< ត្រឡប់ទៅធនធានទាំងអស់

ល្បែងផលិតធុងសំរាម


15-30 នាទី
មិនកំណត់ចំនួន
៥ឆ្នាំ លើស
កន្ត្រៃ, កាវ, បន្ទះឈើការ៉េមកី, ក្រដាសកេះ, ក្រដាសពណ៌, កាំបិត, ដែកកឹប, កំប៉ុងក្រដាស
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
  • សិក្សាសង្គម សិក្សាសង្គម
  • បុរេគណិត បុរេគណិត
  • ភាសាខ្មែរ ភាសាខ្មែរ

សកម្មភាព ល្បែងផលិតធុងសំរាម 

ចិត្តចលភាព ៖ បំណិនចលនាតូច៖ ការហ្វឹកហាត់ បង្កើនកម្លាំង និងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក 
វិទ្យាសាស្រ្ត ៖ បំណិនអនាម័យ៖ ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារនិងសង្កម 
សិក្សាសង្កម ៖ បំណិនក្នុងសង្គម៖ ការយល់ដឹងអំពីបរិស្ថានធម្មជាតិនិងវិធីការពារ 
គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងការពេញចិត្តចំពោះសិល្បៈតាមរយៈការបង្កើតរូបភាព 
បុរេគណិត ៖ បរិមាណនិងចំនួន៖ ស្គាល់និងយល់លេខតាងនិងការគណនាលេខសាមញ្ញ
  ទំហំនិងពណ៌៖ ចំណាត់ថា្នក់ក្រុមនិងលំដាប់លំដោយ៖
ភាសាខ្មែរ ៖ ការប្រើពាក្យតាមវេយ្យាករណ៍៖ ការយល់ពីវាក្យស័ព្ទ ឃ្លា និងល្បះ 

គោលបំណង
ចិត្តចលភាព៖    វិជ្ជាសម្បទា៖កំណត់ចំណុចគោលដៅនៃចលនាដៃដោយការទប់លំនឹង
និងសម្របសម្រួលទៅនឹងងភ្នែកក្នុងពេលធ្វើអ្វីមួយឬលេងល្បែងបានរឹងមាំល្អ។
វិទ្យាសាស្រ្ត ៖ បំណិនសម្បទា៖ ចោលសំរាមនៅក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ 
សិក្សាសង្កម ៖ បំណិនសម្បទា៖ ជួយសម្អាតបរិស្ថាន ដូចជាការបោសសំរាម និងមិនបន្ទោរបង់ផ្ដេសផ្ដាសជាដើម
វិជ្ជាសម្បទា៖ ប្រាប់បានពីរបៀបបត់ រោយ ដេរ ត្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទ បត់…
ដើម្បីបង្កើតជារូបភាពផ្សេងៗបាន។ 
បុរេគណិត ៖ បំណិនសម្បទា៖ រាប់ចំនួនលេខ និងយល់ន័យពី១ដល់៣០ឬលើសពីនេះ។
        វិជ្ជាសម្បទា៖ រៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។
ភាសាខ្មែរ ៖ វិជ្ជាសម្បទា៖ ប្រាប់ពីពាក្យ ឃ្លា ឬល្បះ ​ឱ្យបានត្រឹមត្រូវទៅតាមស្ថានភាព មនុស្សធំដែលមានចំនួនពី៥ទៅ៦ព្យាង្គឬលើសពីនេះ។ 

កម្រិតសិក្សា ៖ខ្ពស់

រយៈពេល ៣០ នាទី

ឧបករណ៍ កំប៉ុងមី ២(សម្រាប់ធុងសំរាម១) ក្រដាសសន្លឹកកិច្ចការធុងសំរាម ក្រដាសកេស ហ្វ្រឺតឬប៊ិក ឈើការ៉េម ដែកកឹប កាំភ្លើងបាញ់កាវ កន្រ្កៃ កាំបិត និងក្រដាសរាមពណ៌។ 

ការរៀបចំ បង្កើតធុងសំរា១ឬ២ រួចរាល់ សម្រាប់បង្ហាញកុមារ មុនពេលឱ្យពួកគេបង្កើតដោយខ្លួនឯង។ 

សេចក្ដីណែនាំ

  1. គ្រូសួរកុមារ តើកូនៗស្គាល់សំរាមដែរឬទេ? សំរាមមានប៉ុន្មានប្រភេទ? 
  2. បង្ហាញធុងសំរាមដែលបានធ្វើរួច និងពន្យល់ពួកគេ ពីអត្ថប្រយោជន៍នៃធុងសំរាមឱ្យបានច្បាស់ 
  3. ប្រាប់កុមារទាំងអស់ថា នឹងមានការធ្វើធុងសំរាមខ្លួនឯងបន្តិចទៀត 
  4. ប្រាប់ពីរបៀបធ្វើម្ដងមួយជំហានៗ និងមួយៗ ទៅកាន់កុមារទាំងអស់
  5. សម្រាប់កុមារប្រសិនច្រើនពេក យើងអាចចែកកុមារទៅជាក្រុមៗដែលមានសមាជិកល្មមនឹងអាចជួយគ្នាក្នុងការធ្ចើវាផងដែរ 
  1. ល្បែងនេះមិនបានលេងច្រើនទេ គ្រាន់តែបង្រៀនកុមារឱ្យបានយល់ពីការផលិតធុងសំរាម និងប្រាប់ពីការចោលសំរាមឱ្យបានត្រឹមត្រូវជាការស្រេច។