< ត្រឡប់ទៅធនធានទាំងអស់

ល្បែងការចងចាំឧបករណ៍ភ្លេងខ្មែរ


15-30 នាទី
២ - ៦ នាក់
៣ឆ្នាំ លើស
បោះពុម្ភ សម្ភារ
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • សិក្សាសង្គម សិក្សាសង្គម

សកម្មភាព ៖  ល្បែងការចងចាំឧបករណ៍ភ្លេងខ្មែរ

ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។

សិក្សាសង្គម
ការលើកតម្កើនវប្បធម៌ (កាលើកតម្កើនវប្បធម៌របស់ខ្លួន)

គោលបំណង
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។
បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។

(សិក្សាសង្គម) ប្រាប់បានពីឈ្មោះបុណ្យប្រពៃណីជាតិខ្មែរ ដូចជាបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ ជាដើម។
ប្រាប់បានពីឈ្មោះឧបករណ៍ភ្លេងខ្មែរដូច ខ្លុយ រនាតឯក តាខេ ចាបុី ស្គរធំ ស្គរតូច គង….។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់
រយៈពេល ៖ ៣០ នាទី 

ឧបករណ៍ ៖ កាតឧបករណ៍ភ្លេងខ្មែរ

ការរៀបចំ ៖ ត្រៀមកាតដែលនិយាយពីឧបករណ៍ភ្លេងខ្មែរច្រើនប្រភេទដែលមានជាគូរៗសម្រាប់
ឧបករណ៍មួយប្រភេទ។ កាតត្រូវតែមានគ្រប់ឈុតសម្រាប់ក្រុមនីមួយៗ ។

សេក្ដីណែនាំ៖ 

  1. ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងការចងចាំឧបករណ៍តន្រ្តី ជាមួយកូនៗទាំងអស់គ្នា
  2. តើកូនៗស្គាល់ឈ្មោះឧបករណ៍ភ្លេងខ្មែរដែរឬទេ?តើមានអ្វីខ្លះ?
    មាន ស្គរ ខ្លុយ រនាតឯក តាខេ ចាបុី ស្គរធំ ស្គរតូច ស្រឡៃ….។
  3. អ្នកគ្រូបង្ហាញកាតហើយប្រាប់ក្មេងៗថា ឧបករណ៍ភ្លេងខ្មែរទាំងនេះមានជាប្រភេទដេញ កូត ផ្លុំ និង
    វាយ។ រួចលើកបង្ហាញក្មេងៗម្តងមួយប្រាប់ពីរបៀបប្រើ ឧទាហរណ៍៖ ខ្លុយគេផ្លុំ ស្គរគេវាយ
  4. កូនៗ៖ តើឧបករណ៍ភ្លេងខ្មែរប្រគុំនៅពេលណា? បុណ្យចូលឆ្នាំ ភ្ជុំបិណ្ឌ មង្គលការ បុណ្យសព។
  5. បែងចែកក្មេងៗជាក្រុមតូចៗទៅតាមចំនួនសិស្សក្នុងថ្នាក់របស់អ្នក ។
  6. បន្ទាប់មកពន្យល់ក្មេងៗពីរបៀប និងច្បាប់លេងល្បែងសកម្មភាពនេះ 
  1. ចែកកាត់មួយឈុតឱ្យទៅតាមក្រុមនីមួយៗ 
  2. ឱ្យក្មេងចាប់ផ្ដើមលេងល្បែងហ្នឹងគឺជាការស្រេច។ 

បំរែបំរួល
លោកគ្រូ អ្នកគ្រូអាចស្វែងរកសម្លេងពិតប្រាកដមកចាក់ឱ្យក្មេងៗស្តាប់តាមយូធ្យូបក៏បាន។