< ត្រឡប់ទៅធនធានទាំងអស់

ល្បែងបោះថ្ងៃទាំងប្រាំពីរនៃសប្ដាហ៍


10-20 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
បាល់, ផ្សេងៗ, បោះពុម្ភ សម្ភារ
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • បុរេគណិត បុរេគណិត

សកម្មភាព ៖ ល្បែងបោះថ្ងៃទាំងប្រាំពីរនៃសប្ដាហ៍

ចិត្តចលភាព

បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។
ការរីកចម្រើនរាងកាយ និងចលនា(ការបង្កើនកម្លាំង ការប្រឈមទប់ទល់ នឹងឧបសគ្គក្នុងពេលធ្វើសកម្មភាព)។
បុរេគណិត​
បំណិនពិចារណាក្នុងសង្កម (ភាពខុសគ្នារវាងព្រឹត្តិការណ៍ដែលកើតឡើងក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល ដោយផ្អែកលើពេលវេលា) ។

គោលបំណង
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។
ប្រាប់បានពីរបៀបបោះឱ្យត្រូវតាមគោលដៅ។
បង្ហាញពីរបៀបលោត ឬលើសពីនេះទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។
(បុរេគណិត) ប្រាប់ពីពេលដែលកន្លងហួស កំពុង និងមិនទាន់មកដល់។
ប្រាប់ពីឈ្មោះថ្ងៃក្នុងសប្តាហ៍តាមលំដាប់ដូចជាថ្ងៃ អាទិត្យ ចន្ទ។

កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់

រយៈពេល ៖ ២០ នាទី 

ឧបករណ៍ ៖ របស់ដែលអាចគប់បាន (បាល់ ឬ របស់ដែលមានសភាពទន់ៗ) កាតថ្ងៃនៃសប្តាហ៍។

ការរៀបចំ ទីកន្លែងសម្រាប់លេង និងសម្ភារៈ កាតថ្ងៃទាំងប្រាំពីរនៃសប្តាហ៍បាល់។

សេចក្ដីណែនាំ៖

  1. ប្រាប់ក្មេងៗថា៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងគប់ថ្ងៃទាំងប្រាំពីរនៃសប្ដាហ៍ជាមួយកូនៗទាំងអស់គ្នា។
  2. សួរក្មេងៗថា៖ តើក្នុងមួយសប្តាហ៍មានប៉ុន្មានថ្ងៃ? តើមានថ្ងៃអ្វីខ្លះ?
  3. បង្ហាញកាតថ្ងៃនៃសប្តាហ៍ដល់ក្មេងៗម្តងមួយៗ ហើយឱ្យក្មេងៗថាតាម។

(បង្ហាញកាតថ្ងៃនៃសប្តាហ៍ មិនបង្ហាញក៏បាន)។

  1. ចែកក្មេងៗ ៧នាក់ក្នុងមួយក្រុម អាស្រ័យតាមស្ថានភាពក្មេងៗ ច្រើន ឬ តិច។
  2. អង្គុយ ឬ ឈរជារង្វង់ដែលមាន ៧នាក់ក្នុងមួយក្រុម ឬ ជាពីរក្រុមពីរង្វង់ក៏បានដែរ។
  3. បង្ហាញពីរបៀបបោះបាល់ពីក្មេងម្នាក់ទៅកាន់ក្មេងម្នាក់ទៀត។
  4. ជ្រើសរើសក្មេងចាប់ផ្តើមលេងមុនគេ ដើម្បីបោះបាល់ទៅកាន់សមាជិកក្រុម។
    ឧទាហរណ៍៖ ក្មេងចាប់ផ្តើមបោះបាល់មុនគេត្រូវនិយាយថា ថ្ងៃ ចន្ទ រួចត្រូវបោះបាល់ ឱ្យសមាជិកក្រុមហើយអ្នកទទួលបាល់បានត្រូវនិយាយថា ថ្ងៃ អង្គារ។
  5. រួចបន្តបោះបាល់ទៅសមាជិកក្រុមបែបនេះរហូតគ្រប់គ្នាដល់ថ្ងៃ អាទិត្យ។
  6. អាចបន្តលេងម្តងទៀតក៏បានដែរ។

ការប្រែប្រួល៖ 
ល្បែងនេះអ្នកអាចលេងជាមួយពាក្យផ្សេងទៀតដូចជា៖ ពាក្យសត្វ ផ្លែឈើ សាលារៀន ចំនួនលេខ ឧបករណ៍ តន្រ្តីជាដើម។