< ត្រឡប់ទៅធនធានទាំងអស់

ល្បែងតន្រ្តីជាមួយខ្លួនប្រាណ


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
បោះពុម្ភ សម្ភារ, គ្រាប់ឡុកឡាក់, គម្របដប
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • សិក្សាសង្គម សិក្សាសង្គម
  • បុរេគណិត បុរេគណិត

សកម្មភាព ៖ ​ល្បែងតន្រ្តីជាមួយខ្លួនប្រាណ

ចិត្តចលភាព ៖ បំណិនចលនាធំ៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំតូចនិងសាច់ដុំធំ
សិក្សាសង្គម ៖ ការលើកតម្កើងវប្បធម៌៖ ការលើកតម្កើងរប្បធម៌របស់ខ្លួន
បុរេគណិត ៖ ទំហំ និងពណ៌៖​ ចំណាត់ថ្នាក់ក្រុមតាមលំដាប់លំដោយ

គោលបំណង

ចិត្តចលភាព ៖ បំណិនសម្បទា៖ ដើរទប់ខ្លួនអោយមានលំនឹងលើគំនូសខ្សែ ឬកាន់វត្ថុនានានៅនឹងដៃ។ វារ លូន ប្រមៀលខ្លួន លើកន្ទេល កម្រាលឥដ្ឋ សម្បកកង់… 
សិក្សាសង្គម ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីសម្លៀកបំពាក់ប្រពៃណី ឧបករណ៍តន្រ្តីភ្លេងខ្មែរ។ 
បុរេគណិត ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបរៀបវត្ថុទៅតាមលំដាប់ក្រុម​ ប្រភេទ ពណ៌និងទំហំ។  


កម្រិតសិក្សា ៖ មធ្យមនិងខ្ពស់

រយៈពេល ៣០ នាទី


ឧបករណ៍ ក្រដាសក្ដារល្បែងមួយសន្លឹកដែលមានទំហំ A3 ដែលមានរូបភាពបង្កើតភ្លេងដោយខ្លួនប្រាណដូចជា៖ ទះដៃ ១ ២ ឬ៣ដង ទះភ្លៅ ១ ២ ឬ៣ដង ទះទ្រូង ១ ២ ឬ៣ដង គោះគង្គង់ ១ ២ ឬ៣ដង ទះគូថ ១​ ២ ឬ៣ដង ខ្យល់តាមមាត់ ១ ២ ឬ៣ដង តន្ត្រំជើង ១ ២ ឬ៣ដង និងមានរូបភាពផ្កាយ (សម្រាប់ដាក់ឧបករណ៍ដែលអ្នកចង់ដាក់បន្ថែម) និងមួយទៀត កូនកាសដែលកាត់តូចៗសម្រាប់តម្រៀបពេលលេង ដែលមានរូបភាពដូចគ្នាទៅនឹងក្ដារល្បែងដែរ និងគ្រាប់ឡុកឡាក់ចំនួន និងសម្ភារសម្រាប់សម្គាល់ខ្លួនអ្នកលេងផង អាចជាដុំឈើ គម្របដងជ័រជាដើម…។ 


ការរៀបចំ ត្រៀមសម្ភារដែលត្រូវលេង សម្រាប់លេងថ្ងៃស្អែក កុំឱ្យបាត់សម្ភារណាមួយឡើយ។ 


សេចក្ដីណែនាំ ៖ 

  1. ល្បែងនេះលេង១ដងបានគ្នា៣ឬ៤នាក់ ឬលើសក៏បានដែរ (ច្រើនពេក មិនសូវជាសប្បាយទេ)។ 
  2. ត្រៀមសម្ភារដែលសម្រាប់ទុកលេងឱ្យបានរួចរាល់ 
  3. សម្រាប់ក្រដាសក្ដារល្បែង និងកូនកាសតូចៗ ត្រូវអ៊ុតឱ្យបានស្អាតនិងរឹងមាំផងដែរ។ 
  4. សួរកុមារថាស្គាល់ឧបករណ៍តន្រ្តីដែរឬទេ? មានអ្វីខ្លះ? ឱ្យកុមាររៀបរាប់បានល្អប្រសើរ។ 
  5. ប្រាប់កុមារពីរៀបលេងល្បែងនេះឱ្យច្បាស់ជាមុនសិន

ការប្រែប្រួល៖ 

  1. ល្បែងនេះអាចលេងបែបណាក៏បានដែរ ខាងលើនេះគ្រាន់តែជាការលេងបែបមួយប្រភេទទេ តែបើអ្នកមានគំនិតផ្សេងទៀតកាន់តែល្អ។ 
  2. ដូចជាល្បែងនេះអាចលេងបែបនេះក៏បានគឺ នៅពេលដែលកុមារក្នុងក្រុមនីមួយៗ ដាក់កូនកាសមួយ ធ្វើតាមរូបភាពកូនកាស និងកុមារបន្ទាប់ដាក់កូនកាសបន្ទាប់គ្នា រួចធ្វើតាមកូនកាសរបស់គេផង និងរបស់ខ្លួនឯងផង គ្រាន់តែប្រើពេលច្រើនបន្តិច។ តែនេះគ្រាន់តែជាឧទាហរណ៍តែប៉ុណ្ណោះ។