< ត្រឡប់ទៅធនធានទាំងអស់
ល្បែងធ្វើរ៉ាកែតវាយសី
សកម្មភាព ៖ ល្បែងធ្វើរ៉ាកែតវាយសី
ចិត្តចលភាព៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងសម្របសម្រួលរវាងចលនាសាច់ដុំដៃនិងសាច់ដុំភ្នែក
សិក្សាសង្គម៖ គំនូរនិងសកម្មភាពកសាង៖ ការយល់ដឹងនិងពេញចិត្តចំពោះសិល្បៈតាមការបង្កើតរូបភាព
បុរេគណិត៖ រង្វាស់រង្វាល់៖ បញ្ញបតិ្តស្ដីពីរង្វាស់រង្វាល់៖ បញ្ញតិ្តនៃរូបរាងនិងលំហ
គោលបំណង ៖
ចិត្តចលភាព៖ មានអំណត់ តស៊ូព្យាយាម និងសប្បាយរីករាយក្នុងការធ្វើអ្វីមួយ ឬលេងល្បែងឱ្យបានរឹងមាំ និងជោគជ័យ។
បុរេគណិត ៖ ប្រាប់បានពីរូបរាងសាមញ្ញពីធរណីមាត្រដូចជា៖ រូបរាងការេ ត្រីកោណ រង្វង់ និងចតុកោកែងជាដើម…។
សិក្សាសង្គម៖ ប្រាប់បានពីរបៀបនៃការបត់ រោយ ដេរ ត្បាញ សូនរូប គូរ ផាត់ពណ៌ ហែក កាត់ បិទ បត់… ដើម្បីបង្កើតជារូបភាពផ្សេងៗ។ ធ្វើឱ្យក្មេងៗមានសកម្មភាព រហ័យរហួន និងប្រុងប្រយ័ត្នក្នុងការចាប់កាន់ បត់ សូន គូរ ហែក និងផាត់ពណ៌ជាដើម…។
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ ក្រដាសកេះ ស្គុតមុខពីរពណ៌ខ្មៅ ស្គុតថ្លា កន្រ្តៃ ក្រដាសរាមក្រាស់ ដីខ្មៅ និងដីខ្មៅពណ៌។
កម្រិតសិក្សា ៖ មធ្យម និង ខ្ពស់
ការរៀបចំ ៖ ត្រៀមសម្ភារទាំងអស់សម្រាប់លេងល្បែងនេះជាមួយកុមារ។
សេក្ដីណែនាំ៖
- ប្រាប់ពួកគេថាថ្ងៃនេះ ពួកគេនឹងទៅធ្វើរុកកែតវាយសីជាមួយអ្នក (គ្រូ)។
- សួរពួកគេថា តើកូនៗធ្លាប់ស្គាល់កីឡារវាយសីអត់? ធ្លាប់លេងដែរឬទេ? លេងជាមួយអ្នកណា? នៅណា?
- ចាប់ផ្ដើមធ្វើរុកកែតតែម្ដង៖
- ប្រើកន្រ្តៃកាត់ក្រដាសកេះជារាងពងក្រពើ ឬរាងរង្វង់មូលក៏បានដែរ តាមការចូលចិត្តរបស់អ្នក ឬក្មេងៗ។
- បន្ទាប់មកផាត់ពណ៌លើក្រដាសកេះដែលបាកាត់នោះ (គូរ និងផាត់ជារាងសំណាញ់ទាំងសងខាង) ហើយទុកវាមួយអន្លើសិន។
- យកក្រដាសរាមក្រាស មកមួលវាជាដងរុកកែត ជារាងទីបដែលមានប្រវែលតាមការចង់បានរវស់អ្នក បន្ទាប់មកប្រើស្កុតថ្លារំជុំវិញទីបនោះ ឱ្យបានរឹងមាំ
- ប្រើកន្រ្តៃកាត់ ឬពុះវានៅផ្នែកខាងលើឱ្យចំកណ្ដាល
- បន្ទាប់មកយកក្រដាសកេះដែលបានគូរ និងផាត់ពណ៌រួចនោះ មកគាបខាងលើដងរុកកែតនោះ ដោយប្រើស្កុតមុខពីរខ្មៅ បិទនៅចំចន្លោះទាំងសងខាងនៃដងរុកកែត (ប្រើល្មមនឹងឱ្យវាមានសភាពរឹងមាំជាការស្រេច)។
- ធ្វើប៉ុណ្នឹងជាការស្រេចតែម្ដង។
- ប្រសិនបើអ្នកមានគ្រាប់វា អាចឱ្យក្មេងៗលេងវាបាន។ អ្នកអាចលេងល្បែងនេះនៅក្នុងសកម្មភាព ល្បែងប្រណាំងវាយប៉េងប៉ោងចូលក្នុងកន្រ្តក ដោយប្រើ រ៉ុកកែតនេះបាន។
- ប៉ន្តែប្រសិនមិនទាន់មានទេ អ្នកអាចនិយាយថា ចាំលេងលេងល្បែងក្រោយបាន។
- នៅពេលដែលកុមារធ្វើរួចរាល់ និងបានបញ្ចប់ ប្រាប់ឱ្យក្មេងៗជួយរៀបចំកន្លែងឱ្យបានស្អាតផងជាការស្រច។