< ត្រឡប់ទៅធនធានទាំងអស់
ខូអាឡាដីឥដ្ឋ
សកម្មភាព ៖ ខូអាឡាដីឥដ្ឋ
ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
វិទ្យាសាស្ត្ត
ការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយការសង្កេត)
សិក្សាសង្កម
គំនូរ និងសកម្មភាពកសាង(ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)
គោលបំណង ៖
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។
(វិទ្យាសាស្ត្ត) ប្រាប់បានពីឈ្មោះសត្វផ្សេងៗ រៀបរាប់ឈ្មោះសត្វ ចរិកលក្ខណៈ លក្ខខណ្ឌរស់នៅ វដ្តនៃសត្វ
ការប្រៀបធៀបនៃសត្វ និងផលប្រយោជន៍។
(សិក្សាសង្កម) ប្រាប់បានពីរបៀបសូនរូប គូររូប ផាត់ពណ៌ដើម្បីបង្កើតបានជារូបភាពផ្សេងៗ។
សៀវភៅ ៖ ដកស្រង់ចេញពីរឿង ៉យក្សចម្លែក ៉
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ រៀបចំបង្កើតដីឥដ្ឋ ឬមានស្រាប់ក៏បានឱ្យគ្រប់ចំនួនសិស្សនៅក្នុងថ្នាក់របស់អ្នក
- ដីឥដ្ឋដែលមាន៣ពណ៌ផ្សេងគ្នា
- ក្រដាសសម្រាប់ក្មេងៗទាំងអស់
- គ្រាប់សណ្ដែកខ្មៅតូចៗ សម្រាប់ធ្វើជាគ្រាប់ភ្នែក (ម្នាក់២គ្រាប់)
ការរៀបចំ ៖ ធ្វើដីឥដ្ឋដែលមាន ៣ពណ៌ ចែកដីឥដ្ឋជាដុំៗ និងឱ្យទៅពួកគេម្នាក់១ដុំ។ អនុវត្តធ្វើជាសត្វ
ខូអាឡា។ ដីឥដ្ឋត្រូវនៅពីមុខអ្នកធ្វើសត្វខូអាឡាទាំងអស់ជាមុនសិន មុននឹងឱ្យពួកគេធ្វើ
ដោយខ្លួនឯង។
សេចក្ដីណែនាំ៖
- ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងខូអាឡាដីឥដ្ឋជាមួយកូនៗ ទាំងអស់គ្នា។
- សួរក្មេងៗ៖ តើកូនៗស្គាល់ខេទីដែលជាសត្វខូអាឡាដែរឬទេ? បាទ/ចាស ស្គាល់
យកសត្វខូអាឡាដីឥដ្ឋមកបង្ហាញជាមួយនឹងដីឥដ្ឋដែរ។ - បង្ហាញក្មេងៗពីរបៀបលេងដីឥដ្ឋ។ បង្ហាញអ្វីដែលកើតឡើងនៅពេលវាច្របាច់ខ្លាំងពេក ឬតិចពេក (វាស្អិតនឹងពិបាកលេង) ។
- ផ្តល់ឱ្យកូនៗនូវក្រដាសមួយសន្លឹក ដីឥដ្ឋ ៣ដុំ សណ្តែកខ្មៅ ២គ្រាប់។
- ឱ្យក្មេងៗហាត់ធ្វើជារូបបាល់ និងសាច់ក្រក។ ឱ្យពួកគេលេងប្រហែលជា១០នាទី ដោយពិសោធន៍
មើលពីអារម្មណ៍របស់ក្មេងៗ។ - បង្ហាញពីរបៀបបង្កើតសត្វខូអាឡា។ ដាក់ឈ្មោះផ្នែករាងកាយដោយ ប្រើសណ្តែកពីរគ្រាប់សម្រាប់
ភ្នែក។ អ្នកត្រូវដើរមើលក្មេងៗ។ - សុំឱ្យក្មេងៗធ្វើសត្វខូអាឡាផ្ទាល់ខ្លួនដោយយកគំរូតាមអ្នកដែលអ្នកបានធ្វើរួច។
ការប្រែប្រួល៖
ឱ្យក្មេងៗបង្កើតរបស់ផ្សេងទៀតជាមួយដីឥដ្ឋ អាស្រ័យលើមេរៀនដែលអ្នកកំពុងបង្រៀនពួកគេ។
អ្នកអាចប្រើសម្ភារផ្សេងៗទៀតក្នុងការធ្វើជារូបសូនដីឥដ្ឋនេះក៏បានដែរ។ ឧទាហរណ៍. អ្នកអាចប្រើជ័រ ឬឈើអ្វីមួយសម្រាប់ធ្វើជាជើង និងភ្នែកជាដើម ក្នុងការធ្វើជារូបភាពអ្វីមួយ។