< ត្រឡប់ទៅធនធានទាំងអស់
ល្បែងស្វែងរកប្រភេទសំរាមក្នុងធុងតែមួយ
សកម្មភាព ៖ ល្បែងស្វែងរកប្រភេទសំរាមក្នុងធុងតែមួយ
ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើតកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក៖
វិទ្យាសាស្រ្ត ៖ បំណិនអនាម័យ៖ ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារនិងសង្កម៖
សិក្សាសង្កម ៖ បំណិនក្នុងសង្គម៖ ការយល់ដឹងអំពីបរិស្ថានធម្មជាតិនិងវិធីការពារ៖
បុរេគណិត ៖ បរិមាណនិងចំនួន៖ ស្គាល់នឹងយល់លេខតាងនិងការគណនាលេខសាមញ្ញ៖
ទំហំនិងពណ៌៖ ចំណាត់ថា្នក់ក្រុមនិងលំដាប់លំដោយ៖
ភាសាខ្មែរ ៖ ការប្រើពាក្យតាមវេយ្យាករណ៍៖ ការយល់ពីវាក្យស័ព្ទ ឃ្លា និងល្បះ៖
គោលបំណង
ចិត្តចលភាព ៖ បំណិនសម្បទា៖ កំណត់ចំណុចគោលដៅនៃចលនាដៃដោយការទប់លំនឹងនិងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយឬលែងល្បែងបានរឹងមាំល្អ។
វិទ្យាសាស្រ្ត ៖ បំណិនសម្បទា៖ ចោលសំរាមក្នុងធុងសំរាម។
សិក្សាសង្កម ៖ បំណិនសម្បទា៖ ជួយសម្អាតបរិស្ថាន ដូចជាការបោសសំរាម និងមិនបន្ទោរបង់ផ្ដេសផ្ដាសជាដើម។
បុរេគណិត ៖ បំណិនសម្បទា៖ រាប់ចំនួនលេខ និងយល់ន័យពី១ដល់៣០ឬលើសពីនេះ។ បំណិនសម្បទា៖ រៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។
ភាសាខ្មែរ ៖ វិជ្ជាសម្បទា៖ ប្រាប់ពីពាក្យ ឃ្លា ឬល្បះ ឱ្យបានត្រឹមត្រូវទៅតាមស្ថានភាព មនុស្សធំដែលមានចំនួនពី៥ទៅ៦ព្យាង្គឬលើសពីនេះ។
កម្រិតសិក្សា ៖ មធ្យមនិងខ្ពស់
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ កាតមានពីរប្រភេទ (ពណ៌ / សខ្មៅ)។ កាតធុងសំរាមមាន៥ប្រភេទ កាតធុងសំរាម៥ប្រភេទ៥ពណ៌ (ប្រភេទសំរាមមាន៖១. ពណ៌ស្វាយសំណល់ក្រដាស ២. ពណ៌ខៀវសំណល់កំប៉ុង ៣.ពណ៌បៃតងសំណល់ផ្ទះបាយ ៤. ពណ៌លឿងសំណល់ប្លាស្ទីក និង ៥. ពណ៍ក្រហមសំណល់គ្រោះថ្នាក់ )។ កាតរូបភាពសំរាមតូចៗដែលមានរូបភាពសំរាមតាមធុងសំរាមនីមួយៗ ដែលកាត់វា និងអ៊ុតវាឱ្យបានស្អាតផងដែរ។ បញ្ជាក់៖ កាតធំមានទំហំ A5
ការរៀបចំ ៖ ត្រូវត្រៀម សម្ភារសម្រាប់លេងល្បែងនេះឱ្យបានគ្រប់គ្រាន់ ដោយកុមារត្រូវរៀបជាក្រុមៗ និងកាតត្រួវគ្រប់គ្នាផងដែរ។
សេចក្ដីណែនាំ ៖
- ប្រាប់កុមារៗពីប្រភេទសំរាមនីំមួយៗដែលមានក្នុងការលេងល្បែងនេះ ដោយអាចសួរកុមារថាតើអ្វីទៅដែលហៅថាសំរាម? តើសំរាមមានប៉ុន្មនាប្រភេទ?
