< ត្រឡប់ទៅធនធានទាំងអស់
ល្បែង-មេរោគប៉ុមៗ
សកម្មភាព ៖ ល្បែងមេរោគប៉ុមៗ
ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)
វិទ្យាសាស្រ្ត
បំណិនអនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម)
សិក្សាសង្គម
គំនូរ និងសកម្មភាពកសាង (ការយល់ដឹង ការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព)
គោលបំណង
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។
(វិទ្យាសាស្រ្ត) ប្រាប់ពីទម្លាប់ល្អទាំងឡាយ មុន និងក្រោយពេលញុំាអាហារ បន្លែ ផ្លែឈើ ទឹកស្អាត
ចូលបង្គន់អនាម័យ សម្អាតខ្លួនប្រាណ ។
(សិក្សាសង្គម) ការបង្ហាញពីរសកម្មភាពផ្សេងៗទៀតដែលបានបង្កើតជាស្នាដៃ។
សៀវភៅ ៖ ដកស្រង់ចេញពីរឿង “បិសាចចម្លែកតូចៗ”។
កម្រិត ៖ មធ្យម ទាប ខ្ពស់
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ ក្រដាសកេះ អំបោះធំ ក្រដាសស ខ្មៅដៃពណ៌ និងកាវស្អិត
ការរៀបចំ ៖ ទិញអំបោះធំ កាត់ប្រវែងស្មើគ្នាសម្រាប់ចងប៉ុមៗទាំងអស់គ្នា។ កាត់ក្រដាសកេះជារាង
ចតុកោណកែង និងធ្វើកាវស្អិត ។
សេក្ដីណែនាំ៖
- ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងមេរោគប៉ុមៗជាមួយកូនៗទាំងអស់គ្នា។
- ប្រាប់ក្មេងៗថា៖ មេរោគមានច្រើនប្រភេទណាស់ ហើយមានរូបរាងខុសៗគ្នា។
- កូនគួរតែទម្លាប់អនាម័យលាងដៃជាមួយសាប៊ូ និងទឹកឱ្យបានស្អាត។
- ប្រាប់ក្មេងៗ៖ កូនៗនឹងបង្កើតមេរោគប៉ុមៗម្នាក់មួយជាមយយអ្នកគ្រូ ។
- បង្ហាញពីរបៀបធ្វើមេរោគប៉ុមៗទៅកាន់ក្មេងៗទាំងអស់
- កាត់ខ្សែអំបោះប្រវែងដែលអ្នកគិតថាអាចចងប៉ុមៗបាន
- បន្ទាប់មកដាក់វានៅលើក្រដាសកេះដែលមានរាងចតុកោណនោះតាមបណ្ដោយក្រដាសកេះ
- បន្ទាប់មកយកខ្សែអំបោះធំ រុំជុំវិញក្រដាសកេះដែលរុំពីលើខ្សែដែលកាត់នោះ។ រុំប៉ុន្មានជុំក៏បានដែរ ទៅតាមការពេញចិត្តរបស់អ្នក។
- បន្ទាប់មក ចងវាឱ្យបានជាប់ល្អ
- ហើយកាត់អំបោះដែលអ្នករុំជុំវិញហ្នឹង ហើយរុះវាឱ្យចេញជារាងមូលដូចនៅក្នុងរូប
- គូររូបភ្នែក និងច្រមុះឱ្យបានស្អាត បន្ទាប់មក បិទវានៅពីលើប៉ុមៗ
- ចែងសម្ភារទាំងអស់ទៅក្មេង
- ជួយក្មេងប្រសិនបើពួកគេត្រូវាការជំនួយគឺជាការស្រេច។