< ត្រឡប់ទៅធនធានទាំងអស់

ល្បែងផ្គុំគ្រាប់សណ្ដែកជារូបភាព


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
បោះពុម្ភ សម្ភារ, កាវ, សណ្ដែក
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
  • សិក្សាសង្គម សិក្សាសង្គម
  • បុរេគណិត បុរេគណិត
  • ភាសាខ្មែរ ភាសាខ្មែរ

សិក្សាសង្គម
        គំនូរសកម្មភាពកសាង(ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព)      
បុរេគណិត
        បរិមាណ និងចំនួន(ស្គាល់ យល់លេខតាង រាប់់់ចំនួន និងគណនាលេខសាមញ្ញ។
ភាសាខ្មែរ

ប្រើពាក្យសម្តីកាយវិការ និងនិមិត្តសញ្ញាដើម្បីទំនាក់ទំនង (និមិត្តសញ្ញាតំណាងឱ្យសត្វ និងវត្ថុនានា)។
        ការស្គាល់តួអក្សរ (ការប្រើញាណរបស់ខ្លួនដើម្បីអភិវឌ្ឃបមណិនសមត្ថភាពទាំង៦)  

គោលបំណង ៖     
(សិក្សាសង្គម)           ប្រាប់បានពីរបៀបគូរ ហែករូបងាយៗតាមស្នាមចុច និងផាត់ព៌ណ
                        រូបភាពផ្សេងៗ និងបង្ហាញពីសកម្មភាពផ្សេងៗតៀទដែលបានបង្កើតស្នាដៃ។
(បុរេគណិត)            ប្រាប់បានពីចំនួនលេខ និងយលន័យពី១ដល់២០តាមលំដាប់លំដោយឬលើសពីនេះ។

(ភាសាខ្មែរ)         ៖ប្រាប់បានពីឈ្មោះសត្វតាមរយៈការធ្វើចលនាកាយវិការត្រាប់តាមនិមត្តសញ្ញា។
                        ប្រាប់ឈ្មោះសត្វវត្ថុផ្សេងដោយស្តាប់សម្លេង ឬ សង្កេតកាយវិការ។
                        ស្តាប់ និងបែងចែកសូរសម្លេងដូចជា សូសម្លេងសត្វ សម្លេងមនុស្ស និងដឹងពីប្រភពសម្លេង។
កម្រិតសិក្សា ៖ ទាប មធ្យម 
រយៈពេល ៖ ៣០ នាទី 

ឧបករណ៍ ៖  បោះពុម្ភរូបភាពសត្វទាំង១២   

                         (ជ្រើសរើសយកសត្វណាមួយដែលអ្នកពេញចិត្ត)
                        ទិញសណ្ដែកដែលមានទំហំផ្សេងៗគ្នា និងពណ៌ផ្សេងៗគ្នាដែរ ធ្វើកាវស្អិត 
                        ធ្វើរូបភាពមួយដោយខ្លួបឯង សម្រាប់បង្ហាញទៅកាន់ក្មេងៗក្នុងថ្នាក់។ 

ការរៀបចំ       ត្រៀមសន្លឹកកិច្ចការដាក់កាវនៅក្នុងកូនចានត្រៀមប្រអប់ផ្សេងៗ
                      សម្រាប់ដាក់គ្រាប់សណ្ដែកដែលមានទំហំផ្សេងនិងពណ៌ផ្សេងៗទាំងនោះ។
                      ជ្រើសរើសកន្លែងផ្សេងៗគ្នាសម្រាប់ដាក់គ្រាប់សណ្ដែកនៅជុំវិញពួកគេនិងស្លាបព្រា  

សេចក្ដីណែនាំ ៖ 

  1. បង្ហាញក្មេងៗពីរូបភាពដែលអ្នកបានធ្វើរួច និងនិយាយពីគ្រាប់សណ្ដែកដែលខុសគ្នា ដែលសម្រាប់ប្រើ និងពណ៌ និងទំហំផ្សេងគ្នា
  2. ពន្យល់ក្មេងៗពីរបៀបដែលអ្នកចង់បានពួកគេដើម្បីធ្វើល្បែងសកម្មភាពនេះទៅតាមសមត្ថភាពរបស់ពួកគេចែកន្លឹកកិច្ចការ កាវស្អិត និងប្រអប់ដែលសម្រាប់ដាក់សណ្ដែកទាំងនោះ 
  3. ប្រាប់ក្មេងនីមួយៗកន្លែងដែលអ្នកដាក់គ្រាប់សណ្ដែកពណ៍ទាំងនោះ 
  1. ប្រាប់ពួកគេឱ្យដើរទៅយកគ្រាប់សណ្ដែកដែលមានទំហំតូច និងត្រឡប់ទៅយកគ្រាប់សណ្ដែកទំហំផ្សេងទៀត 
  2. នៅចុងបញ្ចប់ល្បែងនេះផងដែរ ប្រាប់ក្មេងៗនូវកន្លែងដែលទុកសណ្ដែក និងទុកពួកវានៅកន្លែង។ 
  3. ប្រសិនបើមានពេលលេងច្រើនជាងហ្នឹង អាចឱ្យក្មេងៗដាក់គ្រាប់សណ្ដែកកន្លែងដើមវិញ ដើម្បីបានលេងបន្តទៀតក៏បាន 

ការប្រែប្រួល៖ 

សម្រាប់ក្មេងៗដែលមានកម្រិតទាប  ពួកគេគួរតែប្រើសកម្មភាពតូចៗដែលប្រើជាមួយគ្រាប់សណ្ដែក
ដែលមានទំហំធំជាង  និងដោយប្រើម្ជុលក្នុងការចាប់គ្រាប់សណ្ដែកទាំងនោះដាក់តាមគ្រោងរូបភាព
ទាំងនោះបើសម្រាប់ក្មេងដែលមានកម្រិតខ្ពស់វិញ គួរតែប្រើគ្រាប់សណ្ដែកដែលមានទំហំតូចដូចជា៖ គ្រាប់សណ្ដែកតូច គ្រាប់រុក្ខជាតិ គ្រាប់អង្ករ ជាដើម…។