< ត្រឡប់ទៅធនធានទាំងអស់

ល្បែងគូសតាមស្នាមចុចទឹកភ្លៀង


5-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
ខ្មៅដៃ, ខ្មៅដៃពណ៌, បោះពុម្ភ សន្លឹកកិច្ចការ
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
  • ភាសាខ្មែរ ភាសាខ្មែរ

សកម្មភាព ល្បែងវដ្តនៃទឹកភ្លៀង

ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។

វិទ្យាសាស្ត្រ
ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត)

បំណិនពិចារណា (ការយល់ដឹងអំពីហេតុ និងផល)

គោលបំណង
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។
បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។
(វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។
លក្ខណៈរបស់អាកាសធាតុ ស្ថានភាពវត្ថុអ្វីមួយ។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។

សៀវភៅ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?” 

រយៈពេល ៣០ នាទី

ឧបករណ៍ ៖  សន្លឹកសិច្ចការ (ល្បែងគូសតាមស្នាមចុចទឹកភ្លៀង) និងខ្មៅដៃពណ៌ 

ការរៀបចំ បោះពុម្ភ ឬព្រីនសន្លឹកកិច្ចការ ។

សេចក្ដីណែនាំ៖ 

  1. ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងវដ្តនៃទឹកភ្លៀងជាមួយកូនៗទាំងអស់គ្នា។
  2. សួរក្មេងៗ៖ តើកូនៗស្គាល់ទឹកភ្លៀងដែរឬទេ? បាទ/ចាស ស្គាល់។

តើភ្លៀងចាប់ផ្តើមនៅរដូវណា? រដូវវស្សា។

  1. ប្រាប់ក្មេងៗ៖ អ្នកគ្រូនឹងត្រូវសម្ដែងធ្វើជាវដ្តនៃទឹកភ្លៀង ចំណែកកូនៗនឹងត្រូវសម្ដែងធ្វើជាទឹក។
  2. ចែកក្មេងៗទៅជាក្រុមតូចៗ និងឱ្យពួកគេឈរជាក្រុមៗនៅតាមកន្លែងផ្សេងៗពីគ្នានៅក្នុងថ្នាក់។
  3. ហើយមានគម្លៀតពីគ្នាសមល្មមដើម្បីងាយស្រួលធ្វើកាយវិការ ។ 
  4. ឱ្យក្មេងៗទាំងអស់ក្រាបចុះ។ 
  5. និយាយពាក្យថា “រំហួត ការបង្រួម និងដំណក់ទឹក” នៅពេលដែលអ្នកនិយាយពាក្យទាំងនេះគឺត្រូវ
    ធ្វើកាយវិការផង។ 
  1. និយាយពាក្យហ្នឹងម្ដងទៀត និងឱ្យក្មេងៗទាំងអស់និយាយតាមអ្នក និងធ្វើកាយវិការដែរ។ 
  2. នៅពេលដែលពួកគេនិយាយការបង្រួម ពួកគេគួរតែផ្លាសប្ដូរទីកន្លែងទៅជិតក្មេងផ្សេងៗទៀតនៅ
    ក្នុងក្រុមរបស់ខ្លួន។
  3. នៅពេលដែលពួកគេនិយាយរួចរាល់ជាមួយពាក្យដំណក់ទឹកនោះ ពួកគេគួរតែកន្ធែកជើងម្ដងទៀតនៅក្នុងក្រុមរបស់ពួកគេ។
  4. ឱ្យក្មេងៗធ្វើដោយខ្លួនឯងផ្ទាល់ដោយគ្មានការនិយាយអ្វីពីអ្នកផ្សេងឡើយ។ 
  5. ចូរឱ្យក្មេងៗទាំងអស់អង្គុយចុះ។
  6. ចូរចែកសន្លឹកកិច្ចការ និងខ្មៅដៃពណ៌។
  7. ចូរឱ្យក្មេងៗទាំងអស់ផាត់ពណ៌លើសន្លឹកកិច្ចការរបស់ពួកគេ។