< ត្រឡប់ទៅធនធានទាំងអស់
សូនរូបមេរោគដោយដីឥដ្ឋ
សកម្មភាព ៖ សូនរូបមេរោគដោយដីឥដ្ឋ
ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
វិទ្យាសាស្រ្ត
បំណិនអនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម)
សិក្សាសង្កម
គំនូរនិងសកម្មភាពកសាង(ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)
គោលបំណង ៖
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។
(វិទ្យាសាស្រ្ត) ប្រាប់ពីទម្លាប់ល្អទាំងឡាយ មុន និងក្រោយពេលញុំាអាហារ បន្លែ ផ្លែឈើ ទឹកស្អាត
ចូលបង្គន់អនាម័យ សម្អាតខ្លួនប្រាណ ។
(សិក្សាសង្កម) ប្រាប់បានពីរបៀបធ្វើសកម្មភាពដើម្បីបង្កើតបានជារូបភាពផ្សេងៗ។
សៀវភៅ ៖ ដកស្រង់ចេញពីរឿង “បិសាចចម្លែកតូចៗ”។
កម្រិត ៖ មធ្យម ទាប ខ្ពស់
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ ដីឥដ្ឋ សម្ភារសម្រាប់ធ្វើភ្នែក កាវ គម្រូរដែលបានធ្វើរួច សម្រាប់បង្ហាញឱ្យក្មេងៗមើល ។
ការរៀបចំ ៖ ធ្វើដីឥដ្ឋសម្រាប់សូនរូប បោះពុម្ភរូបភ្នែក ធ្វើកាវម្ស៉ៅ ប្រមែប្រមូលរបស់របរសម្ភារមួយ
ចំនួនដែលអាចប្រើសម្រាប់ដោត ចាក់ ដូចជា ទុយោរ ឈើចង្កឹះតូចៗ និងសម្ភារផ្សេងៗ។
បង្កើតជាគម្រូរសម្រាប់បង្ហាញដល់ក្មេងៗ។
សេក្ដីណែនាំ៖
- ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងសូនរូបមេរោគដោយដីឥដ្ឋជាមួយកូនៗទាំងអស់គ្នា។
- សួរក្មេងៗ៖ តើកូនៗស្គាល់មេរោគដែរឬទេ? បាទ/ចាស ស្គាល់។
តើមេរោគមានរូបរាងយ៉ាងដូចម្តេច? បាទ/ចាស តូចៗមើលមិនអាចមើលឃើញនោះទេ។
តើដើម្បីកំចាត់មេរោគកូនៗត្រូវធ្វើដូចម្តេច? បាទ/ចាស លាងដៃជាមួយសាប៊ូ និងទឹកមុនពេល
និងក្រោយពេលញុំាអាហារ មុន និងក្រោយពេលចូលបង្គន់ សម្អាតខ្លួនប្រាណ…..។
- បង្ហាញក្មេងៗពីឧទាហរណ៍ និងពន្យល់របៀបធ្វើវា និងប្រាប់ពីសេចក្ដីណែនាំដូចខងក្រោម៖
- រូបរាង ដីឥដ្ឋ
- បិទកាវនៅលើភ្នែក
- ចាក់វត្ថុមួយចំនួននោះទៅលើដីឥដ្ឋដែលបានធ្វើវាឡើង ជាមេរោគ ឬជាបិសាចតូចៗ។
- ប្រាប់ក្មេងៗ៖កូនៗនឹងធ្វើការរួមគ្នាជាក្រុមដើម្បីបង្កើតរូបមេរោគ ឬបិសាចតូចៗដោយប្រើដីឥដ្ឋ។
- បែងចែកក្មេងៗទាំងអស់ទៅជាក្រុមៗ ។
- អ្នកគ្រូចង់ឱ្យកូនៗទាំងអស់ធ្វើការងារជាក្រុម ដូច្នេះហើយសមាជិកក្រុមទាំងអស់ បង្កើតរូបមេរោគ
ដូចៗគ្នា។ ពួកគេត្រូវសម្រេចចិត្តថាប្រើអ្វីសម្រាប់ចាក់ចូលទៅក្នុងដីឥដ្ឋ (ដាក់ភ្នែកមុនគេបានល្អ)។ នៅពេលដែលក្មេងណាម្នាក់បានសម្រេចចិត្តថានឹងប្រើអ្វីធ្វើវា ក្មេងៗទាំងអស់នៅក្នុងក្រុមត្រូវធ្វើឱ្យដូចគ្នា។
- តាមវិធីនេះដែរ ក្រុមនីមួយៗនឹងធ្វើរួបមេរោគខុសគ្នាក៏បានដែរ។ ប៉ុន្តែរូបមេរោគនៅក្នុងរូបនីមួយៗ
នឹងដូចគ្នា។ - ចែកដីឥដ្ឋឱ្យទៅក្មេងៗ ភ្នែក កាវ និងវត្ថុសម្រាប់ចាក់លើដីឥដ្ឋ។
- ចូរឱ្យក្មេងៗបែងចែកដីឥដ្ឋឱ្យសមាជិកក្រុមម្នាក់ បន្ទាប់មកចាប់ផ្ដើមលេង ។
- រំលឹកពួកគេ ថានៅពេលដល់វេនសម្រេចចិត្តពួកគេគួរតែពន្យល់ដោយប្រយ័ត្នប្រយែងថាត្រូវ
ដាក់វត្ថុនោះនៅកន្លែងណា។ - នៅពេលដែលមិនមែនជាវេនរបស់ពួកគេពួកគេគួរតែស្តាប់ដោយយកចិត្តទុកដាក់ចំពោះការណែនាំ
របស់កុមារដទៃទៀតហើយធ្វើតាម។
- នៅពេលដែលពួកគេធ្វើរួចរាល់ហើយនោះ ប្រាប់ពួកគេថាត្រូវដាក់រូបនៅទីណា ដើម្បីឱ្យវឆាប់ស្ងួត។
- ប្រសិនបើមានពេលក្នុងការលេងទៀត សូមឱ្យពួកគេធ្វើដោយខ្លូនឯងម្ដងទៀត ។
- នៅពេលដែលពួកគេបានលេងល្បែងនេះចប់ហើយនោះ ចូរឱ្យពួកគេរៀបចំឱ្យបានស្អាត និងបោះ
ចោលសម្រាមឱ្យមានរបៀបរៀបរយផងជាការស្រេច។