< ត្រឡប់ទៅធនធានទាំងអស់
ល្បែង អង្គុយចុះដេញមេរោគ
សកម្មភាព ៖ ល្បែង អង្គុយចុះដេញមេរោគ
ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។
វិទ្យាសាស្រ្ត
អនាម័យ (ទម្លាប់រស់នៅក្នុងគ្រួសារ និងសង្គម)
គោលបំណង ៖
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។
បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។
(វិទ្យាសាស្រ្ត) ប្រាប់ពីទម្លាប់ល្អទាំងឡាយមុន និងក្រោយពេលញុំា អាហារ ចូលបង្គន់អនាម័យ និងសម្អាត
ខ្លូនប្រាណ។
សៀវភៅ ៖ ដកស្រង់ចេញពីរឿង “បិសាចចម្លែកតូចៗ”។
កម្រិត ៖ ទាប មធ្យម ខ្ពស់
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ ពន្យល់ពីអនាម័យមុន និងក្រោយពេលញុំា អាហារ ចូលបង្គន់អនាម័យ និងសម្អាត
ខ្លូនប្រាណដល់ក្មេងៗ។
ការរៀបចំ ៖ រៀបចំកន្លែងសម្រាប់លេង ។
សេចក្ដីណែនាំ៖
- សួរក្មេងៗ៖តើកូនៗស្គាល់មេរោគដែរឬទេ? បាទ/ចាស ស្គាល់
តើមេរោគមាននៅទីណាខ្លះ? មាននៅគ្រប់ទីកន្លែងដែលគ្មានអនាម័យ ។
- ប្រាប់ក្មេងៗថា៖មុន និងក្រោយពេលញុំាអាហារ កូនៗត្រូវលាងសម្អាតដៃជាមួយសាប៊ូ និងទឹក។
ក្រោយពេលចូលបន្ទប់ទឹកកូនៗត្រូវលាងសម្អាតដៃជាមួយសាប៊ូ និងទឹក។
កូនៗត្រូវលាងសម្អាតខ្លួនប្រាណជាមួយសាប៊ូឱ្យបានស្អាត ។
- អញ្ចឹងថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងអង្គុយចុះដេញមេរោគជាមួយកូនៗទាំងអស់គ្នា។
- ឱ្យក្មេងៗទាំងអស់ ប៉ាវ ស៊ីងស៊ុង ដើម្បីរកអ្នកឈ្នះ។
- ពន្យល់ពីរបៀបប៉ាវ ស៊ីងស៊ុង ការប៉ាវបែបណាដែលត្រូវឈ្នះ និងត្រូវចាញ់ ។
-ក្តាប់ និងកន្ត្រៃ (ក្ដាប់ឈ្នះ កន្ត្រៃចាញ់ )
-កន្ត្រៃ និងលាត (កន្ត្រៃឈ្នះ លាតចាញ់ )
-លាត និងក្តាប់ (លាតឈ្នះ ក្ដាប់ចាញ់ )
- ជ្រើសរើសក្មេង ៣នាក់ដើម្បីធ្វើសកម្មភាពបង្ហាញឱ្យក្មេងដ៏ទៃទៀតបានយល់។
- ក្មេងៗទាំងអស់នឹងសម្ដែងជាមេរោគនៅពេលដែលគ្រូនិយាយថា ‹‹ទៅ›› ក្មេងៗទាំងអស់គួរតែរត់ជុំវិញកន្លែងលេងល្បែងហ្នឹង និងព្យាយាមប៉ះក្មេងៗផ្សេងទៀត។ ពួកគេគួរតែព្យាយាមប៉ះអ្នក
ផ្សេងៗឱ្យបានច្រើនដែលអាចធ្វើទៅបាន តែក៏មិនត្រូវឱ្យគេប៉ះខ្លួនឯងដែរ។ នៅពេលដែលក្មេង
ម្នាក់បានប៉ះក្មេងម្នាក់ទៀត ក្មេងៗទាំង ២នោះត្រូវឈប់សិន និងត្រូវប៉ាវប្រសិនបើអ្នកណាប៉ាវ
ចាញ់ត្រូវអង្គុយចុះ ហើយអ្នកដែលឈ្នះត្រូវបន្តការដេញប៉ះក្មេងផ្សេងទៀតបាន។ ក្មេងដែលចាញ់
អង្គុយចុះលើស្មៅ ឬកន្លែងដែលស្អាត ដោយប្រុងប្រយ័ត្ន និងត្រូវតាមដានមើលក្មេងដែលបានប៉ះ និងប៉ាវជាមួយខ្លួនឱ្យបានច្បាស់ ព្រោះថាប្រសិនជាក្មេងម្នាក់នោះត្រូវគេប៉ះ និងប៉ាវចាញ់គេ ហើយ
ត្រូវអង្គុយចុះ នោះក្មេងដែលអង្គុយមុនហ្នឹងត្រូវក្រោកឈរហើយរត់លេងបន្តទៀតបានវិញ។
ប្រសិនបើគ្រូបានឃើញក្មេងអង្គុយច្រើនពេក គ្រូអាចស្រែកប៉ាងស៊ីងសុងទាំងអស់ត្រូវក្រោកឈរ និងរត់ជុំវិញម្ដងទៀត។
8. ព្យាយាមប្រាប់ក្មេងៗកុំឱ្យប៉ះក្មេងដដែលៗនៅពេលដែលក្មេងៗរត់ទៅប៉ះនោះ។
9. ស្រែក ‹‹ទៅ›› ដើម្បីចាប់ផ្ដើមលេងល្បែងហ្នឹង។
10. នៅពេលដែលក្មេងទាំងអស់កំពុងលេងនោះគ្រូត្រូវពិនិត្យក្មេងៗ តើធ្វើតាមសេចក្ដីណែនាំឬអត់។
11. គ្រូត្រូវមើលឱ្យច្បាស់ថា មានក្មេងអង្គុយចុះច្រើនអត់? បើមានច្រើនត្រូវស្រែកថាប៉ាវម្ដងទៀតនឹង
ឱ្យក្មេងចាប់ផ្ដើមលេងម្ដងទៀត គឺជាការស្រេច។