< ត្រឡប់ទៅធនធានទាំងអស់
ល្បែងការពិសោធន៍រំហួត
ប្រភេទសកម្មភាព
ល្បែងសកម្មភាព
ប្រធានបទតាមខែ
អាកាសធាតុ
សកម្មភាព ៖ ល្បែងការពិសោធន៍រំហួត
វិទ្យាសាស្ត្រ
ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត)
បំណិនពិចារណា (ការយល់ដឹងអំពីហេតុ និងផល)
គោលបំណង ៖
(វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។
លក្ខណៈរបស់អាកាសធាតុ ស្ថានភាពវត្ថុអ្វីមួយ។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។
សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”
រយៈពេល ៖ ៣០នាទី
ឧបករណ៍ ៖ កែវចំនួនពីរ និងទឹកធម្មតា។
ការរៀបចំ ៖ ប្រមូលសម្ភារទាំងអស់។
សេចក្ដីណែនាំ៖
- ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងការពិសោធន៍រំហួតជាមួយកូនទាំងអស់គ្នា។
- បង្ហាញឧបករណ៍ពិសោធន៍ដល់ក្មេងៗមានដូចជាកែវចំនួនពីរ និងទឹកធម្មតា។
- បន្ទាប់មកចាក់ទឹកចំនួនស្មើគ្នាចូលក្នុងកែវទាំងពីរ ។
- ស្វែងរកកន្លែងដែលមានពន្លឺថ្ងៃសម្រាប់ដាក់កែវដែលមានទឹក។
- ស្វែងរកកន្លែងមួយទៀតដាក់កែវនូវកន្លែងម្លប់។
- ត្រូវមើលកែវទឹកទាំងពីររាល់ថ្ងៃ ដើម្បីដឹងថា៖ តើកែវទាំងពីរមានភាពខុសគ្នាដែរឬទេ?
- អ្នកគ្រូត្រូវពន្យល់ពីវិទ្យាសាស្រ្តនូវពីក្រោយទឹកក្នុងកែវដែលបានដាក់នៅកន្លែងម្លប់ និងកន្លែងមានថ្ងៃ។
- តើមានការប្រែប្រួលយ៉ាងដូចម្តេចខ្លះ?។
ត្រូវពន្យល់ក្មេងៗបន្ទាប់ពីរអង្កេតរួច។