< ត្រឡប់ទៅធនធានទាំងអស់

ល្បែងគ្រប់យ៉ាងអំពីសត្វខូអាឡា


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
បោះពុម្ភ សម្ភារ
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
  • សិក្សាសង្គម សិក្សាសង្គម

សកម្មភាព ៖ ល្បែងគ្រប់យ៉ាងអំពីសត្វខូអាឡា

វិទ្យាសាស្រ្ត
ការរស់នៅប្រចាំថ្ងៃ (ការស្វែងយល់ដោយការសង្កេត)

សិក្សាសង្គម
ចម្រៀង និងតន្រ្តី (ចំណេះដឹងបច្ចេកទេសការច្នៃប្រឌិត និងបទពិសោធតន្ត្រី)

គោលបំណង
(វិទ្យាសាស្ត្ត) ប្រាប់បានពីឈ្មោះសត្វផ្សេងៗ រៀបរាប់ឈ្មោះសត្វ ចរិកលក្ខណៈ លក្ខខណ្ឌរស់នៅ វដ្តនៃសត្វ
ការប្រៀបធៀបនៃសត្វ និងផលប្រយោជន៍។

(សិក្សាសង្គម) ច្រៀងចំរៀង និងធ្វើកាយវិការតាមខ្លឹមផ្សារបទចម្រៀងបាន១បទឬលើសពីនេះ។

សៀវភៅ ដកស្រង់ចេញពីរឿង  ៉យក្សចម្លែក  ៉

រយៈពេល ៣០ នាទី 

ឧបករណ៍ ៖ 

-ក្រដាសពណ៌នាពីរឿងពិតរបស់សត្វខូអាឡា

បទចម្រៀងសត្វខូអាឡា

ការរៀបចំ ៖  ផែនទីពិភពលោក បង្ហាញប្រទេសអូស្ត្តាលី បោះពុម្ភចេញរូបភាពសត្វខូអាឡាពិតប្រាកដ 

និងបង្ហាញផ្នែកខ្លះនៃរាង្គកាយ។

សេចក្ដីណែនាំ៖

  1. និយាយថា៖ ថ្ងៃនេះអ្នកគ្រូនឹងពិពណ៌នារឿងពិតរបស់សត្វខូអាឡាឱ្យកូនៗស្តាប់។
  2. ត្រូវពិពណ៌នាអំពីសត្វខូអាឡា និងបង្ហាញរូបភាព“សត្វខូអាឡា”។

-ក្រដាសពិពណ៌នាពីរឿងពិតរបស់សត្វខូអាឡា

  1. សួរក្មេងៗថា៖ តើកូនៗស្គាល់សត្វខូអាឡាដែរឬទេ?
  2. និយាយពាក្យថា៖ “សត្វខូអាឡា”ទៅកាន់ក្មេងៗ រួចឱ្យក្មេងៗថាតាម។
  3. សួរសំណួរក្មេងៗ៖ តើសត្វខូអាឡាមាននៅប្រទេសណា?
    មាននៅតែ”ប្រទេសអូស្ត្រាលី”តែប៉ុណ្ណោះ។ 
  4. បង្ហាញក្មេងៗពីផែនទីពិភពលោក និងប្រទេសអូស្ត្រាលីឱ្យក្មេងៗនិយាយតាម។
  5. ចង្អុល និងប្រាប់ឈ្មោះផ្នែករាង្គកាយនីមួយៗរបស់សត្វខូអាឡា និងឱ្យក្មេងៗថាតាម ។
  6. សួរក្មេងៗបន្តថា៖ តើមានសត្វអ្វីផ្សេងទៀតដែលមានរាងកាយដូចនឹងសត្វខូអាឡាដែរឬទេ?

ដំរី ខ្លាឃ្មុំ…ជាដើម។ 

  1. សួរក្មេងៗថា៖ តើសត្វខូអាឡាជាប្រភេទអ្វី? សត្វខូអាឡាជាសត្វប្រភេទថនិក 
  2. តើសត្វខូអាឡាចិញ្ចឹមកូនដោយរបៀបណា? គឺសត្វចិញ្ចឹមកូនដោយទឹកដោះ។
  3. តើសត្វខូអាឡារកចំណីអាហារនៅពេលណា? សត្វខូអាឡាជាសត្វរាត្រីចរ គឺយប់ទើបរកចំណី។
  4. តើសត្វខូអាឡា ស៊ីចំណីអ្វីខ្លះជាអាហាr? ស៊ីតែស្លឹកឈើ(ដើមប្រេងខ្យល់) តែប៉ុណ្ណោះ។
  5. សួរក្មេងៗថា៖ ប្រសិនបើកូនៗអាចញុំាអារហារបានតែ២មុខ តើកូនៗនឹងជ្រើសរើសមុខម្ហូបអ្វីខ្លះ?
  6. ច្រៀងបទចម្រៀង សត្វខូអាឡា និងបង្ហាញកាយវិការ និងឱ្យក្មេងៗរៀនច្រៀងតាម។

ការប្រែប្រួល

លេងសកម្មភាពនេះជាមួយនឹងប្រភេទសត្វផ្សេងទៀត ដូចជា៖ (សត្វដំរី) និងអាចប្រើបទចម្រៀងសត្វដំរីបាន