< ត្រឡប់ទៅធនធានទាំងអស់

ល្បែងរៀបចំថ្នាក់ឱ្យមានរបៀប


10-20 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • បុរេគណិត បុរេគណិត

សកម្មភាព ៖ ល្បែងរៀបចំថ្នាក់ឱ្យមានរបៀប
ចិត្តចលភាព

បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។

បុរេគណិត

ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)

គោលបំណង
(ចិត្តចលភាព) ប្រាប់ពីរបៀបធ្វើចលនាតាមបែបទម្រង់ផ្សេងៗ ដោយការធ្វើអ្វីមួយ ឬ ការលេងល្បែងផ្សេងៗ

(បុរេគណិត) ប្រាប់ពីរបៀបរៀបវត្ថុតាមលំដាប់តាមលំដាប់ តាមក្រុម តាមប្រភេទ ទំហំ និងពណ៌។

ដើម្បីឱ្យកុមារមានការយល់ដឹងពីរបៀបនៃការលេងរបស់អ្វីមួយ រួចត្រូវប្រមូលទុកដាក់វិញឱ្យមានរបៀបដូចដើម។

កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់

សៀវភៅ ដកស្រង់ចេញពីរឿង  ៉សួស្ដីឆ្នាំថ្មី  ៉
រយៈពេល ២០ នាទី 

ឧបករណ៍ ជ្រើសវត្ថុពីក្នុងថ្នាក់រៀន កំប៉ុង គម្របដប មែកឈើ ប្រអប់ សៀវភៅ ប៊ិច បន្ទាត់ 

  រូបសូនសម្រាប់តាំង រូបភាពផ្សេងៗ…..។

ការរៀបចំ ពង្រាយវត្ថុជុំវិញក្នុងថ្នាក់រៀនជាលក្ខណៈគ្មានរបៀបរៀបរយ។

សេចក្ដីណែនាំ៖

  1. ត្រូវពង្រាយវត្ថុមួយចំនួននៅក្នុងថ្នាក់រៀននៅពេលដែលក្មេងៗចេញលេង ។
  2. នៅពេលដែលពួកគេត្រឡប់មកវិញ អ្នកអាចចាប់ផ្តើមលេងបាន។
  3. និយាយថា៖ តើកូនៗមួយណាធ្វើឱ្យថ្នាក់រៀនរញ៉េរញ៉ៃ?
    តើកូនៗណាអាចជួយរៀបចំឱ្យមានរបៀបឡើងវិញដែរឬទេ? 
  4. ប្រាប់ក្មេងៗថាត្រូវរៀបចំ នឹងបែងចែកវត្ថុទៅតាមប្រភេទ ក្រុម តាមពណ៌ តាមលំដាប់លំដោយ ដាក់តាមប្រអប់។
  5. លោកអ្នកត្រូវពិចារណាពីវត្ថុទាំងនោះថាមានអ្វីខ្លះដែលអាចឱ្យក្មេងៗលេងបាន។ 
  6. រួចបង្កើតជាក្រុមដើម្បីឱ្យកុមារលេងតាមក្រុម។