គូសតាមស្នាមចុចស្រ: និងផាត់ពណ៌រូបភាព_Tracing Vowels
សន្លឹកកិច្ចការនេះអាចកាត់បានជា ៤
សន្លឹកកិច្ចការនេះអាចកាត់បានជា ៤
សកម្មភាព ៖ ល្បែងបើកកាតសំរាម ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើតកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក៖ វិទ្យាសាស្រ្ត ៖ បំណិនអនាម័យ៖ ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារនិងសង្កម៖សិក្សាសង្កម ៖ បំណិនក្នុងសង្គម៖ ការយល់ដឹងអំពីបរិស្ថានធម្មជាតិនិងវិធីការពារ៖បុរេគណិត ៖ បរិមាណនិងចំនួន៖ ស្គាល់នឹងយល់លេខតាងនិងការគណនាលេខសាមញ្ញ៖ ទំហំនិងពណ៌៖ ចំណាត់ថា្នក់ក្រុមនិងលំដាប់លំដោយ៖ ភាសាខ្មែរ ៖ ការប្រើពាក្យតាមវេយ្យាករណ៍៖ ការយល់ពីវាក្យស័ព្ទ ឃ្លា និងល្បះ៖ គោលបំណងចិត្តចលភាព ៖ បំណិនសម្បទា៖ កំណត់ចំណុចគោលដៅនៃចលនាដៃដោយការទប់លំនឹងនិងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយឬលេងល្បែងបានរឹងមាំល្អ។ វិទ្យាសាស្រ្ត ៖ វិជ្ជាសម្បទា៖ ប្រាប់ពីកន្លែងទុកដាក់សំរាមទៅតាមការកំណត់។ សិក្សាសង្កម ៖ បំណិនសម្បទា៖ ជួយសម្អាតបរិស្ថាន ដូចជាការបោសសំរាម និងមិនបន្ទោរបង់ផ្ដេសផ្ដាសជាដើម។បុរេគណិត ៖ បំណិនសម្បទា៖ រាប់ចំនួនលេខ និងយល់ន័យពី១ដល់៣០ឬលើសពីនេះ។ បំណិនសម្បទា៖ រៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ ភាសាខ្មែរ ៖ វិជ្ជាសម្បទា៖ ប្រាប់ពីពាក្យ ឃ្លា ឬល្បះ ឱ្យបានត្រឹមត្រូវទៅតាមស្ថានភាព មនុស្សធំដែលមានចំនួនពី៥ទៅ៦ព្យាង្គឬលើសពីនេះ។ កម្រិតសិក្សា ៖ មធ្យមនិងខ្ពស់ រយៈពេល […]
សកម្មភាព ៖ ល្បែងតំរៀបធុងសំរាមតាមពណ៌ ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើតកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក៖ វិទ្យាសាស្រ្ត ៖ បំណិនអនាម័យ៖ ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារនិងសង្កម៖សិក្សាសង្កម ៖ បំណិនក្នុងសង្គម៖ ការយល់ដឹងអំពីបរិស្ថានធម្មជាតិនិងវិធីការពារ៖បុរេគណិត ៖ បរិមាណនិងចំនួន៖ ស្គាល់នឹងយល់លេខតាងនិងការគណនាលេខសាមញ្ញ៖ ទំហំនិងពណ៌៖ ចំណាត់ថា្នក់ក្រុមនិងលំដាប់លំដោយ៖ ភាសាខ្មែរ ៖ ការប្រើពាក្យតាមវេយ្យករណ៍៖ ការយល់ពីវាក្យស័ព្ទ ឃ្លា និងល្បះ៖ គោលបំណងចិត្តចលភាព ៖ បំណិនសម្បទា៖ កំណត់ចំណុចគោលដៅនៃចលនាដៃដោយការទប់លំនឹងនិងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយឬលេងល្បែងបានរឹងមាំល្អ។ វិទ្យាសាស្រ្ត ៖ បំណិនសម្បទា៖ ចោលសំរាមក្នុងធុងសំរាម សិក្សាសង្កម ៖ បំណិនសម្បទា៖ ជួយសម្អាតបរិស្ថាន ដូចជាការបោសសំរាម និងមិនបន្ទោរបង់ផ្ដេសផ្ដាសជាដើម។បុរេគណិត ៖ បំណិនសម្បទា៖ រាប់ចំនួនលេខ និងយល់ន័យពី១ដល់៣០ឬលើសពីនេះ។ បំណិនសម្បទា៖ រៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ ភាសាខ្មែរ ៖ វិជ្ជាសម្បទា៖ ប្រាប់ពីពាក្យ ឃ្លា ឬល្បះ ឱ្យបានត្រឹមត្រូវទៅតាមស្ថានភាព មនុស្សធំដែលមានចំនួនពី៥ទៅ៦ព្យាង្គឬលើសពីនេះ។ កម្រិតសិក្សា ៖ មធ្យមនិងខ្ពស់ រយៈពេល […]
បទចម្រៀង លោកតាអាប្រាហាំ (Father-Abraham)
