< ត្រឡប់ទៅធនធានទាំងអស់

ល្បែងបង្កើតបង្ក្រង់ភ្លេង


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
កាវ, គម្របដប, ប៊ិកហ្វឺត, កាំបិត, បន្ទាត់, គ្រាប់ធញ្ញជាតិ, ចានស្នោ, គ្រាប់គ្រួស
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • សិក្សាសង្គម សិក្សាសង្គម
  • ភាសាខ្មែរ ភាសាខ្មែរ

សកម្មភាព ៖ ​ល្បែងបង្កើតចង្រង់ភ្លេង

ចិត្តចលភាព ៖ បំណិនចលនាតូច៖ ​ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក 
សិក្សាសង្គម ៖ ចម្រៀងនិងតន្ដ្រី៖ ចំណេះដឹងបច្ចេកទេស ចលនា ការច្នៃប្រឌិតនិងបទពិសោធន៍ផ្នែកតន្រ្តី 
៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយការបង្កើតរូបភាព
៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព 
ភាសាខ្មែរ ៖ ការស្គាល់តួអក្សរ៖ ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំឡេង 

គោលបំណង
ចិត្តចលភាព ៖ បំណិនសម្បទា៖ ប្រាប់បានពីរបៀបធ្វើចលនាដៃដោយការទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងអ្វីមួយ។ 
សិក្សាសង្គម ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីការទះដៃបន្ទរ ឬគោះសម្ភារនានា តាមចង្វាក់ភ្លេង។ 
បំណិនសម្បទា៖ ទះដៃបន្ទរ គោះសម្ភារនានាតាមចង្វាក់ភ្លេង។
វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបបត់ រោយ ដេរ ត្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទបត់… ដើម្បីបង្កើតជារូបភាពផ្សេងៗ។  
ភាសាខ្មែរ ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីសូរសំឡេងសត្វឬវត្ថុនានានៅក្នុងបរិស្ថាន
បំណិនសម្បទា៖ បង្ហាញពីភាពខុសគ្នានៃសូរសំឡេង

កម្រិតសិក្សា ៖ ទាប មធ្យមនិងខ្ពស់

រយៈពេល ៖ ៣០ នាទី

ឧបករណ៍ ៖ សម្ភារដែលត្រូវត្រៀមដូចជា៖កាំភ្លើងបាញ់កាវ ចានស្នោគ្រាប់គ្រួស ឬគ្រាប់ធញ្ញជាតិ គម្របដប បន្ទាត់ ហ្វឺត និងកាំបិត។

ការរៀបចំ ៖ បង្កើតចង្រង់ភ្លេងមួយសម្រាប់បង្ហាញទៅកាន់កុមារ មុននឹងឱ្យកុមារចាប់ផ្ដើមលេង ឬបង្កើត នៅក្នុងថ្នាក់ទាំងអស់គ្នា។ 

សេចក្ដីណែនាំ ៖ 

  1. ដំបូងសួរកុមារពីឧបករណ៍តន្រ្តីជាមុនសិន ថាតើកុមារស្គាល់វាបានប៉ុន្មាន​? ឱ្យកុមាររៀបរាប់ពីឧបករណ៌តន្រ្តីដែលពួកគេស្គាល់ ថាស្គាល់បានប៉ុណ្ណា? 
  2. ប្រាប់កុមារទាំងអស់ថា ថ្ងៃនេះពួកយើងនឹងបង្កើតឧបករណ៍តន្ត្រីមួយដែលមានឈ្មោះថា ចង្រង់ភ្លេង។ 
  3. ចាប់ផ្ដើមប្រាប់កុមារពីរបៀបនៃការធ្វើចង្រង់ភ្លេងដោយខ្លួនឯង