< ត្រឡប់ទៅធនធានទាំងអស់
ទម្លាប់អនាម័យល្អ និងមិនល្អ
សកម្មភាព ៖ ទម្លាប់អនាម័យល្អ និងមិនល្អ
វិទ្យាសាស្រ្ត បំណិនអនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម)
សិក្សាសង្គម ការយល់ដឹងអំពីខ្លួនឯង (ស្គាល់ពីអារម្មណ៍មួយចំនួន), (សម្តែងអារម្មណ៍និងចេះសង្កត់ចិត្តរបស់ខ្លួន)
គោលបំណង ៖
(វិទ្យាសាស្រ្ត) ប្រាប់ពីទម្លាប់ល្អទាំងឡាយ មុន និងក្រោយពេលញុំាអាហារ បន្លែ ផ្លែឈើ ទឹកស្អាត ចូលបង្គន់អនាម័យ សម្អាតខ្លួនប្រាណ ។
ប្រាប់ពីការប្រុងប្រយ័ត្នពេលក្អក កណ្តាស់ និងសម្អាតច្រមុះពេលហៀរសំបោរ។
(សិក្សាសង្គម) ប្រាប់បានពីអារម្មណ៍ ឬឥរិយាបថនៃការព្រួយបារម្មណ៍ កង្វល់ក្នុងព្រឹត្តិការណ៍មួយចំនួន។
ប្រាប់បានពីអារម្មណ៍របស់ខ្លួននៅពេលជួបរឿងមិនសប្បាយចិត្ត និងសប្បាយចិត្តដោយការ
ធ្វើកាយវិការ ទឹកមុខ និងពាក្យសម្តី។
សៀវភៅ ៖ ដកស្រង់ចេញពីរឿង “បិសាចចម្លែកតូចៗ”។
កម្រិត ៖ ទាប មធ្យម ខ្ពស់
រយៈពេល ៖ ៣០នាទី
ឧបករណ៍ ៖ សៀវភៅរឿង បិសាចចម្លែកតូច ,កាតទឹកមុខសប្បាយរីករាយ (សខ្មៅ, ពណ៌)
និងទឹកមុខសោកសៅ (សខ្មៅ, ពណ៌), (រូបភាពទម្លាប់អនាម័យល្អ និងមិនល្អ)។
ការរៀបចំ ៖ ការរៀបចំសម្ភារគឺធ្វើតាមការជ្រើសរើសមធ្យោបាយលេង។
-ស្វែងរក ឬ បោះពុម្ភចេញរូបភាពទម្លាប់អនាម័យល្អ និងមិនល្អដោយខ្លួនឯងសម្រាប់បិទលើក្តាខៀន ឬ ជញ្ជាំង ថ្នាក់។
-បោះពុម្ភទឹកមុខសប្បាយរីករាយ និងទឹកមុខសោកសៅសម្រាប់បិទនៅលើជញ្ជាំង ក្ដារខៀនជាដើម។
-បោះពុម្ភចេញរូបភាពទម្លាប់អនាម័យល្អ និងមិនល្អសម្រាប់កាត់ដាក់ក្នុងធុងក៏បាន។
-សរសេរជាអក្សរអំពីទម្លាប់អនាម័យល្អ និងមិនល្អ(សរសេរតាមចំនួនក្មេង ឬ អាចសរសេរដដែលក៏បានដែរ)ដាក់ក្នុងប្រអប់។
-នៅពេលក្មេងចាប់អាចឱ្យលោកគ្រូ អ្នកគ្រូអានស្ងាត់ៗឱ្យក្មេងស្តាប់ម្នាក់ម្តង ក៏បានដែរ។
-បង្កើតជាប្រអប់ ឬ ធុងសម្រាប់ក្មេងលូកដៃយកក្រដាសចេញ។
សេក្ដីណែនាំ៖
- ថ្ងៃនេះលោកគ្រូ អ្នកគ្រូនឹងអានសៀវភៅរឿង “បិសាចចម្លែកតូចៗ”ឱ្យកូនៗទាំងអស់គ្នាស្តាប់។
- អ្នកគ្រូនឹងលេងល្បែងទម្លាប់អនាម័យល្អ និងមិនល្អជាមួយកូនៗទាំងអស់គ្នា។
- សរសេរពាក្យ “អនាម័យ” នៅលើក្ដារខៀន ។
- សួរក្មេង៖ តើកូនៗធ្លាប់លឺពាក្យ“អនាម័យ” ដែរឬទេ? បាទ/ចាស ធ្លាប់លឺ។
- ចូរកូនៗនិយាយពីទម្លាប់អនាម័យល្អឱ្យអ្នកគ្រូស្តាប់បន្តិចមើល? ចុះទម្លាប់ទម្លាប់អនាម័យមិនល្អវិញ?