សកម្មភាព ៖ ល្បែងស្ទូចត្រី ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើតកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក៖វិទ្យាសាស្រ្ត ៖ បំណិនអនាម័យ៖ ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារនិងសង្កម៖ បុរេគណិត ៖ បរិមាណនិងចំនួន៖ ស្គាល់នឹងយល់លេខតាងនិងការគណនាលេខសាមញ្ញ៖ ទំហំនិងពណ៌៖ ចំណាត់ថា្នក់ក្រុមនិងលំដាប់លំដោយ៖ គោលបំណងចិត្តចលភាព ៖ បំណិនសម្បទា៖ កំណត់ចំណុចគោលដៅនៃចលនាដៃដោយការទប់លំនឹងនិងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយឬលែងល្បែងបានរឹងមាំល្អ។ វិទ្យាសាស្រ្ត ៖ បំណិនសម្បទា៖ ចោលសំរាមក្នុងធុងសំរាម បុរេគណិត ៖ បំណិនសម្បទា៖ រាប់ចំនួនលេខ និងយល់ន័យពី១ដល់៣០ឬលើសពីនេះ។ បំណិនសម្បទា៖ រៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌ កម្រិតសិក្សា ៖ ទាប មធ្យម និង ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ កំប៉ុងភេសជ្ជៈ ប្រភេទមួយណាក៏បានដែរ (ប្រហែលជា២០កំប៉ុង) ឈើដែលមានចងជាមួយខ្សែដែលមានទំពក់សម្រាប់ធ្ពក់កំប៉ុងឱ្យជាប់ផងដែរ។ ការរៀបចំ ៖ រៀបចំធ្វើសម្ភារឱ្យបានរួចរាល់សម្រាប់លេងល្បែងនេះ ដោយធ្វើសម្ភារឈើខ្សែធ្ពក់កំប៉ុងដោយបានល្អ។ សេចក្ដីណែនាំ ៖
សកម្មភាព ៖ ល្បែងសម្គាល់សត្វពស់ដែលមានពិស ចិត្តចលភាព៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងសាច់ដុំដៃនិងសាច់ដុំភ្នែក៖ វិទ្យាសាស្រ្ត៖ ប្រតិបត្តិនិងសុវត្តិភាព៖ ការយល់ដឹងពីការប្រតិបតិ្តខ្លួនដើម្បីសុវត្តិភាព៖/ ការរស់នៅប្រចាំថ្ងៃ៖ ការស្វែងយល់ការសង្កេត៖ សិក្សាសង្គម៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព៖ គោលបំណង (ចិត្តចលភាព)៖ បំណិនបម្បទា៖ កំណត់ចំណុចគោលនៃចលនាដៃដោយការទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំល្អ។ (វិទ្យាសាស្រ្ត)៖វិជ្ជាសម្បទា៖ ប្រាប់បានពីឈ្មោះ វត្ថុឬសត្វដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ដូចជា ភ្លើងអគ្គិសនី ថ្នាំសម្លាប់សត្វល្អិត ថ្នាំពេទ្យ ស្លាកសញ្ញាមីន សញ្ញាចរាចរណ៍ វត្ថុមុតស្រួច ទឹកពាង និងទឹកស្រះជាដើម។ បំណិតសម្បទា៖ ប្រៀបធៀបនិងរៀបរាប់ឈ្មោះសត្វ ចរឹកលក្ខណៈ លក្ខខណ្ឌរស់នៅ វដ្តនៃសត្វ ការប្រៀបធៀបសត្វនិងផលប្រយោជន៍។(សិក្សាសង្គម)៖វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបបត់ រោយ ដេរ ល្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទ បត់ ដើម្បីបង្កើតជារូបភាពផ្សេងៗ។ ចរិយាសម្បទា៖ រហ័សរហួននិងប្រុសប្រយ័ត្នក្នុងការចាប់កាន់ បត់ សូន គូស ហែក កាត់និងផាត់ពណ៌ផ្សេងៗ។ កម្រិតសិក្សា ៖ទាប មធ្យមនិង ខ្ពស់ រយៈពេល ៖ […]
បទចម្រៀង រក្សាសុវត្ថិភាព1. រក្សាសុវត្ថិភាព សូមគិតពីអ្វីដែលអ្នកធ្វើ លេងទឹកគឺរីករាយ ត្រូវមើលថែខ្លួនឯងផង។ 2. រក្សាសុវត្ថិភាព សូមគិតពីអ្វីដែលអ្នកធ្វើ លេងទូរសព្ទគឺរីករាយ ត្រូវមើលថែខ្លួនឯងផង។ 3. រក្សាសុវត្ថិភាព សូមគិតពីអ្វីដែលអ្នកធ្វើ ប្រើកាំបិតធ្វើម្ហូបយប់នេះ ត្រូវមើលថែខ្លួនឯងផង។ 4. រក្សាសុវត្ថិភាព សូមគិតពីអ្វីដែលអ្នកធ្វើ ជិះកង់ទៅលេងមិត្តភក្តិ ត្រូវមើលថែខ្លួនឯងផង។ 5. រក្សាសុវត្ថិភាព សូមគិតពីអ្វីដែលអ្នកធ្វើ លេបថ្នាំឱ្យបានធូរស្បើយ ត្រូវមើលថែខ្លួនឯងផង។ 6. រក្សាសុវត្ថិភាព សូមគិតពីអ្វីដែលអ្នកធ្វើ លេងជាមួយឆ្កែឬឆ្មា ត្រូវមើលថែខ្លួនឯងផង។
