< ត្រឡប់ទៅធនធានទាំងអស់

ល្បែងបង្កើតស្គរ


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
កាវ, ចង្កឹះ, ប៊ិកហ្វឺត, កាំបិត, ឈើចង្កឹះ, ប្រអប់, កំប៉ុង
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • សិក្សាសង្គម សិក្សាសង្គម
  • ភាសាខ្មែរ ភាសាខ្មែរ

សកម្មភាព ៖ ​ល្បែងបង្កើតស្គរ 

ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក 
សិក្សាសង្គម ៖ ចម្រៀង និងតន្ដ្រី៖ ចំណេះដឹងបច្ចេកទេស ចលនា ការច្នៃប្រឌិតនិងបទពិសោធន៍ផ្នែកតន្រ្តី 
៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយការបង្កើតរូបភាព៖ 
៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព៖ 
ភាសាខ្មែរ ៖ ការស្គាល់តួអក្សរ៖ ការយល់ដឹងអំពីភាពខុសគ្នានៃសូរសំឡេង

គោលបំណង
ចិត្តចលភាព ៖ បំណិនសម្បទា៖ ប្រាប់បានពីរបៀបធ្វើចលនាដៃដោយការទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែកក្នុងពេលធ្វើអ្វីមួយ ឬលេងល្បែងអ្វីមួយ។ 
សិក្សាសង្គម ៖ វិជ្ជាសម្បទា៖ ប្រាប់បានពីការទះដៃបន្ទរ ឬគោះសម្ភារនានា តាមចង្វាក់ភ្លេង។ 
បំណិនសម្បទា៖ ទះដៃបន្ទរ គោះសម្ភារនានាតាមចង្វាក់ភ្លេង។
៖ វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបបត់ រោយ ដេរ ត្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទបត់… ដើម្បីបង្កើតជារូបភាពផ្សេងៗ។  
ភាសាខ្មែរ ៖ វិជ្ជាសម្បទា៖ប្រាប់បានពីសូរសំឡេងសត្វឬវត្ថុនានានៅក្នុងបរិស្ថាន
បំណិនសម្បទា៖ បង្ហាញពីភាពខុសគ្នានៃសូរសំឡេង 

កម្រិតសិក្សា ៖ ទាប មធ្យមនិងខ្ពស់

រយៈពេល ៣០ នាទី

ឧបករណ៍ កាំភ្លើងបាញ់កាវ ហ្វឺត កាំបិតមុត ឈើឬចង្កឹះ២ ប្រអប់កេសនិងកំប៉ុង៣ (កំប៉ុងប្រភេទបែបណាក៏បានដែរ)

ការរៀបចំ បង្កើតជាស្គរនេះមួយឈុតសម្រាប់បង្ហាញទៅកាន់កុមារ មុននឹងឱ្យកុមារចាប់ផ្ដើមលេង ឬបង្កើត។ 

សេចក្ដីណែនាំ ៖ 

  1. ដំបូងសួរកុមារពីឧបករណ៍តន្រ្តីជាមុនសិន ថាតើកុមារស្គាល់វាបានប៉ុន្មាន​? តើកូនស្គាល់ស្គរដែរឬទេ? តើកូនៗចង់បង្កើតឬធ្វើស្គរដែរឬទេ? 
  2. ប្រាប់កុមារថា ថ្ងៃនេះយើងនឹងទៅបង្កើតស្គរទាំងអស់គ្នា។ 
  3. ចាប់ផ្ដើមប្រាប់កុមារពីរបៀបបង្កើតស្គរឱ្យបានត្រឹមត្រូវទៅកាន់កុមារ 
  1. ល្បែងសកម្មភាពនេះ បន្ទាប់ពីបង្កើតវារួច ឱ្យកុមារលេងដោយវាយស្គរម្នាក់ម្ដងបានយើងសប្បាយរីករាយ។