< ត្រឡប់ទៅធនធានទាំងអស់
ល្បែងបង្កើតឧបករណ៍តន្រ្តី
ប្រភេទសកម្មភាព
ល្បែងសកម្មភាព, សកម្មភាពកសាង
ប្រធានបទតាមខែ
មុខរបរ
សកម្មភាព ៖ ល្បែងបង្កើតឧបករណ៍តន្រ្តី
(ល្បែងបង្កើតឧបករណ៍តន្រ្តីនេះ ទុកសម្រាប់លេងនៅក្នុង “ល្បែងលេងឧបករណ៍តន្រ្តី”)
សិក្សាសង្គម គំនូរ និងសកម្មភាពកសាង (ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)។
ការលើកតម្កើនវប្បធម៌ (ការលើកតម្កើនវប្បធម៌របស់ខ្លួន)។
គោលបំណង ៖
(សិក្សាសង្គម) ប្រាប់ពីរបៀប បិទ គូរ រចនា បង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែលបង្កើតឡើងបាន។
ប្រាប់បានពីរបៀបសូនរូបជារាងងាយៗដោយប្រើដៃទាំងពី។
បង្ហាញពីឧបករណ៍ភ្លេងខ្មែរដូចជា ស្គរ ខ្លុយ ចង្រ្គឹង ការចែ ការឡុក ហ្គីតា ផ្លុំទឹកក្នុងដប។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ ប្រមូលសម្ភារដែលត្រូវប្រើសម្រាប់បង្កើតជាឧបករណ៍តន្ត្រីដែលអ្នកបានជ្រើសរើស។
ការរៀបចំ ៖
- អ្នកត្រូវមានមួយឈុតដែលបានធ្វើរួចរាល់ សម្រាប់បង្ហាញក្មេងៗ។
- ដាក់សម្ភារសម្រាប់ធ្វើឧបករណ៍តន្រ្តីមួយមុខមួយ នៅកន្លែងដែលផ្សេងៗពីគ្នានៅក្នុងថ្នាក់។
សេក្ដីណែនាំ៖
- ប្រាប់ក្មេងៗថា៖ ថ្ងៃនេះកូនៗនឹងធ្វើឧបករណ៍ជាមួយអ្នកគ្រូទាំងអស់គ្នា។
- បង្ហាញឧបករណ៍តន្រ្តីទាំង ៦មុខដែលធ្វើរួចឱ្យក្មេងៗមើល។
សេចក្តីណែនាំរបៀបបង្កើតឧបករណ៍តន្រ្តី៖
ស្គរ៖ កំប៉ុងទឹកដោះគោ ឬ បំពង់ឬស្សីកៅស៊ូកង ឬ ខ្សែសម្រាប់ចង ប៉ោងប៉ាង 1. ចង់ប៉ោងប៉ោងពីលើមាត់កំប៉ុង ឬ បំពង់ឬស្សីដោយ 2. ប្រើខ្សែ ឬ កៅស៊ូកង ចងឱ្យជាប់ជាការស្រេច។ |
ចង្រ្កឹង៖ ស្លាបព្រាជ័រ ស៊ុតជ័រ អង្ករស្ដុត 1. ដាក់អង្ករមួយចំនួនទៅក្នុងស៊ុតជ័របន្ទាប់មកដាក់វានៅចំ 2. កណ្ដាលស្លាបព្រាជ័រទាំង២ បន្ទាប់មកបិទវាដោយប្រើស្គុត 3. រុំឱ្យបានមាំ ដែលអាចក្រវី ឬ ក្រឡុកវាបាន ជាការស្រេច។ | |
កាចែ៖ ឈើការ៉េម២ដើម កៅស៊ូកង២ ឈើចាក់ធ្មេញ២ ក្រដាសដែលកាត់រួចដែលមានទំហំប៉ុននឹងឈើការ៉េមដែរ 1. ដាក់ក្រដាសនៅកណ្ដាលបន្ទះឈើការ៉េមទាំង២នោះ។ បន្ទាប់មកប្រើកៅស៊ូកងចងវាម្ខាងសិន 2. សូកឈើចាក់ធ្មេញកល់ទាំងសងខាង និងចងកៅស៊ូទាំង ២ទាំងសងខាង គឺជាការស្រេច។ | |
ក្រឡុក៖ ដបជ័រមួយចំនួន គ្រាប់សណ្ដែកដែលមានទំហំផ្សេងៗពីគ្នា 1. ដាក់គ្រាប់សណ្ដែកទៅក្នុងដបជ័រដែលមាន ទំហំផ្សេងៗពីគ្នា ទៅដបនីមួយៗ។បន្ទាប់មកក្រឡុកវាថាតើវាមានសម្លេងខុសគ្នាដែរឬទេជាការស្រេច។ |
ផ្លុំទឹកក្នុងដប៖ ដបទឹក ទុយោទឹកទឹក 1. ដាក់ទឹកចូលដបទឹកឱ្យពេញ។ បន្ទាប់មកដាក់ទុយោចូល 2. ផ្លុំដោយលើកទុយោចុះឡើង ចុះឡើង ថាវាមានសម្លេងខុសគ្នាដែរឬទេជាការស្រេច។ | |
ហ្គីតា ប្រអប់ដាក់ម្ហូបដែលមានទំហំល្មម (ប្រអប់ ក្រដាសកាតុង) កៅស៊ូកងដែលមានកម្រាស់ខុសៗគ្នា 1សូកប្រអប់ដាក់ម្ហូបទៅនឹងកៅស៊ូកងដែលមានកម្រាស់ខុសគ្នានោះ តាមលំដាប់លំដោយ។ ធ្វើវាឱ្យដូចជាខ្សែហ្គីត។ |
- សួរក្មេងថា៖ តើឧបករណ៍តន្រ្តីមួយណាដែលកូនៗចង់បង្កើត?
(ប្រសិនបើមានក្មេងៗច្រើនចង់ធ្វើដូចគ្នា អាចជ្រើសរើសធ្វើឧបករណ៍ផ្សេងៗទៀតបាន) - បន្ទាប់មកឱ្យក្មេងទៅកាន់កន្លែងដែលបង្កើតឧបករណ៍ផ្សេងៗគ្នាតាមដែលខ្លួនបានជ្រើសរើស។
- អ្នកគ្រូនឹងជួយកូនៗធ្វើឧបករណ៍ទាំងនេះ(អ្នកត្រូវដើរជុំវិញក្មេងៗ)។
- បន្ទាប់ពីក្មេងៗធ្វើឧបករណ៍ទាំងនេះរួច អាចឱ្យក្មេងៗលេងវាបាន។
- ប្រាប់ក្មេងៗថា៖ កូនៗត្រូវទុកឧបករណ៍ទាំងនេះឱ្យបានល្អ ពីព្រោះ ល្បែងបង្កើតឧបករណ៍តន្រ្តីនេះ ទុកសម្រាប់លេងនៅក្នុងល្បែងលេងឧបករណ៍តន្រ្តីពេលក្រោយម្តងទៀត។