< ត្រឡប់ទៅធនធានទាំងអស់

ល្បែងជួយខ្ញុំផាត់ពណ៍


10-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
ខ្មៅដៃពណ៌, ក្រដាស
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • បុរេគណិត បុរេគណិត

សកម្មភាព ៖ ល្បែងជួយខ្ញុំផាត់ពណ៌ 

ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។

បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។

បុរេគណិត

ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)

គោលបំណង
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។
បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។
(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។

កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់

រយៈពេល ៣០ នាទី 

ឧបករណ៍ ៖ ខ្មៅដៃពណ៌ និងសន្លឹកកិច្ចការ​

(លោកគ្រូ និងអ្នកគ្រូធ្វើសន្លឹកកិច្ចការដោយខ្លួនឯង ឬ​ ស្រង់ចេញរូបភាពពីទីនេះក៏បានដែរ។)

ការរៀបចំ ចែកសន្លឹកកិច្ចការ និងខ្មៅដៃពណ៌ 

សេក្ដីណែនាំ៖ 

  1. ប្រាប់ក្មេងៗថា ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងជួយខ្ញុំផាត់ពណ៌ជាមួយកូនៗទាំងអស់គ្នា។ 
  2. លោកគ្រូ /អ្នកគ្រូសួរសំណួរទៅកាន់ក្មេងៗដូចជា៖ 

– មាន៧ពណ៌ដូចជា ពណ៌ក្រហម លឿង ខៀវ បៃតង ស្វាយ ទឹកក្រូច ស…

  1. ប្រាប់ក្មេងៗពីច្បាប់ក្នុងការលេងល្បែងនេះឱ្យច្បាស់សិន៖ 
  1. ប្រាប់ពួកគេឱ្យលេងដោយមានភាពរីករាយ និងត្រូវយល់ពីគ្នាទើបល្បែងលេងហ្នឹងសប្បាយ។ 

ការប្រែប្រួល៖ 

ល្បែងសកម្មភាពនេះអ្នកអាចលេងជាគូរៗក៏បានដែរ។