សកម្មភាព ៖ ល្បែងប៉េងប៉ោងឆក់ ចិត្តចលភាព ៖ បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃនិងភ្នែកសាច់ដុំភ្នែក)។វិទ្យាសាស្ត្ត ៖ ការរស់នៅប្រចាំថ្ងៃ៖ ការស្វែងយល់ដោយសង្កេត៖ គោលចំណង៖ ចិត្តចលភាព ៖ កំណត់គោលដៅនៃចលនាដៃដោយទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយនិងលេងល្បែងមួយបានរឹងមាំល្អ។វិទ្យាសាស្ត្ត ៖ បំណិនសម្បទា៖ ពិសោធន៍និងស្វែងយល់ដោយប្រើប្រាស់សម្ភារផ្សេងក្នុងការលេងដូចជា អណ្ដែត ជ្រាបទឹក និងមិនជ្រាបទឹក វត្ថុរលាយនិងមិនរលាយ ការលាយពណ៌ បណ្ដុះគ្រាប់ធញ្ញជាតិជាដើម។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សម្ភារដែលត្រូវត្រៀមមានដូចជា៖ ប៉េងប៉ោងមួយឬលើសពីមួយ ក្រដាសជូតមាត់ ប្រភេទអ្វីក៏បានដែរ កាន់តែស្ដើងនិងទន់កាន់តែល្អ កន្ត្រៃជាដើម…។ ការរៀបចំ ៖ អាចធ្វើសម្ភារទាំងនេះឱ្យរួចរាល់ក៏បានឬចាំឱ្យកុមារអ្នកធ្វើក៏បានដែរ សំខាន់ត្រូវត្រៀមឱ្យបានរួចរាល់និងគ្រប់ទាំងអស់ផង។សេចក្ដីណែនាំ៖ *បញ្ជាក់៖ កន្លែងនេះគួរចងចាំថា ប៉ោងប៉ោងនឹងមិនឆក់បានល្អទេ ប្រសិនបើត្រដុសវាច្រើនដងពេក និងកន្លែងដដែលនេះ ហើយពេលខ្លះវាក៏រើសប្រភេទសក់របស់មនុស្សដែរ។ សក់មនុស្សខ្លះមិនអាចធ្វើឱ្យប៉ោងប៉ោងនោះឆក់បានទេ តែត្រូវរ៉ូតវាពីរឬបីដងដែរ ឱ្យបានអស់ចិត្តសម្រាប់កុមារដែលមិនបានធ្វើឱ្យវាឆក់បាន។
សកម្មភាព ៖ ល្បែងផ្គុំស្លាកសញ្ញាចរាចរណ៍ចិត្តចលភាព៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលវាងសាច់ដុំដៃនិងសាច់ដុំភ្នែក៖ បុរេគណិត៖ បរិមាណនិងចំនួន៖ ស្គាល់និងយល់លេខតាងនិងការគណនាលេខសាមញ្ញ៖ សិក្សាសង្គម៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព៖ គោលបំណង(ចិត្តចលភាព)៖ បំណិនបម្បទា៖ កំណត់ចំណុចគោលនៃចលនាដៃដោយការទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំល្អ។ (បុរេគណិត)៖វិជ្ជាសម្បទា៖ប្រាប់បានពីចំនួនលេខនិងយល់ន័យពី១ដល់៣០តាមលំដាប់លំដោយឬលើសពីនេះ។ ចរិយាសម្បទា៖ ឈ្លាសវៃ រហ័សរហួនក្នុងការគិតលេខ។ (សិក្សាសង្គម)៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបបត់ រោយ ដេរ ត្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទ បត់ ដើម្បីបង្កើតជារូបភាពផ្សេងៗ។ ចរិយាសម្បទា៖ រហ័សរហួននិងប្រុងប្រយ័ត្នក្នុងការចាប់កាន់ បត់ សូន គូស ហែក កាត់និងផាត់ពណ៌ផ្សេងៗ។ កម្រិតសិក្សា ៖ទាប មធ្យមនិងខ្ពស់។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាសស្លាកសញ្ញាដែលមានស្លាកសញ្ញាចរាចរណ៍ ស្លាកសញ្ញាប្រាប់ដំណឹងទាំងអស់ ស្លាកសញ្ញាងាយៗសម្រាប់កុមារ និងដែលកុមារងាយនឹងបានជួបនិងឃើញតាមផ្លូវសាធារណៈជាក់ស្ដែង។ កន្រ្តៃសម្រាប់កាត់ក្រដាសស្លាកសញ្ញាផងដែរ (គ្រូជាអ្នកកាត់ឱ្យកុមារឱ្យរួចរាល់មុនពេលចាប់ផ្ដើមលេងវា សម្រាប់ការកាត់ក្រដាសរូបស្លាកសញ្ញានេះ។ ការរៀបចំ ៖ ត្រូវរៀបចំសម្ភារដែលត្រូវលេងល្បែងសកម្មភាពទាំងនេះឲ្យបានគ្រប់គ្រាន់ […]
