< ត្រឡប់ទៅធនធានទាំងអស់

ល្បែងហុចបាល់បន្តគ្នា


5-10 នាទី
មិនកំណត់ចំនួន
៥ឆ្នាំ លើស
បាល់, គ្រឿងអេឡិចត្រូនិក, តន្ត្រី
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • សិក្សាសង្គម សិក្សាសង្គម
  • ភាសាខ្មែរ ភាសាខ្មែរ

សកម្មភាព៖ ល្បែងហុចបាល់បន្តគ្នា

ចិត្តចលភាព
បំណិនចលកធំ   (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។
សិក្សាសង្គម
ការយល់ដឹងពីតម្លៃមនុស្ស (កម្លាំង និងការយល់ដឹង និងចរិកលក្ខណៈមនុស្ស)
ភាសាខ្មែរ
ការយល់ដឹងពីភាសាដទៃ (ការយល់ដឹងការប្រើភាសាខុសគ្នាសម្រាប់ប្រាស្រ័យទាក់ទងគ្នាក្រៅពីភាសាផ្ទាល់ខ្លួន)
ការសន្ទនា (សន្ទនាដោយប្រើពាក្យ ឬ ឃ្លាត្រូវតាមវ័យ ភាសាបង្ហាញអារម្មណ៍ និងមនោសញ្ចេតនា)

គោលបំណង
(ចិត្តចលភាព) បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។

(សិក្សាសង្គម) ប្រាប់បានពីរការគោរពចាស់ទុំ។
(ភាសាខ្មែរ) ប្រាប់បាននៅឈ្មោះភាសាផ្សេងៗគ្នាដែលគេកំពុងនិយាយក្រៅពីភាសាកំណើតរបស់ខ្លួន។

ប្រាប់បានពណ៌មានផ្ទាល់ខ្លួន ឬ ព្រឹត្តិការណ៍ផ្សេងៗដែលបានជួបតាមលំដាប់លំដោយនៃសាច់
រឿង។ សួរសំណួរ និងទទួលព័ត៌មានត្រលប់មកវិញ។
សៀវភៅ ដកស្រង់ចេញពីរឿង  ៉យក្សចម្លែក  ៉

រយៈពេល ១០ ទៅ១៥ នាទី 

ឧបករណ៍ បាល់២-៣គ្រាប់(បាល់១សម្រាប់ក្មេង១០នាក់) 

បទចម្រៀង និងបាសសម្រាប់ចាក់បទចម្រៀង ។

ការរៀបចំ រៀបចំសំណួរជាភាសាខ្មែរពន្យល់សិនបន្ទាប់មកប្រើជាភាសាអង់គ្លេស។
១.សួស្ដី តើអ្នកសុខសប្បាយដែរឬទេ?
បាទ ខ្ញុំសុខសប្បាយទេ។

២.សួស្ដី! តើអ្នកឈ្មោះអ្វីដែរ?
  បាទ ខ្ញុំឈ្មោះ….
៣.ជម្រាបលា! ជួបគ្នាពេលក្រោយ!
    ជម្រាបលា! ជួបគ្នាពេលក្រោយ! 

(រីករាយដែលបានស្គាល់អ្នក ប្រសិនបើមាន)
ភាសាសួស្ដីគ្នាជាភាសាអង់គ្លេស
Questions in English

១. Hello! How are you?
I am fine. Thank you.

២. Hello! What is your name?
  I am …….
៣. Goodbye! See you soon!
  Goodbye! See you soon! 

Nice to meet you.

សេចក្ដីណែនាំ៖ 

  1. និយាយថា៖ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងហ៊ុចបាល់បន្តគ្នាដោយសន្ទនាជួបគ្នាដំបូងជាភាសាអង់គ្លេស។
  2. អ្នកគ្រូរៀបចំឱ្យក្មេងៗជាក្រុម តាមស្ថានភាពជាក់ស្តែង។ 
  3. ប្រសិនបើមានក្មេងៗលើសពី១០នាក់ឡើង អ្នកអាចប្រើបាល់២ ។
  4. ឱ្យក្មេងឈរជារង្វង់ចំណែកអ្នកគ្រូត្រូវឈរនៅខាងក្នុងរង្វង់​។ 
  5. អ្នកគ្រូត្រូវចាំត្រៀមចាក់បទភ្លេង ដើម្បីចាំមើល តើនរណាជាអ្នកទទួលបាល់ចុងក្រោយ?។
  6. ជ្រើសរើសក្មេងម្នាក់កាន់បាល់ដំបូងរួចហ៊ុចឱ្យអ្នកបន្ទាប់ពីម្នាក់ទៅម្នាក់ទៀតបន្តគ្នាឱ្យជុំវិញរង្វង់ រហូត អ្នកគ្រូបិទបទភ្លេង។
  7. ឯអ្នកទទួលបាល់ចុងក្រោយបន្ទាប់ពីបិទបទភ្លេងនឹងត្រូវសន្ទនាជួបគ្នាដំបូងជាភាសាអង់គ្លេស។
    ១. Hello! How are you?
    I am fine. Thank you ។

២. Hello! What is your name?
  I am …….
៣. Goodbye! See you soon!
  Goodbye! See you soon! 

Nice to meet you.

  1. ប្រសិនបើអ្នកអាចសួរសន្ទនាជួបគ្នាដំបូងជាភាសាអង់គ្លេសបានពីរនាក់ក្នុងពេលតែមួយក៏បានដែរ។ 
  2.  ត្រូវរងចាំក្មេងឆ្លើយជាមួយនឹងអ្នក តែប្រសិនបើក្មេងមិនសូវចេះ យើងអាចជួយប្រាប់បាន ។ 
  3. ចាប់ផ្ដើមចាក់តន្ត្រីម្ដងទៀត និងឱ្យក្មេងៗហ៊ុចបាល់ជុំវិញម្ដងទៀត។ 
  4. បើក្មេងដែលទទួលបានបាល់ធ្លាប់បានសន្ទនាជួបគ្នាដំបូងជាភាសាអង់គ្លេសរួចហើយ សូមផ្លាស់ប្ដូរទៅឱ្យក្មេងផ្សេងដែលមិនទាន់បានឆ្លើយ។ 
  5. លេងបែបនេះរហូតក្មេងៗបានឆ្លើយទាំងអស់គ្នា។

ការប្រែប្រួល៖ 

ផ្លាស់ប្ដូរលេងល្បែងនេះទៅតាមប្រធានបទផ្សេងទៀតទៅតាមអ្វីដែឡក្មេងៗបានរៀនពីមុនមកបានតាមសប្បាយណា។