< ត្រឡប់ទៅធនធានទាំងអស់

ល្បែងបែងចែកប្រភេទសំរាម


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
បោះពុម្ភ សន្លឹកកិច្ចការ, កន្ត្រក, ធុងសំរាម
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
  • សិក្សាសង្គម សិក្សាសង្គម
  • បុរេគណិត បុរេគណិត
  • ភាសាខ្មែរ ភាសាខ្មែរ

សកម្មភាព ល្បែងបែងចែកប្រភេទសំរាម

ចិត្តចលភាព ៖ បំណិនចលនាធំ៖ ការហ្វឹកហាត់បង្កើតកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំតូច និងសាច់ដុំធំ
ការរីកចម្រើនរាងកាយ​និងចលនា៖ ការបង្កើនកម្លាំងនិងការប្រឈមទប់ទល់នឹងឧបសក្ភពេលធ្វើសកម្មភាពផ្សេងៗ 
វិទ្យាសាស្រ្ត ៖ បំណិនអនាម័យ៖ ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារនិងសង្កម
សិក្សាសង្កម ៖ បំណិនក្នុងសង្គម៖ ការយល់ដឹងអំពីបរិស្ថានធម្មជាតិនិងវិធីការពារ
បុរេគណិត ៖
បរិមាណនិងចំនួន៖ ស្គាល់នឹងយល់លេខតាងនិងការគណនាលេខសាមញ្ញ
ទំហំនិងពណ៌៖ ចំណាត់ថា្នក់ក្រុមនិងលំដាប់លំដោយ៖ 
ភាសាខ្មែរ ៖ ការប្រើពាក្យតាមវេយ្យករណ៍៖ ការយល់ពីវាក្យស័ព្ទ ឃ្លា និងល្បះ

គោលបំណង
ចិត្តចលភាព ៖ វិជ្ជាសម្បទា៖ ប្រាប់ពីរបៀបវិធីដើរ រត់ លូន វារ លោត ចុះនិងឡើង បោះ តោង ឡើង គប់ ប្រមៀល រុញ និងទាញ ទៅតាមគោលដៅនិងចម្ងាយដែលបានកំណត់។ 
វិជ្ជាសម្បទា ៖អនុវត្តសកម្មភាពមួយឱ្យបានទន់ភ្លន់រហ័សរហួននិងរឹងមាំដោយការចាប់ផ្ដើមចេញពីចលនាមូលដ្ខានងាយៗទៅលំបាក ចំនួនពីរឡើងទៅក្នុងនោះមានការដើរ រត់ លោតឬលើសពីនោះ តាមរយៈចលនាចរន្ត ហាត់ប្រាណតាមរឿងនិទាន បទចម្រៀង បទភ្លេង និងល្បែងចលនា។
បំណិនសម្បទា៖ ចោលសំរាមនៅក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ  
សិក្សាសង្កម ៖ បំណិនសម្បទា៖ ជួយសម្អាតបរិស្ថាន ដូចជាការបោសសំរាម និងមិនបន្ទោរបង់ផ្ដេសផ្ដាសជាដើម។ 
បុរេគណិត ៖ បំណិនសម្បទា៖ រាប់ចំនួនលេខ និងយល់ន័យពី១ដល់៣០ឬលើសពីនេះ។ 
បំណិនសម្បទា៖ រៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ 
ភាសាខ្មែរ ៖ វិជ្ជាសម្បទា៖ ប្រាប់ពីពាក្យ ឃ្លា ឬល្បះ ​ឱ្យបានត្រឹមត្រូវទៅតាមស្ថានភាព មនុស្សធំដែលមានចំនួនពី៥ទៅ៦ព្យាង្គឬលើសពីនេះ។ 

កម្រិតសិក្សា ៖ទាប មធ្យមនិង ខ្ពស់

រយៈពេល ៣០ នាទី

ឧបករណ៍ ៖ កាតធុងសំរាមដែលមាន៤ឬ៥ ដែលមានពណ៌សម្គាល់ដែរ។ (ប្រភេទសំរាមមាន៖១. ពណ៌ស្វាយសំណល់ក្រដាស ២. ពណ៌ខៀវសំណល់កំប៉ុង ៣.ពណ៌បៃតងសំណល់ផ្ទះបាយ ៤. ពណ៌លឿងសំណល់ប្លាស្ទីក និង ៥. ពណ៍ក្រហមសំណល់គ្រោះថ្នាក់ ) ជាទំហំA4 (ពណ៌ / សខ្មៅ)
បិទជាប់ជាមួយនឹងកន្រ្កកដែលតំណាងឱ្យធុងសំរាមពិត។ សំរាមដែលបានរៀបចំដូចជា៖ ក្រដាសដែលគេប្រើរួច ក្លាយជាសំរាម កំប៉ុង ក្រដាសកេស កាកសំណល់ផ្សេងពីអាហារ សំរាមដែលមានគ្រោះថ្នាក់មួយចំនួន ថង់ ថប់ប្លាស្ទីកជាដើម​។ បញ្ជាក់ មានកាន់តែច្រើនកាន់តែល្អ។ 

ការរៀបចំ ត្រៀមសម្ភារ ដួចជាកាតធុងសំរាមឬកន្រ្កកសំរាមពិត៤ឬ៥ឱ្យបានរួចរាល់ និងសម្ភារផ្សេងទៀតឱ្យគ្រប់គឺការស្រេច។ 

សេចក្ដីណែនាំ

  1. គ្រូសួរកុមារ តើកូនៗស្គាល់សំរាមដែរឬទេ? សំរាមមានប៉ុន្មានប្រភេទ? 
  2. បើពួកគេមិនទាន់ស្គាល់ទេ អាចប្រាប់ និងបង្ហាញពីប្រភេទសំរាមខ្លះទៅកាន់ពួកគេ ឱ្យបានយល់និងស្គាល់ឱ្យច្បាស់ជាមុនសិន មុននឹងលេងល្បែងនេះ ទើបមិនពិបាកលេង។ 
  3. ប្រាប់កុមារពីរបៀបលេងល្បែងសកម្មភាពមួយជាមុនសិន 
  1. នៅពេលដែលលេងរួច ប្រាប់ឱ្យកុមារទាំងអស់ជួយរៀបចំសម្ភារផង ប៉ុណ្ណឹងជាការស្រេច។

ការប្រែប្រួល៖ 
ល្បែងអាចលេងបានម្យ៉ាងទៀតបាន ដូចនេះ 

  1. ចែកកុមារជាពីរក្រុមដដែល 
  2. លេងដូចគ្នាជាមួយហ្នឹងរបៀបទៅមួយទាំងអស់ តែកន្លែងដែលឱ្យកុមារឡើងទៅលេងតែ២នាក់ម្ដងនោះ យើងអាចលេង ក្នុងមួយក្រុមអាចលេងទាំងអស់ម្ដងបាន 
  3. គ្រាន់តែកុមារ១នាក់អាចរើសសំរាមទៅដាក់ក្នុងធុងដែលត្រឹមត្រូវនោះ យកបាតែ១ទេ កុមារឡើងជាបន្តបន្ទាប់គ្នា រហូតដល់អស់សំរាមក្នុងកន្រ្តក 
  4. គ្រូត្រូវត្រួតពិនិត្យ ពេលដែលកុមារបានរើសសំរាមរួចនោះ 
  5. ក្រុមណាដែលដាក់បានត្រឹមត្រូវច្រើនជាងគេ នឹងក្លាយជាក្រុមដែលឈ្នះតែម្ដង។