ធនធានទាំងអស់

ល្បែងរាប់បន្ត

ល្បែងគូសតាមស្នាមចុចទឹកភ្លៀង

សកម្មភាព ៖ ល្បែងវដ្តនៃទឹកភ្លៀង ចិត្តចលភាពបំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។ វិទ្យាសាស្ត្រ ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត) បំណិនពិចារណា (ការយល់ដឹងអំពីហេតុ និងផល) គោលបំណង ៖(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។ បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។(វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។លក្ខណៈរបស់អាកាសធាតុ ស្ថានភាពវត្ថុអ្វីមួយ។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។ សៀវភៅ ៖ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”  រយៈពេល ៖ ៣០ នាទី ឧបករណ៍ ៖  សន្លឹកសិច្ចការ (ល្បែងគូសតាមស្នាមចុចទឹកភ្លៀង) និងខ្មៅដៃពណ៌  ការរៀបចំ ៖ បោះពុម្ភ ឬព្រីនសន្លឹកកិច្ចការ ។ សេចក្ដីណែនាំ៖  ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងវដ្តនៃទឹកភ្លៀងជាមួយកូនៗទាំងអស់គ្នា។ សួរក្មេងៗ៖ តើកូនៗស្គាល់ទឹកភ្លៀងដែរឬទេ? បាទ/ចាស ស្គាល់។ តើភ្លៀងចាប់ផ្តើមនៅរដូវណា? រដូវវស្សា។ ប្រាប់ក្មេងៗ៖ អ្នកគ្រូនឹងត្រូវសម្ដែងធ្វើជាវដ្តនៃទឹកភ្លៀង ចំណែកកូនៗនឹងត្រូវសម្ដែងធ្វើជាទឹក។ ចែកក្មេងៗទៅជាក្រុមតូចៗ និងឱ្យពួកគេឈរជាក្រុមៗនៅតាមកន្លែងផ្សេងៗពីគ្នានៅក្នុងថ្នាក់។ […]

ល្បែងគូសតាមស្នាមចុចលេខក្នុងពពក_១-១០

បទចម្រៀង រង្វិលជុំទឹកភ្លៀង

បទចម្រៀង រង្វិលជុំទឹកភ្លៀង / Rain Cycle Song 1. ព្រះអាទិត្យ ហួតទឹក ឡើងលើមេឃ ឡើងលើមេឃ ឡើងលើមេឃ ព្រះអាទិត្យ ហួតទឹក ឡើងលើមេឃ ឡើងលើមេឃ ឡើងលើមេឃ។ 2. ខ្យល់ត្រជាក់លើមេឃ ធ្វើអោយ ទឹកក្លាយទៅ ជាពពក ខ្យល់ត្រជាក់លើមេឃ ធ្វើអោយ ទឹកក្លាយទៅ ជាពពក។ 3. ពពកឡើងធ្ងន់ហើយ ចាប់ផ្តើមភ្លៀង ចាប់ផ្តើមភ្លៀង ចាប់ផ្តើមភ្លៀង ពពកឡើងធ្ងន់ហើយ ចាប់ផ្តើមភ្លៀង ចាប់ផ្តើមភ្លៀង ចាប់ផ្តើមភ្លៀង ភ្លៀងមកហើយ។