< ត្រឡប់ទៅធនធានទាំងអស់
ល្បែងគម្របដបឥន្ទធនូ
ប្រភេទសកម្មភាព
ល្បែងសកម្មភាព, សកម្មភាពកសាង
ប្រធានបទតាមខែ
អាកាសធាតុ
សកម្មភាព ៖ល្បែងគម្របដបឥន្ទធនូ
ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
សិក្សាសង្គម
គំនូរ និងសកម្មភាពកសាង (ការយល់ដឹងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព)។
បុរេគណិត
ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។
គោលបំណង ៖
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។
(សិក្សាសង្គម) ការបង្ហាញពីរសកម្មភាពផ្សេងៗទៀតដែលបានបង្កើតជាស្នាដៃ។
(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។
សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ ក្រដាសការងាររូបឥន្ទធនូ អ៊ុតឱ្យបានស្អាត និងគម្របដបគ្រប់ពណ៌ (១សន្លឹក ១ក្រុម) ។
ការរៀបចំ ៖ ក្រដាសការងាររូបឥន្ទធនូ ចែកគម្របដបតាមក្រុម ។
សេចក្ដីណែនាំ៖
- ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងគម្របដបឥន្ទធនូ ជាមួយកូនៗទាំងអស់គ្នា។
- សួរក្មេងៗថា៖ តើកូនៗស្គាល់ឥន្ទធនូដែរឬទេ? បាទ/ចាស ស្គាល់
- តើឥន្ទធនូមានរាងយ៉ាងដូចម្តេច? មានរាងកោង រូចធ្វើដៃកោង ហើយក្មេងៗទាំងអស់គ្នាធ្វើតាម។
- បង្ហាញពណ៌កម្របដបម្តងមួយពណ៌ ហើយឱ្យក្មេងៗថាតាម។
- ឥឡូវអ្នកគ្រូនឹងយកគម្របដបឱ្យកូនៗបង្កើតជាឥន្ទធនូ។
- បែកចែកក្មេងៗជាក្រុមឱ្យបាន ១០នាក់ ក្នុង ១ក្រុម។
- ចែកក្រដាសការងារ គម្របដបឱ្យបានគ្រប់គ្រាន់ទៅក្មេងៗ ។
- ក្មេងៗគួរតែបែងចែកគម្របដបតាមពណ៌ជាក្រុមដើម្បីងាយស្រួលតម្រៀប។
- ចាប់ផ្តើម យកគម្របដបតាមពណ៌តម្រៀបលើក្រដាសការងារតាមពណ៌តាមរាងឥន្ទធនូ ។
- ក្រោយពេលក្មេងៗតម្រៀបរួច អ្នកគ្រូត្រូវដើរមើលជាការស្រេច។
ពាក្យកន្លឹះ
ឥន្ទធនូ