< ត្រឡប់ទៅធនធានទាំងអស់
ល្បែងបត់ក្រដាសជារាងគ្រាប់ភ្នែក
កម្មវិធីសិក្សា
សកម្មភាពកសាង, ចិត្តចលភាព, បំណិនចលករតូច, វិទ្យាសាស្រ្ត, រាងកាយផ្ទាល់ខ្លួន, សិក្សាសង្គម
ប្រភេទសកម្មភាព
ល្បែងសកម្មភាព, សកម្មភាពកសាង
សកម្មភាព ៖ ល្បែងបត់ក្រដាសជារាងគ្រាប់ភ្នែក
ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងចលនាភ្នែក៖
សិក្សាសង្គម ៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតជារូបភាព៖
គោលបំណង៖
ចិត្តចលភាព ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយឬលេងល្បែង។
សិក្សាសង្គម ៖ វិជ្ជាសម្បទា៖ បត់ក្រដាសបានជារូបភាពផ្សេងៗ៖ យន្តហោះ ទុក អាវ ភ្នែក…
ចរិយាសម្បទា៖ រហ័សរហួន និងប្រុងប្រយ័ត្នក្នុងការការចាប់កាន់ បត់ សូន គូស ហែក កាត់ និងផាត់ពណ៌។
កម្រិតសិក្សា ៖ទាប មធ្យម និង ខ្ពស់
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ ក្រដាស ខ្មៅដី ខ្មៅដីពណ៌ ប៊ិក កន្ត្រៃ
ការរៀបចំ ៖ ក្រដាសស ដីខ្មៅ ដីខ្មៅពណ៌ កន្រ្តៃ
សេចក្ដីណែនាំ ៖
- សួរកុមារថា តើកូនៗធ្លាប់លេងទូរសព្ទយូរៗដែរឬទេ? ធ្លាប់
- កូនៗដឹងទេថា ពេលលេងទូសព្ទយូរៗអីច៊ឹងមានគ្រោះថ្នាក់អត់? អត់
- ចឹងថ្ងៃនេះ គ្រូនឹងប្រាប់កូនៗថា ពេលកូនៗលេងទូរសព្ទយូរពេក វានឹងធ្វើឱ្យភ្នែករបស់កូនឡើងក្រហមខ្លាំង និងចាប់ផ្ដើមឈឺភ្នែក ពេលខ្លះអាចនឹងធ្វើឱ្យភ្នែករបស់កូនៗខ្វាក់បានទៀតណ៎។
- តើកូនៗចង់លេងទូសព្ទយូរៗដែរឬទេ? អត់ទេ ព្រោះអ្វី? ខ្លាចខ្វាក់ភ្នែកអ្នកគ្រូ
- ឥឡូវនេះ គ្រូនឹងបង្ហាញកូនៗពីរបៀបបត់កក្រដាសជារាងគ្រាប់ភ្នែក
- ប្រាប់ពីជំហាននៃការបត់ទៅកាន់កុមារ ឬបង្ហាញពួកគេ បន្ទាប់មកចែកក្រដាសឱ្យកុមារបត់តាមទាំងអស់គ្នា