< ត្រឡប់ទៅធនធានទាំងអស់

ល្បែងទាយវត្ថុដែលបាត់


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
រូបភាព, ក្រណាត់ធំ, វត្ថុផ្សេងៗ
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • បុរេគណិត បុរេគណិត

សកម្មភាព ៖ ល្បែងទាយវត្ថុដែលបាត់
វិទ្យាសាស្ត្រ
ការរស់នៅប្រចាំងថ្ងៃ (ការស្វែងយល់ដោយសង្កេត) 

បុរេគណិត

ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)។

គោលបំណង

(វិទ្យាសាស្រ្ត) ប្រាប់បានពីរបៀបនៃការពិសោធន៍។
(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់។

សៀវភៅ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?” 

រយៈពេល ៣០ នាទី

ឧបករណ៍ អ្នកអាចស្វែងរកវត្ថុផ្សេងៗដែលមាននៅក្នុងថ្នាក់រៀនក៏បាន។

ការរៀបចំ៖ រៀបចំវត្ថុមួយចំនួន និងគ្របវាដោយក្រណាត់ 

សេចក្ដីណែនាំ៖

  1. ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងរបស់គីមជាមួយកូនៗទាំងអស់គ្នា។
  2. អ្នកគ្រូបង្ហាញវត្ថុដែលមានពណ៌ផ្សេងគ្នា ឬរូបភាព ក្រណាត់ធំល្មមដែលអាចគ្របវត្ថុនោះបាន។
  3. ឧទាហរណ៍៖ នេះជាសៀវភៅពណ៌ខៀវ បន្ទាត់ពណ៌ក្រហម ខ្មៅដៃពណ៌លឿង …។
  4. ឱ្យក្មេងៗថាតាមទាំងអស់គ្នាដើម្បីឱ្យក្មេងៗមានការចងចាំ ។
  5. បន្ទាប់មក ត្រូវលាក់វត្ថុទាំងនោះនូវក្រោមក្រណាត់។
  6. រួចផ្លាស់ប្ដូរវត្ថុមួយដោយមិនឱ្យក្មេងៗបានដឹងនោះទេ ថាវត្ថុមួយណាដែលត្រូវបានផ្លាស់ប្ដូរ។
  7. ចាប់យកក្រណាត់ដែលរំវត្ថុមួយមកហើយសួរក្មេងៗថា តើវត្ថុមួយណាដែលបានបាត់។
  8. ក្មេងៗអាចនិយាយឈ្មោះវត្ថុដែលបាត់នោះ។
  9. អ្នកគ្រូធ្វើបែបនេះច្រើនដងរហូតដល់ល្បែងនេះបានបញ្ចប់ ។ 


ការប្រែប្រួល៖ 

កត់សម្គាល់ៈល្បែងនេះអាចនឹងសប្បាយ ដោយប្រើឆ្នាំសត្វទាំង១២ទាក់ទងនឹង «រឿងសួរស្តីឆ្នាំថ្មី»។