< ត្រឡប់ទៅធនធានទាំងអស់

ល្បែងប៉ោងប៉ោងមេរោគ


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
ប៉ោងប៉ោង
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត

សកម្មភាព ៖ ល្បែងប៉ោងប៉ោង

ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។

វិទ្យាសាស្រ្ត
បំណិនអនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម)

គោលបំណង
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។
បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។

(វិទ្យាសាស្រ្ត) ប្រាប់ពីទម្លាប់ល្អទាំងឡាយ មុន និងក្រោយពេលញុំាអាហារ បន្លែ ផ្លែឈើ ទឹកស្អាត  

ចូលបង្គន់អនាម័យ សម្អាតខ្លួនប្រាណ  ។

សៀវភៅ ដកស្រង់ចេញពីរឿង  “បិសាចចម្លែកតូចៗ”។

កម្រិត ៖ មធ្យម ទាប ខ្ពស់

រយៈពេល ៣០នាទី

ឧបករណ៍   ប៉ោងប៉ោង ខ្មៅដៃ ស្នប់សម្រាប់បូមប៉ោងប៉ោង ឬប្រើមាត់ក៏បានដែរ ។

ការរៀបចំ បូមប៉ោងប៉ោងឱ្យគ្រប់ចំនួនរដែលត្រូវការលេងល្បែងនេះ សម្រាប់តាមក្រុមនីមួយៗ និងបូកចូលបន្ថែមខ្លះសម្រាប់ត្រៀមទុក នៅពេលដែលពួកគេធ្វើឱ្យបែក។ គូររូបមេរោគនៅលើប៉ោងប៉ោង។

សេក្ដីណែនាំ៖ 

  1. ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងប៉ោងប៉ោងជាមួយកូនៗទាំងអស់គ្នា។
  2. បើកូនៗទាំងអស់គ្នាមិនបានលាងសម្អាតដៃឱ្យបានស្អាតក្រោយពីបានប៉ះពាល់របស់របរផ្សេងៗនោះ
    ទេ មេរោគនឹងររីករាលដាលនៅលើខ្លួនប្រាណ ដៃជើងរបស់យើង។ 
  3. បង្ហាញប៉ោងប៉ោងទៅកាន់ក្មេងៗទាំងអស់ថាប៉ោងប៉ោងទាំងអស់គឺជាមេរោគ។ 
  4. បង្ហាញ និងពន្យល់ពីរបៀប នៃការលេងល្បែងហ្នឹង ។
  1. បែងចែកក្មេងៗទៅជាក្រុមនីមួយៗនឹងប្រាប់ពួកគេថាតើ ពួកគេត្រូវលេងល្បែងនៅកន្លែងណា។ 
  2. ចែកប៉ោងប៉ោងទៅកាន់ក្មេងៗទាំងអស់ ទៅតាមក្រុមនីមួយៗ ។
  3. ប្រសិនបើប៉ោងប៉ោងបែក ត្រូវចែកឱ្យពួកគេបន្ថែមទៀតបាន។