សកម្មភាព ៖ ល្បែង បត់ក្រដាសជារូបផ្ទះ ចិត្តចលភាព៖ បំណិនចលករតូច៖ កាហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក។ គោលបំណង៖ បំណិនសម្បទា៖ កំណត់ចំណុចគោលនៃចលនាដៃដោយការទប់លំនឹងនិងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំល្អ។ សិក្សាសង្គម៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងពេញចិត្តចំពោះសិល្បៈតាមរយការបង្កើតជារូបភាពផ្សេងៗ គោលបំណង៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបបត់ រោយ ដេរ ត្បាញ សូនរូប ផាត់ពណ៌ ហែក បិទ បត់ កាត់… ដើម្បីបង្កើតជារូបភាពផ្សេងៗ។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាសរាមស ដីខ្មៅពណ៌ ដីខ្មៅ កម្រិតសិក្សា ៖ មធ្យមនិងខ្ពស់ ការរៀបចំ ៖ ត្រូវរៀបចំក្រដាសដែលបត់ជាផ្ទះរួចមួយសម្រាប់បង្ហាញទៅកាន់កុមារបានឃើញជាមុនសិន។ សេក្ដីណែនាំ៖ 5. គ្រាន់តែកុមារចេះបត់រូបបែបហ្នឹងជាការស្រេចតែម្ដង…។ 6. កុមារអាចទុករូបដែលពួកគេបត់បាននៅសាលាឬយកទៅផ្ទះបង្ហាញម៉ាក់ប៉ា របស់ពួកគេក៏បានដែរ។
បទចម្រៀង ព្រះអាទិត្យរះហើយ ១. ព្រះអាទិត្យរះហើយ នាំគ្នាលើកដៃ (កឹកឺកាកឺក)ព្រះអាទិត្យរះហើយ នាំគ្នាលើកដៃយកពន្លឺថ្ងៃ រាងកាយមាំមួនអើអឺអើងអើយ (២ដង) ២. ពត់ខ្លួនទៅមុខ ពត់ខ្លួនទៅក្រោយ (កឹកឺកាកឺក)ពត់ខ្លួនទៅមុខ ពត់ខ្លួនទៅក្រោយខ្យល់បក់មកហើយ នាំគ្នារេរាំអើអឺអើងអើយ (២ដង) ៣. ហាត់ប្រាណរាល់ព្រឹក រាងកាយមាំល្អ (កឹកឺកាកឺក)ហាត់ប្រាណរាល់ព្រឹក រាងកាយមាំល្អសុខភាពបវរ ប្រាជ្ញាភ្លឺថ្លាអើអឺអើងអើយ (២ដង)
បទចម្រៀង ងូតទឹកសម្អាតកាយា ងូតទឹកសម្អាតកាយា ហើយកុំភ្លេចណា ដុះនឹងសាប៊ូកក់សក់ក៏នឹងសាប៊ូ លាងមុខក៏នឹងសាប៊ូ។លាងមុខ លាងមុខ លាងមុខដុសខ្លួន ដុសខ្លួន ដុសខ្លួនដុសដៃ ដុសដៃ ដុសដៃដុសជើង ដុសជើង ដុសជើងហើយកុំ ភ្លេច ដុសធ្មេញឥឡូវអ្នកគ្មានមេរោគ។
បទចម្រៀង ហូគគី ភោគគី (Hokey Pokey Song) 1. អ្នកដាក់ដៃស្ដាំចូលក្នុង អ្នកដកដៃស្ដាំចេញក្រៅ អ្នកដាក់ដៃស្ដាំចូលក្នុង ហេីយអ្នកក្រវី ក្រវី ក្រវី ហេីយអ្នកធ្វេី ហូគគី ភោគគី ហេីយបង្វិលខ្លួនអ្នក ជុំវិញ នោះហេីយជាអ្វីដែលយេីងធ្វេី។ 2. អ្នកដាក់ដៃឆ្វេងចូលក្នុង អ្នកដកដៃឆ្វេងចេញក្រៅ អ្នកដាក់ដៃឆ្វេងចូលក្នុង ហេីយអ្នកក្រវី ក្រវី ក្រវី ហេីយអ្នកធ្វេី ហូគគី ភោគគី ហេីយបង្វិលខ្លួនអ្នក ជុំវិញ នោះហេីយជាអ្វីដែលយេីងធ្វេី។ 3. អ្នកដាក់ជេីងស្ដាំចូលក្នុង អ្នកដកជេីងស្ដាំចេញក្រៅ អ្នកដាក់ជេីងស្ដាំចូលក្នុង ហេីយអ្នកក្រវី ក្រវី ក្រវី ហេីយអ្នកធ្វេី ហូគគី ភោគគី ហេីយបង្វិលខ្លួនអ្នក ជុំវិញ នោះហេីយជាអ្វីដែលយេីងធ្វេី។ 4. អ្នកដាក់ជេីងឆ្វេងចូលក្នុង អ្នកដកជេីងឆ្វេងចេញក្រៅ […]
សកម្មភាព ៖ ល្បែងធ្វើកូនបាល់លោត ចិត្តចលភាព៖ បំណិនចលនាធំ៖ ការហ្វឹកហាត់ បង្កើនកម្លាំង និងការសម្របសម្រួលនៃចលនាសាច់ដុំតូច និងសាច់ដុំធំវិទ្យាសាស្រ្ត៖ ការរស់នៅប្រចាំថ្ងៃ៖ ការប្រើប្រាស់សម្ភារតាមបច្ចេកវិទ្យាសិក្សាសង្គម៖ គំនូរ និងសកម្មភាពកសាង៖ ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាពបុរេគណិត៖ រូបរាង និងលំហ៖ បញ្ញតិ្តនៃរូបរាង និងលំហ គោលបំណង ៖ចិត្តចលភាព៖ ប្រាប់បានពីរបៀបដើរ រត់ លោត វារលូន ចុះនិងឡើង បោះ តោង ឡើង គប់ រមៀល បង្វិលខ្លួន រុញ និងទាញ ទៅតាមគោលដៅ និងចម្ងាយដែលបានកំណត់។ គប់ចម្ងាយ គប់ចំណុច តោងឡើងរបារ បង្វិលខ្លួនលើដី និងជុំវិញរបស់មួយណា រុញ និងទាញដោយរាងកាយ។វិទ្យាសាស្រ្ត៖ សាងសង់សំណង់សាមញ្ញៗដោយប្រើក្រដាស ដីឥដ្ឋ ឬដុំឈើ ឬដុំឥដ្ឋធ្វើជាទូ កូនឡានជាដើម…។ ប្រាប់ពីសកម្មភាពដែលជះឥទ្ធិពលលើវត្ថុនានា ដូចជាថ្ម ចាន កែវ ធ្លាក់លើកម្រាលវានឹងបែកជាដើម…។សិក្សាសង្គម៖ ប្រាប់បានពីការបត់រូបភាព រោយ […]