- សួរក្មេងៗថាមានស្គាល់សំរាមទាំងអស់នោះអត់? សួរកុមារថាមានដឹងពីរបៀបចោលសំរាមដែរឬទេ? និងប្រាប់កុមារពីការចោលសំរាមឱ្យបានត្រឹមត្រូវឱ្យច្បាស់មុននឹងលេងល្បែងសកម្មភាពមួយនេះផងដែរ។
- ប្រាប់កុមារពីរបៀបលេងល្បែងនេះសិន៖
- ចែកកុមារជាក្រុមៗដែលមានសមាជិកចំនូន៥នាក់តាមចំនួនធុងសំរាមដែលមាន។
- ចែកសម្ភារដែលមានស្រាប់ទៅតាមក្រុមនីមួយៗដែលបានរាប់ចំរួចរាល់ សម្ភារមាន៖ ក្រដាសកាតសំណល់សំរាម ទាំង៥ និងកាតរូបភាពសំណស់សំរាមដែលកាត់រួច និងអ៊ុតបានស្អាតរួចនោះ។
- ក្នុងក្រុមនីមួយៗចាប់ផ្ដើមលេង ដោយត្រូវរកសមាជិកម្នាក់ដែលអាចចាប់ផ្ដើមមុនដោយប៉ាវ ឬវិធិសាស្ត្រផ្សេងទៀតក៏បានដែរ។
- កុមារទាំងអស់ត្រូវអង្គុយជារវង្វង់
- ក្រុមនីមួយៗត្រូវចែកក្រដាសធុងសំរាមដោយសមាជិកម្នាក់មួយៗ ហើយបន្ទាប់ត្រូវដាក់នៅចំពីមុខខ្លួន រៀងៗខ្លួន
- និងកាត់រូបភាពតូចៗទាំងអស់ត្រូវផ្កាប់និងច្រប់ឱ្យសព្វនៅកណ្ដាលទាំងអស់
- កុមារដែលត្រួវបានចាប់ផ្ដើមមុន ត្រូវបើកកាត់មួយសន្លឹក បន្ទាប់មកមើលថាត្រូវជាប្រភេទសំណល់ដែលត្រូវនឹងធុងសំរាមរបស់ខ្លួនមានដែរឬទេ? ប្រសិនបើដូចត្រូវរក្សាទុកនៅមុខរបស់ខ្លួន ប៉ុន្ដែប្រសិនបើមិនមែនជាប្រភេទសំណល់ដែលដូចនឹងធុងសំរាមទេនោះ ត្រូវផ្កាប់កាតរូបភាពហ្នឹងវិញ នៅកន្លែងដដែល។
- ក្នុង១នាក់ត្រូវស្វែងរកកាតរូបភាពសំណល់ឱ្យបាន៦ (ដែលមានកាតរូបភាពសំណល់៦ប្រភេទដែលដូចនឹងប្រភេទធុងសំរាមរបស់ពួកគេ)។ ដូច្នេះប្រសិនបើកុមារដែលអាចបើករកកាតរូពភាពបានគ្រប់៦មុន នឹងក្លាយជាអ្នកឈ្នះទី១ និងទី២ រហូតដល់ទី៥ផងដែរ។
- កុមារអាចលេងប្រកាន់ខាងស្ដាំទៅបាន កុមារបន្ទាប់ត្រូវតែកុមារខាងស្ដាំដៃតែប៉ុណ្ណោះ។
- លេងបែបនេះរហូតទាល់តែអស់កាត់រូបភាពតូចៗក្នុងផ្នែកខាងក្នុងរង្វង់គឺជាការស្រេចតែម្ដង។
ចិត្តចលភាព
វិទ្យាសាស្រ្ត
សិក្សាសង្គម
បុរេគណិត
ភាសាខ្មែរ