ធនធានទាំងអស់

ល្បែងបង្កើតឧបករណ៍តន្រ្តី

សកម្មភាព ៖ ល្បែង​បង្កើតឧបករណ៍តន្រ្តី  (ល្បែងបង្កើតឧបករណ៍តន្រ្តីនេះ ទុកសម្រាប់លេងនៅក្នុង “ល្បែងលេងឧបករណ៍តន្រ្តី”) សិក្សាសង្គម គំនូរ និងសកម្មភាពកសាង (ការយល់ដឹង និងការពេញចិត្តចំពោះសិល្បៈតាមរយះការបង្កើតរូបភាព)។ការលើកតម្កើនវប្បធម៌ (ការលើកតម្កើនវប្បធម៌របស់ខ្លួន)។ គោលបំណង ៖      (សិក្សាសង្គម) ប្រាប់ពីរបៀប បិទ គូរ រចនា បង្កើតជារូបភាពផ្សេងៗ និងបង្ហាញពីអ្វីដែលបង្កើតឡើងបាន។ប្រាប់បានពីរបៀបសូនរូបជារាងងាយៗដោយប្រើដៃទាំងពី។បង្ហាញពីឧបករណ៍ភ្លេងខ្មែរដូចជា ស្គរ ខ្លុយ ចង្រ្គឹង ការចែ ការឡុក ហ្គីតា ផ្លុំទឹកក្នុងដប។កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់រយៈពេល ៖ ៣០ នាទី  ឧបករណ៍ ៖ ប្រមូលសម្ភារដែលត្រូវប្រើសម្រាប់បង្កើតជាឧបករណ៍តន្ត្រីដែលអ្នកបានជ្រើសរើស។ ការរៀបចំ ៖  សេក្ដីណែនាំ៖ សេចក្តីណែនាំរបៀបបង្កើតឧបករណ៍តន្រ្តី៖ ស្គរ៖ កំប៉ុងទឹកដោះគោ ឬ បំពង់ឬស្សីកៅស៊ូកង ឬ ខ្សែសម្រាប់ចង ប៉ោងប៉ាង1. ចង់ប៉ោងប៉ោងពីលើមាត់កំប៉ុង ឬ បំពង់ឬស្សីដោយ2. ប្រើខ្សែ ឬ កៅស៊ូកង ចងឱ្យជាប់ជាការស្រេច។  ចង្រ្កឹង៖ ស្លាបព្រាជ័រ ស៊ុតជ័រ អង្ករស្ដុត1. ដាក់អង្ករមួយចំនួនទៅក្នុងស៊ុតជ័របន្ទាប់មកដាក់វានៅចំ2. […]