សកម្មភាព ៖ ល្បែងរំកិលគ្រាប់សណ្ដែកជាមួយទុយោរ ចិត្តចលភាព៖ (ចលនាធំ)៖ ការហ្វឹកហាត់បង្កើនកម្លាំង និងការសម្របសម្រួលនៃចលនាសាច់ដុំតូច និងសាច់ដុំធំ។ (ការរីកចម្រើនរាងកាយ នងចលនា)៖ បងបង្កើនកម្លាំង និងប្រឈមមុខទប់ទល់នឹងឧបសគ្គក្នុងពេលធ្វើសកម្មភាពអ្វីមួយ។ បុរេគណិត៖ (បរិមាណ និងចំនួន)៖ ការស្គាល់ យល់លេខតាង រាប់ចំនួន និងការគណនលេខសាមញ្ញៗ។ គោលបំណង ៖ ចិត្តចលភាព ៖ កំណត់ចំនុចគោលដៅ នៃចលនាដៃដោយទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែក ក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំល្អ។ អនុវត្តសកម្មភាពមួយបានទន់ភ្លន់ រហ័សរហូន និងរឹងមាំដោយផ្ដើមចេញពីចលនាមូលដ្ខានងាយៗទៅលំបាកចំនួនពីរឡើងទៅ ក្នុងនោះមានការដើរ រត់ លោត ឬលើសពីនេះតាមរយៈចលនាចរន្ត។បុរេគណិត ៖ ប្រាប់បានពីចំនួនលេខ មានន័យថាពីលេខ១ ដល់១០ តាមលំដាប់លំដោយ ឬលើសពីនេ រហ័សរហួនក្នុងការគិតលេខ។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សន្លឹកកិច្ចការ ទុយោដែលកាត់ជាពាក់កណ្ដាល និងគ្រាប់សណ្ដែកមួយចំនួន (តែគ្រាប់ត្រូវតែធំជាងបំពង់ទុយោរ ព្រោះវានឹងងាយស្រួលក្នុងការប្រើទុយោរប៊ឺតឱ្យជាប់) កម្រិតសិក្សា ៖ មធ្យម និង ខ្ពស់ ការរៀបចំ ៖ […]
សកម្មភាព ៖ ល្បែង ក្រដាសច្រវ៉ាក់ សិក្សាសង្គមគំនូរ និងសកម្មភាពកសាង(ការយល់ដឹង និងការពេញចិត្តចំពោះសិល្បះតាមរយៈការបង្កើតរូបភាព) គោលបំណង ៖ (សិក្សាសង្គម) ប្រាប់បានពីរបៀបគូរហែករូបងាយៗតាមស្នាមចុច និងផាត់រូបភាពផ្សេងៗ និងបង្ហាញសកម្មភាពផ្សេងទៀតដែលបានបង្កើតស្នាដៃ។]បង្ហាញពីរបៀបនៃការគូរ ផាត់ ហែក កាត់ ឬការផលិតឱ្យមានសោភ័ណភាព កម្រិតសិក្សា ៖ ទាប មធ្យាម ខ្ពស់រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាសពណ៍ច្រើនកាន់តែល្អ កាវស្អិត កន្ត្រៃ ការរៀបចំ ៖ ត្រៀមកាវស្អិត ក្រដាសពណ៍ និងកន្ត្រៃឱ្យបានគ្រប់គ្រាន់ សេចក្ដីណែនាំ ៖
សកម្មភាព ៖ ល្បែងស្ដាប់ពណ៌ បុរេគណិត ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។ ភាសាខ្មែរ ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។ គោលបំណង ៖(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។(ភាសាខ្មែរ) ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សន្លឹកកិច្ចការ (ល្បែងគូសតាមស្នាមចុចឥន្ធនូ) និងខ្មៅដៃពណ៌។ ការរៀបចំ ៖ ធ្វើបញ្ជីនៃធាតុដែលជាពណ៌ខុសគ្នានៃឥន្ទធនូ ដូច្នេះអ្នកអាចជួយក្មេងៗប្រសិនបើចាំបាច់។ បោះពុម្ពសន្លឹកកិច្ចការចេញ (សន្លឹកមួយសម្រាប់ក្មេងម្នាក់)។សេចក្ដីណែនាំ៖ តើកូនៗអាចប្រាប់ពណ៌របស់ឥន្ទធនូទាំងប្រាំពីរបានទេ? ក្មេងម្នាក់បានឆ្លើយពណ៌ ឱ្យក្មេងម្នាក់ទៀតឆ្លើយ វត្ថុដែលមានពណ៌ដូចនឹងពណ៌។ឧទាហរណ៍៖ ក្មេងម្នាក់ឆ្លើយ ឥន្ទធនូមានពណ៌ក្រហម ចំណែកឯក្មេងម្នាក់ទៀតឆ្លើយថា កម្រាលតុមានពណ៌ក្រហមដូច ពណ៌ឥន្ទធនូដែរ។ បន្តធ្វើសកម្មភាពបែបនេះរហូតដល់គ្រប់ ៧ពណ៌។ សេចក្តីណែនាំដូចខាងក្រោមសម្រាប់ការលេងល្បែងនេះ៖ ចាប់ផ្ដើមជាមួយនឹងពណ៌ក្រហម និងនិយាយថា‹‹នៅក្នុងកន្ត្រករបស់ខ្ញុំមាន ដាក់វត្ថុដែលមានពណ៌ក្រហម) …» ឧទាហរណ៍. ផ្លែប៉េងប៉ោះ។ ក្មេងទី២ និយាយបន្តទៀតថា ‹‹នៅក្នុងកន្ត្រករបស់ខ្ញុំមានប៉េងប៉ោះ […]
សកម្មភព ៖ ល្បែងធ្វើប័ណ្ណប្រៃសណីយ៍សិក្សាសង្គម បំណិនទំនាក់ទំនង (អត្តសញ្ញាណរបស់ខ្លួន) គំនូរ និងសកម្មភាពកសាង (ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព) គោលបំណង ៖ (សិក្សាសង្គម) ប្រាប់ពីនាមត្រកូល នាមខ្លួន អាស័យដ្ឋាន ចំនួនសមាជិកគ្រួសារ។ប្រាប់ពីរបៀបបត់សន្លឹកកិច្ចការ បិទ បត់ គូរ រចនា បង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែលបង្កើតឡើងបាន។កុមារអាចប្រាប់បានពីនាមត្រកូល នាមខ្លួន កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សន្លឹកកិច្ចការ និងខ្មៅដៃពណ៌ ការរៀបចំ ៖ បោះពុម្ពសន្លឹកកិច្ចការ សេក្ដីណែនាំ៖
សកម្មភាព ៖ ល្បែងតោះដើរផ្សារ បុរេគណិតបំណិនពិចារណាក្នុងសង្គម (ចំណេះដឹងនៃបញ្ញត្តិសេដ្ឋកិច្ចសាមញ្ញមួយចំនួន) គោលបំណង ៖(បុរេគណិត) ៖ ប្រាប់ឈ្មោះ និងប្រភេទប្រាក់រៀលខ្មែរដូចជា១០០, ៥០០, ១០០០, ៥០០០រៀល និងលើសពីនេះក៏បាន។ កម្រិតសិក្សា ៖ មធ្យម ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖– ដាក់សម្ភារសម្រាប់លក់នៅលើតុ ដោយមានសរសេរ ឬបិទតម្លៃនៅខាងមុខ។– សូមកំណត់តម្លៃបន្ថែមក្នុងករណីអ្នកត្រូវការផ្លាស់ប្តូរតម្លៃខ្លះ ដូច្នេះត្រូវមាន ៤តម្លៃ(១០០, ៥០០, ១០០០, ៥០០០រៀល) សម្រាប់ជ្រើសរើសនៅលើតុ។ ការរៀបចំ ៖ សេក្ដីណែនាំ៖ ការប្រែប្រួល៖ សកម្មភាពនេះអាចលេងបានដោយវិធីផ្សេងទៀតបាន និងពិបាកតាមដែលអ្នកត្រូវការ។វិធីងាយស្រួលគឺ ជ្រើសរើសបោះពុម្ពរូបភាពក្រដាសប្រាក់ និងកាត់វាជាសន្លឹកផ្សេងៗគ្នា និងជ្រើសរើសរបស់របរដែលមានតម្លៃស្រាប់។ សម្រាប់ក្មេងដែលមានអាយុច្រើននោះគឺនិយាយពីក្រដាស១០០រៀល ពីរសន្លឹក ស្មើនឹង២០០រៀល។ ចែកក្រដាសប្រាក់ឱ្យទៅពួកគេ២ ឬ ៣ សន្លឹកមានតម្លៃដូចគ្នា សម្រាប់ឱ្យពួកគេចេះបូកចូលគ្នាផង។ចែកក្រដាសប្រាក់ឱ្យទៅពួកគេ២ ឬ ៣ សន្លឹកមានតម្លៃមិនដូចគ្នា សម្រាប់ឱ្យពួកគេចេះបូកចូលគ្នាផង។
សកម្មភាព ៖ ល្បែងកាត់ដេរសិក្សាសង្គម គំនូរ និងសកម្មភាពកសាង(ការយល់ដឹងពីការឆ្លាស់វត្ថុតាមចង្វាក់ និងការគូរ)។ បុរេគណិត រូបរាង និងទំហំ (បញ្ញត្តិរូបរាង និងទំហំ)។ គោលបំណង ៖ (សិក្សាសង្គម) ប្រាប់ពីររបៀបដោតអង្កាំ ឬវត្ថុផ្សេងៗដែលមានប្រហោងសម្រាប់ដោតឆ្លាស់ពណ៌តាមរូបគំរូ និងគូស ឬ គំនូសផ្សេងៗ។ (បុរេគណិត) ប្រាប់ឈ្មោះរាងធរណីមាត្រសាមញ្ញដែលមានរាង ដូចជារង្វង់ ការេ ចតុកោណកែង។ប្រាប់បានពីទីតាំងវត្ថុធៀបទៅនឹងវត្ថុមួយទៀតដោយប្រើពាក្យខាងលើ ខាងក្រោម ខាងឆ្វេង ខាងស្តាំជាដើម(ការបង្ហោះយន្តហោះរបស់ក្មេងៗ)។ កម្រិតសិក្សា ៖ មធ្យម ខ្ពស់ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ ក្រដាសកេះ អំបោះទន់ ឬ ខ្សែរក្រណាត់ទន់ៗ ការរៀបចំ ៖ កាត់ក្រដាសកេះជារាង ការេ រង្វង់ ត្រីកោណ ឬ អ្វីផ្សេងៗក៏បាន។ ចោះរុន្ធគែមរបស់ក្រដាសកេះរាងដែលបានកាត់។ កាត់អំបោះ ឬ ខ្សែរក្រណាត់ទន់ៗតាមប្រវែងដែលអាចដេរបាន ហើយគ្រប់គ្រាន់សម្រាប់ការដេរ និងត្រូវមានកន្ទុយអំបោះសម្រាប់ទុកចងវាធ្វើជារាងទាំងនោះ។សេក្ដីណែនាំ៖
