< ត្រឡប់ទៅធនធានទាំងអស់
ល្បែងបង្កើតព្យាណូម្រាមដៃ
សកម្មភាព ៖ ល្បែងបង្កើតព្យាណូ
ចិត្តចលភាព ៖ បំណិនចលនាតូច៖ រហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក
សិក្សាសង្គម ៖ ចម្រៀងនិងតន្ដ្រី៖ ចំណេះដឹងបច្ចេកទេស ចលនា ការច្នៃប្រឌិតនិងបទពិសោធន៍ផ្នែកតន្រ្តី
៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព។ភាសាខ្មែរ ៖ ការស្គាល់តួអក្សរ៖ ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំឡេង។
គោលបំណង
ចិត្តចលភាព ៖ បំណិនសម្បទា៖ ប្រាប់បានពីរបៀបធ្វើចលនាដៃដោយការទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងអ្វីមួយ។
សិក្សាសង្គម ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីការទះដៃបន្ទរ ឬគោះសម្ភារនានា តាមចង្វាក់ភ្លេង។
បំណិនសម្បទា៖ ទះដៃបន្ទរ គោះសម្ភារនានាតាមចង្វាក់ភ្លេង។
ភាសាខ្មែរ ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីសូរសំឡេងសត្វឬវត្ថុនានានៅក្នុងបរិស្ថាន។
បំណិនសម្បទា៖ បង្ហាញពីភាពខុសគ្នានៃសូរសំឡេង ។
កម្រិតសិក្សា ៖ ទាប មធ្យមនិងខ្ពស់
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖
របៀបទី១៖ បន្ទះក្ដារ កាំភ្លើងបាញ់កាវ តង្គៀបគាបសក់ ឈើចង្កឹះ ដង្កាប់ មេដែកកឹបនិងគម្របធុងនំ បើមាន។របៀបទី២៖ មាន បន្ទះក្ដារ តង្គៀបគាបសក់ កៅស៊ូ ចង្កឹះ ដបទឹកសុទ្ធជាដើម…
ការរៀបចំ ៖ បង្កើតជាព្យាណូមួយសម្រាប់បង្ហាញទៅកាន់កុមារ មុននឹងឱ្យកុមារចាប់ផ្ដើមលេង ឬបង្កើត។
សេចក្ដីណែនាំ ៖
- ដំបូងសួរកុមារពីឧបករណ៍តន្រ្តីជាមុនសិន ថាតើកុមារស្គាល់វាបានប៉ុន្មាន? តើកូនៗស្គាល់ព្យាណូដែរឬទេ?
- ប្រាប់កុមារទាំងអស់ថា ថ្ងៃនេះពួកយើងនឹងបង្កើតឧបករណ៍តន្ត្រីមួយដែលមានឈ្មោះថា ព្យាណូ។
- តើកូនៗចង់ចេះបង្កើតព្យាណូដែរឬទេ?
- គ្រូបង្ហាញព្យាណូដែលគ្រូបានបង្កើតនិងបានត្រៀមសម្រាប់បង្ហាញនិងប្រាប់ពីរបៀបធ្វើវាទៅកាន់កុមារជាមុនសិនដែរ ។
- ព្យាណូមាន២ប្រភេទ
នេះជាប្រភេទទី១៖
- បាញ់កាវនៅចំពាក់កណ្ដាលបន្ទះក្ដារនិងបិទឈើចង្កឹះ ប្រវែងគ្នានឹងបន្ទះក្ដារដែរ
- កាត់តង្គៀបគាបសក់កន្លែងដែលបត់ចេញនិងពត់វារៀងកោងបន្តិច
- បាញ់គ្រាប់កឹបមួយគ្រាប់កៀនចង្កឹះ
- ស៊កតង្គៀបគាបសក់ចូលក្នុងគ្រាប់កឹបនោះដោយគង ជាមួយនឹងឈើចង្កឹះតាមប្រវែងនីមួយៗ
- បាញ់គ្រាប់កឹបបន្ថែមទៀតដើម្បីឱ្យមានភាពរឹងមាំ
- តម្រៀបតង្កៀបនិងបាញ់គ្រាប់កឹបបន្តបន្ទាប់គ្នាពីវៃងមកខ្លី
- កឹបរហូតបែបនេះជាការស្រេច។
នេះជាប្រភេទទី2៖
- បន្ទះក្ដារមួយ ដាក់គាបពីលើនិងក្រោមដោយឈើចង្កឹះបែបនេះ
- បន្ទាប់ចងវាឱ្យរឹងមាំល្អជាមួយកៅស៊ូ កាន់តែណែនកាន់តែល្អ
- បន្ទាប់មក ស៊កតង្គៀបគាបសក់ម្ដងមួយៗ តាមប្រវែងពីខ្លីទៅវែងដូចក្នុងវីដេអូនេះ
- បន្ទាប់ពីដាក់វាបានគ្រប់គ្រាន់រហើយ យើងត្រូវដាក់ ឈើចង្កឹះមួយដើមទៀតសង្កត់នៅខាងគល់បែបនេះ
- ចងរុំជាមួយកៅស៊ូឱ្យច្រើន ឱ្យវាមានភាពរឹងមាំ កុំឱ្យរបូតចេញក្រៅជាការស្រេច។
- នាំកុមារលេងសាកល្បងជាមួយព្យាណូដែលពួកគេបានធ្វើរួចម្នាក់ម្ដងៗជាការស្រេច។
ចិត្តចលភាព
សិក្សាសង្គម
ភាសាខ្មែរ