សរសេរចម្លើយដាក់លើក្តាខៀន។
- បង្ហាញទឹកមុខញញឹមដំណាងឱ្យទម្លាប់អនាម័យល្អ និងទឹកមុខសោកសៅដំណាងឱ្យទម្លាប់អនាម័យមិនល្អ។
បំរែបំរួល៖
របៀបលេងមាន ៥របៀបអាស្រ័យតាមការសម្រេចចិត្តរបស់លោកគ្រូ អ្នកគ្រូ។
- ឧទាហរណ៍៖ តើមិនដុសធ្មេងជាអនាម័យមិនល្អ ឬ អនាម័យល្អ? (ឱ្យក្មេងៗនៅអង្គុយកន្លែងធម្មតា)
សូមកូនៗទាំងអស់គ្នាលើកដៃ បើគិតថាមិនដុសធ្មេញជាអនាម័យមិនល្អ។
- សួរសំណួរអនាម័យល្អ និងមិនល្អជាមួយក្មេងៗម្នាក់ម្តងរួចឱ្យក្មេងធ្វើទឹកមុខតាមការគិតឃើញរបស់ក្មេង។
បើកូនៗគិតថាមិនមានអនាម័យល្អ សូមកូនៗធ្វើទឹកមុខសោកសៅ។
បើកូនៗគិតថាមានអនាម័យល្អ សូមកូនៗធ្វើទឹកមុខសប្បាយរីករាយ ។ - ម្យ៉ាងវិញទៀតលោកគ្រូ អ្នកគ្រូអាចសួរម្នាក់ម្តងឱ្យកូនៗឆ្លើយក៏បាន(សំណួរអំពីរអនាម័យផ្សេងៗគ្នាតាមពេលវេលា)។
- លេងជាពីរក្រុមអនាម័យល្អ ម្ខាងទៀតអនាម័យមិនល្អ ឬ បិទទឹកមុខសប្បាយរីករាយ និងទឹកមុខសោកសៅបន្ទាប់
មកឱ្យកូនៗឈរនៅមុខក្តារខៀនទាំងអស់គ្នា ហើយសួរម្នាក់ម្តងៗរួចឱក្មេងៗជ្រើសរើសទៅអង្គុយកៅអីដោយខ្លួនឯង។
ឧទាហរណ៍៖ តើកូនៗមិនដុសធ្មេញជាអនាម័យល្អ ឬ មិនល្អ? តើកូនៗគួរទៅអង្គុយកៅអីខាងណា?ទឹកមុខសប្បាយ
រីករាយ ឬក៏ទឹកមុខសោកសៅ។ ចាស/បាទ៖ កៅអីទឹកមុខសប្បាយរីករាយ ឬ ទឹកមុខសោកសៅ។
(ប្រើសំណួរអំពីរអនាម័យផ្សេងៗគ្នាតាមពេលវេលា) - បិទរូបទឹកមុខសប្បាយរីករាយណាងឱ្យអនាម័យល្អ រូបទឹកមុខសោកសៅតំណាងឱ្យអនាម័យមិនល្អលើក្តារខៀន។ ធ្វើបែបនេះមានពីរបៀប៖
១.របៀបទីមួយសរសេរសំណួរអំពីអនាម័យល្អ និងអនាម័យមិនល្អដាក់ក្នុងប្រអប់ឱ្យក្មេងៗលូកចាប់ម្នាក់ម្តង បន្ទាប់មក
អ្នកត្រូវអានឱ្យក្មេងៗស្តាប់ម្នាក់ម្តងដោយខ្សឹបៗ។ ឱ្យក្មេងៗគិត តើកូនៗគួរទៅឈរនៅពីមុខទឹកមុខសោកសៅ ឬទឹក
មុខសប្បាយរីករាយ? ក្រោយពីក្មេងឈរបានត្រឹមត្រូវហើយ ត្រូវឱ្យគាត់ពិពណ៌នាសារឡើងវិញ។
ឧទាហរណ៍៖ មិត្តដឹងទេមិនដុសធ្មេញគឺអនាម័យមិនល្អមានទឹកមុខសោកសៅ ។
២.របៀបទីពីរប្រើរូបភាពអនាម័យល្អ និងអនាម័យមិនល្អដាក់ក្នុងប្រអប់ឱ្យក្មេងៗលូកចាប់ម្នាក់ម្តង ។ រួចឱ្យក្មេងៗគិតដោយខ្លួនឯង តើគួរទៅឈរនៅពីមុខទឹកមុខសោកសៅ ឬ ទឹកមុខសប្បាយរីករាយ?
ឧទាហរណ៍ទម្លាប់អនាម័យល្អ និងមិនល្អ៖
ទម្លាប់អនាម័យល្អ | ទម្លាប់អនាម័យមិនល្អ |
លាងដៃរបស់អ្នកមុននឹងហូបចំណី | មិនលាងដៃរបស់អ្នកមុននឹងហូបចំណី |
លាងសម្អាត់ដៃរបស់ដោយប្រើសាប៊ូ | លាងសម្អាត់ដៃរបស់ដោយមិនប្រើសាប៊ូ |
លាងដៃក្រោយចេញពីបន្ទប់ទឹក | មិនលាងដៃក្រោយចេញពីបន្ទប់ទឹក |
ញុាំទឹកស្អាត | ញុាំទឹកមិនស្អាត |
ហូបផ្លែឈើដោយលាងសម្អាតមុន | ហូបផ្លែឈើដោយមិនបានលាងសម្អាត |
ដុសធ្មេញរបស់អ្នកក្រោយហូបចំណី | មិនដុសធ្មេញរបស់អ្នកក្រោយហូបចំណី |
ងូតទឹកដុសសាប៊ូ | ងូតទឹកមិនដុសសាប៊ូ |
ចូលដេកងូតទឹក | ចូលដេកមិនងូតទឹក |
ដាក់សម្រាមនៅក្នុងធុងសម្រាម | ចោលសម្រាមនៅលើផ្លូវ |
សម្អាត និងរៀបចំបន្ទប់ | មិនសម្អាត និងមិនរៀបចំបន្ទប់ |
ខ្ទប់មាត់នៅពេលក្អក ឬ កណ្តាស់ | មិនខ្ទប់មាត់នៅពេលក្អក ឬ កណ្តាស់ |
សម្អាតច្រមុះពេលហៀរសំបោរ | មិនសម្អាតច្រមុះពេលហៀរសំបោរ |