បទចម្រៀង CHU CHU WA 1 . CHU CHU WA CHU CHU WA CHU CHU WA WA WA CHU CHU WA CHU CHU WA CHU CHU WA WA WA គោរព បោះដៃទៅមុខ។ 2 . CHU CHU WA CHU CHU WA CHU CHU WA WA WA CHU CHU WA CHU CHU WA CHU CHU WA WA WA គោរព […]
បទចម្រៀង មកទីនេះ / Come and Play 1. មកទីនេះ លេងជាមួយគ្នា មកទីនេះ លេងជាមួយគ្នា ១ និង ១ គឺជាសត្វគោ ‹ម៉› 2. មកទីនេះ លេងងជាមួយគ្នា មកទីនេះ លេងជាមួយគ្នា ២ និង ២ គឺជាសត្វក្តាម ‹កាត់ៗ› 3. មកទីនេះ លេងជាមួយគ្នា មកទីនេះ លេងជាមួយគ្នា ៣ និង ៣ គឺជាសត្វឆ្មា ‹ម៉េវ› 4. មកទីនេះ លេងជាមួយគ្នា មកទីនេះ លេងជាមួយគ្នាជា ៤ និង ៤ គឺជាសត្វពីងពាង ‹ខ្ជុកៗ› 5. មកទីនេះ លេងជាមួយគ្នា មកទីនេះ លេងជាមួយគ្នា ៥ និង ៥ យើងដាក់ដៃលើភ្លៅ។ […]
សកម្មភាព ៖ របៀបគូរសត្វខូអាឡាវិទ្យាសាស្ត្រការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត)សិក្សាសង្កមគំនូរ និងសកម្មភាពកសាង (ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព) គោលបំណង ៖(វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។(សិក្សាសង្កម) ប្រាប់បានពីរបៀបគូររូប ផាត់ពណ៌ដើម្បីបង្កើតបានជារូបភាពផ្សេងៗ។ រយៈពេល៖ ៣០ នាទី ឧបករណ៍ ៖ ការរៀបចំ ៖ បោះពុម្ភសន្លឹកកិច្ចការ (មួយក្រុមមួយ) គូរបង្ហាញក្មេងៗផ្ទាល់លើក្តាខៀន។ សេចក្ដីណែនាំ៖
សកម្មភាព ៖ ល្បែងតំរៀបនៅលើគំនូសក្នុងក្រដាស ចិត្តចលភាព បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង និងសម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង និងសម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)វិទ្យាសាស្រ្តការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយការសង្កេត) សិក្សាសង្គមគំនូរ និងសកម្មភាពកសាង (ការយល់ដឹង ការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព)បុរេគណិតរូបរាង និងលំហ (បញ្ញត្តិរូបរាង និងលំហ)ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ) គោលបំណង ៖ (ចិត្តចលភាព) ប្រាប់ពីរបៀបធ្វើចលនាតាមបែបទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយ ឬ ការលេងល្បែងផ្សេងៗ។ប្រាប់ពីការដើរ ឬ លើសពីនេះទៅតាមទម្រង់នៃសកម្មភាពផ្សេងៗ។(វិទ្យាសាស្រ្ត) ប្រាប់បានពីឈ្មោះសត្វចិញ្ចឹម សត្វព្រៃ សត្វស្លាបឬលើសពីនេះ។(សិក្សាសង្គម) ប្រាប់បានពីរបៀបធ្វើសកម្មភាពបង្កើតបានជារូបភាពផ្សេងៗ។(បុរេគណិត) ប្រាប់ឈ្មោះរាងធរណីមាត្រសមញ្ញៗមានរាងធរណីមាត្ររាងរង្វង់ ការេ ត្រីកោណ មូលទ្រវែងចតុកោណកែង ចតុកោណស្មើ បេះដូង ផ្កាយ។ ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។ រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សន្លឹកកិច្ចការ (ធំ, តូច) គ្រាប់ សណ្តែក អង្គរ ស្រូវ ការរៀបចំ ៖ បោះពុម្ភក្រដាសរូបភាពឱ្យក្មេងម្នាក់ ១សន្លឹកៗ ឱ្យកុមារយកគ្រាប់ សណ្តែក […]
