានបាតផ្សេងៗគ្នា
- បន្ទាប់មកប្រាប់ឱ្យកុមារសង្កេតថា តើបាល់មួយណាដែលលោតខ្ពស់ជាងគេ រវាងបាតផ្សេងៗនោះ
- ប្រាប់កុមារថាមកពីហេតុអ្វី?
ហេតុអ្វីបានជាបាល់លោត?
បាល់មួយត្រូវបានទម្លាក់ ទំនាញផែនដីទាញបាល់ឱ្យធ្លាក់តែម្ដង ដូច្នេះការលោតរបស់បាល់នីមួយៗត្រូវទាបទៅៗ រហូតដល់បាល់ឈប់លោតតែម្ដង។
កម្លាំងបាល់ប៉ះដីរឹងផ្ដល់កម្លាំងស្មើគ្នាលើបាល់មានន័យថា បាល់វាអាចលោតត្រឡប់មកវិញ។ វាកើតឡើងដោយសារតែបាល់បានផលិតឡើងពីការបត់បែនសម្ភារដែលធ្វើឱ្យវាក្លាយជាសំប៉ែតបន្តិត ហើយលាតសន្ធឹងហើយវាត្រឡប់ទៅជារួបរាងដើមវិញ។ប្រសិនបើបាល់ត្រូវបានបង្កើតឡើងដោយវត្ថុទន់ជាងដូចជា ផ្លាស្ទិកវានឹងក្លាយជាសំប៉ែតហើយវានឹងមិនងើបមកវិញនោះទេ
តែប្រសិនបើបាល់ត្រូវបានបង្កើតឡើងពីវត្ថុរឹង វានឹងបែកខ្ទេចនៅពេលដែលធ្លាក់មកលើដី។