< ត្រឡប់ទៅធនធានទាំងអស់
ល្បែងបង្កើតឧបករណ៍តន្ត្រីនៅក្នុងសៀវភៅរឿង
សកម្មភាព ៖ ល្បែងបង្កើតឧបករណ៍តន្រ្តីក្នុងរឿង វង់ភ្លេងក្មេងៗតាមភូមិ
ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក
សិក្សាសង្គម ៖ ចម្រៀងនិងតន្ដ្រី៖ ចំណេះដឹងបច្ចេកទេស ចលនា ការច្នៃប្រឌិតនិងបទពិសោធន៍ផ្នែកតន្រ្តី
៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយការបង្កើតរូបភាព
៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព
ភាសាខ្មែរ ៖ ការស្គាល់តួអក្សរ៖ ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំឡេង
គោលបំណង
ចិត្តចលភាព ៖ បំណិនសម្បទា៖ ប្រាប់បានពីរបៀបធ្វើចលនាដៃដោយការទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងអ្វីមួយ។
សិក្សាសង្គម ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីការទះដៃបន្ទរ ឬគោះសម្ភារនានា តាមចង្វាក់ភ្លេង។
បំណិនសម្បទា៖ ទះដៃបន្ទរ គោះសម្ភារនានាតាមចង្វាក់ភ្លេង។
វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបបត់ រោយ ដេរ ត្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទបត់… ដើម្បីបង្កើតជារូបភាពផ្សេងៗ។
ភាសាខ្មែរ ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីសូរសំឡេងសត្វឬវត្ថុនានានៅក្នុងបរិស្ថាន
បំណិនសម្បទា៖ បង្ហាញពីភាពខុសគ្នានៃសូរសំឡេង
កម្រិតសិក្សា ៖ ទាប មធ្យមនិងខ្ពស់
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖
ទី១. សម្ភារដែលត្រូវត្រៀមមានដូចជា៖ ទុយោរ ស្លឹកត្នោត ស្លឹកដូងឬក្រដាស។
ទី២. សម្ភារដែលត្រូវត្រៀមមានដូចជា៖ គម្របឆ្នាំង ឈើ ឬ ដុំថ្មជាដើម។
ទី៣. សម្ភារដែលត្រូវត្រៀមមានដូចជា៖ កន្រ្តៃ ទុយោរ កៅស៊ូ ប្រអប់ ក្រដាសឬសំបកទឹកដោះគោ ឬជាអ្វីក៏បានដែរ។
ទី៤. សម្ភារដែលត្រូវត្រៀមមានដូចជា៖ កាំបិត ចង្កឹះ កាវស្អិត ក្រណាត់ កៅស៊ូ ឬស្សី ឈើ ឧបករណ៍ចោះរន្ធ។
ទី៥. សម្ភារដែលត្រូវត្រៀមមានដូចជា៖ ធុងធំ ចង្កឹះ កំប៉ុងនំ ធុងថ្នាំពណ៌និងឈើ។
ការរៀបចំ ៖ បង្កើតឧបករណ៍តន្រ្តីដែលត្រៀមនឹងបង្កើតសម្រាប់បង្ហាញទៅកាន់កុមារ មុននឹងឱ្យកុមារចាប់ផ្ដើមលេង ឬបង្កើត នៅក្នុងថ្នាក់ទាំងអស់គ្នា។
សេចក្ដីណែនាំ ៖
- ល្បែងនេះអាចលេងនៅក្រោយពេលដែលនិទានរឿង វង់ភ្លេងក្មេងៗតាមភូមិ ក៏បានដែរ ស្រួលឱ្យកុមារបានដឹងច្បាស់ពីឧបករណ៍តន្ត្រីខ្លះៗនៅក្នុងសៀវភៅរឿងរបស់យើង។
- ដំបូងសួរកុមារពីឧបករណ៍តន្រ្តីជាមុនសិន ថាតើកុមារស្គាល់វាបានប៉ុន្មាន? ឱ្យកុមាររៀបរាប់ពីឧបករណ៍តន្រ្តីដែលពួកគេបានស្គាល់ ថាស្គាល់បានប៉ុណ្ណា?
- ប្រាប់កុមារទាំងអស់ថា ថ្ងៃនេះពួកយើងនឹងបង្កើតឧបករណ៍តន្ត្រីចំនួនប្រាំប្រភេទ ដែលមាននៅក្នុងសាច់រឿងដែលកុមារបានស្ដាប់មុនហ្នឹង។
- ចាប់ផ្ដើមប្រាប់កុមារពីរបៀបនៃការធ្វើឧបករណ៍នីមួយៗដែលបានរៀបរាប់ពីខាងលើ៖
ទី១. របៀបបង្កើតប៉ីពកឬប៉ីអ៖
1. កាត់ទុយោរកន្លែងកាច់ចោល កាត់នៅចុងទុយោរជាស្រួច
2. ចុងក្រោយ គ្រាន់តែច្របាច់វាបន្តិចជាការស្រេច។
3. ការធ្វើប៉ីពកឬប៉ីអ មាន៤ប្រភេទក្នុងសកម្មភាពនេះ៖ ជាមួយទុយោរ ជាមួយស្លឹកត្នោត ទុយោរនិងក្រដាស និងជាមួយស្លឹកឈើក៏បានដែរ។
ទី២. របៀបបង្កើតឈិង
- មានតែគម្របឆ្នាំងពីរចងខ្សែភ្ជាប់គ្នាជាការស្រេច។
- ឈិងដែលធ្វើពីឈើនិងដុំថ្ម
ទី៣. របៀបបង្កើតតាខេ
- ប្រអប់ក្រដាសជូតមាត់
- ដាក់កៅស៊ូបីខ្សែនៅលើប្រអប់ក្រដាសជូតមាត់
- ដាក់ចំកន្លែងដែលមានប្រហោង
- កាត់ទុយោរសម្រាប់ធ្វើក្រចកដេញតាខេ
ទី៤. របៀបបង្កើតរនាត
- ឈើវែងពីរ សម្រាប់ធ្វើជាស្នូក
- ពុះបំពង់ឬស្សីជាពីរ ឱ្យបានមួយចំនួនធ្វើជាផ្លែរនាត
- ដាក់ស្នូកពីរទន្ទឹមគ្នា
- ដាក់បន្ទះឬស្សី(ផ្លែរនាត) គងលើស្នូក តម្រៀបគ្នាបែបនេះ ឱ្យបានស្អាត
- ចាប់ផ្ដើមធ្វើអន្លូង
- ដោយប្រើដុំឈើពីរដុំតូចៗនេះ
- ចោះវាជាមួយឧបករណ៍ចោះរន្ធ(ប្រើអ្វីក៏បានដែរ)
- ឈើចង្កឹះពីរ ដាក់ចូលក្នុងរន្ធដោយប្រើកាវស្អិត
- ប្រើក្រណាត់រុំឈើអន្លូងជាការស្រេច។ រនាតនេះអាចធ្វើពីឬស្សីក៏បាន ពីកំណាត់ឈើក៏បានដែរ។
ទី៥. របៀបបង្កើតស្គរ
- សម្រាប់ការធ្វើស្គរនេះ មិនពិបាកទេ គ្រាន់តែមានធុងនំ ធុងថ្នាំពណ៌ឬកំប៉ុងនំជាការស្រេច។
- បន្ទាប់មក យកមកទះមកជាការស្រេច។
ចិត្តចលភាព
សិក្សាសង្គម
ភាសាខ្មែរ