សៀវភៅធំ (Kamishibai – KB)– ស្រួលមើលរូបភាពនីមួយៗ– មានផ្នែករូបភាព (front) និងផ្នែកអក្សរ (back)សៀវភៅឌីជីថល (PDF-D)– ស្រួលមើលតាមទូរស័ព្វ ទូរស័ព្វបន្ទះ និងកំព្យូទ័រសៀវភៅដែលអាចបោះពុម្ពបាន (PDF-B)– ទំហំA4– ខ្មៅសសៀវភៅដែលអាចបោះពុម្ពបាន (PDF-C)– ទំហំA4– ពណ៌ភាពយន្តគំនូរជីវចល (AM)– មានសំ
បទចម្រៀង ពេលសប្បាយ / If You Are Happy And You Know It Song ១. ពេលសប្បាយ ពេលយើងរីករាយ យើងត្រូវទះដៃ (ទះដៃ ២ ដង) ពេលសប្បាយ ពេលយើងរីករាយ យើងត្រូវទះដៃ (ទះដៃ ២ ដង) ពេលសប្បាយ ពេលយើងរីករាយ យើងត្រូវទះដៃ យើងទះដៃ មិត្តរាល់គ្នា បើមិនសប្បាយ ក៏ត្រូវទះដៃ (ទះដៃ ២ ដង) ។ ២. ពេលសប្បាយ ពេលយើងរីករាយ យើងត្រូវទះស្មា (ទះស្មា ២ ដង) ពេលសប្បាយ ពេលយើងរីករាយ យើងត្រូវទះស្មា (ទះស្មា ២ ដង) ពេលសប្បាយ ពេលយើងរីករាយ យើងត្រូវទះស្មា យើងទះស្មា មិត្តរាល់គ្នា បើមិនសប្បាយ […]
បទចម្រៀង ដើមដូង 1. ដើមដូង រាងខ្ពស់ស្រឡះ ស្លឹកវាច្រើនណាស់ ធាងច្រើនដែរណា ពុះផ្លែហូបទឹក សែនឆ្ងាញ់អស្ចារ្យ ជួយដល់កាយា យើងបានមាំមួន។ 2. ដើមវា គេយកធ្វើផ្ទះ ហើយមានច្រើនណាស់ ខ្លះយកធ្វើរបង សាច់វា យកធ្វើនំផង ខ្លះយកធ្វើម្ហូប បង្អែមចំណី។
សកម្មភាព ៖ ល្បែងវដ្តនៃទឹកភ្លៀង ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ វិទ្យាសាស្ត្រ ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត) បំណិនពិចារណា (ការយល់ដឹងអំពីហេតុ និងផល) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។ បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។លក្ខណៈរបស់អាកាសធាតុ ស្ថានភាពវត្ថុអ្វីមួយ។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?” រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖ សន្លឹកសិច្ចការ (ល្បែងគូសតាមស្នាមចុចទឹកភ្លៀង) និងខ្មៅដៃពណ៌ ការរៀបចំ ៖ បោះពុម្ភ ឬព្រីនសន្លឹកកិច្ចការ ។ សេចក្ដីណែនាំ៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងវដ្តនៃទឹកភ្លៀងជាមួយកូនៗទាំងអស់គ្នា។ សួរក្មេងៗ៖ តើកូនៗស្គាល់ទឹកភ្លៀងដែរឬទេ? បាទ/ចាស ស្គាល់។ តើភ្លៀងចាប់ផ្តើមនៅរដូវណា? រដូវវស្សា។ ប្រាប់ក្មេងៗ៖ អ្នកគ្រូនឹងត្រូវសម្ដែងធ្វើជាវដ្តនៃទឹកភ្លៀង ចំណែកកូនៗនឹងត្រូវសម្ដែងធ្វើជាទឹក។ ចែកក្មេងៗទៅជាក្រុមតូចៗ និងឱ្យពួកគេឈរជាក្រុមៗនៅតាមកន្លែងផ្សេងៗពីគ្នានៅក្នុងថ្នាក់។ […]
សកម្មភាព ៖ ល្បែងរង្វង់ពាក្យផ្ទុយ ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ បុរេគណិត រង្វាស់រង្វាល់ (បញ្ញត្តិស្តីពីរង្វាស់រង្វាល់) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។ (បុរេគណិត) ប្រាប់ពីបញ្ញត្តិ (ខ្ពស់ និងទាប ធំ និងតូច វែង និងខ្លី រត់ និងដើរ លូន)។ កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់ រយៈពេល ៖ ១០ នាទី ឧបករណ៌ ៖ ពាក្យផ្ទុយដែលត្រូវប្រើ ក្រណាត់ឆ័ត្រយោងមានទំហំធំ ឬ ខ្សែ។ ការរៀបចំ ៖ រៀបចំពាក្យដែលត្រូវប្រើ ខ្សែ ឬ ក្រណាត់ឆ័ត្រយោងដែលមានទំហំធំតាមចំនួនសិស្ស […]