ធនធានទាំងអស់

ល្បែងជួយខ្ញុំផាត់ពណ៍

សកម្មភាព ៖ ល្បែងជួយខ្ញុំផាត់ពណ៌  ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។ បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។ (បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ខ្មៅដៃពណ៌ និងសន្លឹកកិច្ចការ​ (លោកគ្រូ និងអ្នកគ្រូធ្វើសន្លឹកកិច្ចការដោយខ្លួនឯង ឬ​ ស្រង់ចេញរូបភាពពីទីនេះក៏បានដែរ។) ការរៀបចំ ៖ ចែកសន្លឹកកិច្ចការ និងខ្មៅដៃពណ៌  សេក្ដីណែនាំ៖  ប្រាប់ក្មេងៗថា ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងជួយខ្ញុំផាត់ពណ៌ជាមួយកូនៗទាំងអស់គ្នា។  លោកគ្រូ /អ្នកគ្រូសួរសំណួរទៅកាន់ក្មេងៗដូចជា៖  តើកូនៗស្គាល់ពណ៌របស់ឥន្ធធនូដែរឬទេ? – ចាស/បាទ ស្គាល់/មិនស្គាល់ តើឥន្ធធនូមានបុ៉ន្មានពណ៌? មានពណ៍អ្វីខ្លះ?  – មាន៧ពណ៌ដូចជា […]