< ត្រឡប់ទៅធនធានទាំងអស់

ល្បែងទប់លំនឹងដៃនិងជើង


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
បោះពុម្ភ សម្ភារ
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • សិក្សាសង្គម សិក្សាសង្គម
  • បុរេគណិត បុរេគណិត

សកម្មភាព ៖ ​ល្បែងទប់លំនឹងដៃនិងជើង 

ចិត្តចលភាព ៖ បំណិនចលនាធំ៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំតូចនិងសាច់ដុំធំ
សិក្សាសង្គម ៖ ការលើកតំកើងវប្បធម៌៖ ការលើកតម្កើងរប្បធម៌របស់ខ្លួន៖
បុរេគណិត ៖ ទំហំ និងពណ៌៖​ ចំណាត់ថ្នាក់ក្រុមតាមលំដាប់លំដោយ៖ 

គោលបំណង
ចិត្តចលភាព ៖ បំណិនសម្បទា៖ ដើរទប់ខ្លួនអោយមានលំនឹងលើគំនូសខ្សែ ឬកាន់វត្ថុនានានៅនឹងដៃ។ វារលូន ប្រមៀលខ្លួន លើកន្ទេល កម្រាលឥដ្ឋ សម្បកកង់…
សិក្សាសង្គម ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីសម្លៀកបំពាក់ប្រពៃណី ឧបករណ៌តន្រ្តីភ្លេងខ្មែរ។
បុរេគណិត ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបរៀបវត្ថុទៅតាមលំដាប់ក្រុម​ ប្រភេទ ពណ៌និងទំហំ។  

កម្រិតសិក្សា ៖ ទាប មធ្យមនិងខ្ពស់

រយៈពេល ៣០ នាទី

ឧបករណ៍ ៖ នាឡិកាដែលមានទ្រនិចមួយ និងនៅលើមុខនាឡិកាបែងចែកជា៤ផ្នែក មានដូចជា ផ្នែកដៃស្ដាំ ផ្នែកដៃឆ្វេង ​ផ្នែកជើងស្ដាំនិងផ្នែកជើងឆ្វេងហើយនៅក្នុងផ្នែកនីមួយៗមាន៤ពណ៌ជាមួយនឹងរូបឧបករណ៍តន្រ្តី៤នៅក្នុងរង្វង់នីមួយៗហ្នឹងផងដែរ​,  ​ក្រដាស​ឬតង់ដែលមានទំហំធំ​ហើយមានរូបរង្វង់ជាច្រើននិងមាន៤ពណ៌​ មានពណ៌ក្រហម បៃតង​ លឿងនិងពណ៌ខៀវ។ ចាំបង្ហាញនៅខាងក្រោម​ ប្រសិនបើមានរូបភាព។  

ការរៀបចំ គ្រូត្រូវត្រៀមសម្ភារសម្រាប់លេងល្បែងសកម្មភាពមួយនេះអោយបានល្អស្រេច គ្រូត្រូវតែយល់ច្បាស់ពីល្បែងនេះជាមុនសិនដែរ។ មានន័យថាគ្រូអាចលេងសាកល្បងឱ្យកុមារបានមើលជាមុនសិន និងប្រាប់កុមារថាអ្វីទៅហៅថា លំនឹង។ 

សេចក្ដីណែនាំ ៖ 

  1. គ្រូត្រូវតែបង្រៀនឬសួរកុមារជាមួយនឹងសំនួរមួយចំនួន​ ដូចជា​ កូនៗធ្លាប់លេងទប់លំនឹងខ្លួនដែរឬអត់ 
  2. កូនៗស្គាល់ពាក្យលំនឹងអត បើកុមារស្គាល់ឬមិនស្គាល់ គ្រូប្រាប់កុមារពីពាក្យលំនឹងអោយបានច្បាស់ជាមុនសិន។
  3. ល្បែងនេះអាចលេងបានច្រើនប្រភេទណាស់​ ម្ដង២នាក់ ម្ដង១នាក់ ឬលើសពីនេះក៏បានដែរ
  4. ប្រាប់កុមារពីរបៀបលេងល្បែងនេះអោយច្បាស់ជាមុនសិន​