< ត្រឡប់ទៅធនធានទាំងអស់

ល្បែងកម្ពស់ 


5-10 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • បុរេគណិត បុរេគណិត

សកម្មភាព ល្បែងកម្ពស់ 

ចិត្តចលភាព  
ការរីកចម្រើនរាងកាយ និងចលនា(ការបង្កើនកម្លាំង ការប្រឈមទប់ទល់ នឹងឧបសគ្គក្នុងពេលធ្វើសកម្មភាព)
បុរេគណិត​
រង្វាស់រង្វាល់​ (បញ្ញត្តិស្តីពីរង្វាស់រង្វាល់) 

គោលបំណង ៖
(ចិត្តចលភាព) បង្ហាញពីរបៀបដើរ ឬលើសពីនេះតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។
(បុរេគណិត) ដើម្បីឱ្យកុមារស្គាល់ពីបញ្ញត្តិកម្ពស់ ខ្ពស់ជាង និងទាបជាង។

កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់
រយៈពេល ៖ ១០ នាទី 
ឧបករណ៍ ៖ ត្រៀមសំណួរដែលទាក់ទងនឹងពាក្យ កម្ពស់ ខ្ពស់ជាង ទាបជាង។
ការរៀបចំ ៖ ជ្រើសរើសក្មេងៗឱ្យឡើងឈរបង្ហាញកម្ពស់។

សេចក្ដីណែនាំ៖

  1. ប្រាប់ក្មេងៗថា៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងកម្ពស់ជាមួយកូនៗទាំងអស់គ្នា។
  2. ‌ដំបូងឱ្យក្មេង២នាក់ឡើងឈរជិតគ្នា ។
  3. បន្ទាប់សួរទៅកាន់ក្មេងៗឯទៀតថា៖ តើកូនមួយណាមានកម្ពស់ខ្ពស់ជាង?។
  4. ជ្រើសរើសក្មេងទី៣(អាស្រ័យលើកម្ពស់របស់ក្មេង)
  5. ឱ្យឈរជិតក្មេងទាំង ២នាក់ខាងលើតាមលំដាប់លំដោយនៃកម្ពស់។ 
  6. រួចសួរទៅកាន់ក្មេងៗឯទៀតថា៖ តើកូនទី៣ មានកម្ពស់ខ្ពស់ជាង ឬ ទាបជាងកូនទាំង២?។
  7. ជ្រើសរើសក្មេងទី ៤(អាស្រ័យលើកម្ពស់របស់ក្មេង)។
  8. ឱ្យឈរជិតក្មេងទាំង ៣នាក់ខាងលើតាមលំដាប់លំដោយនៃកម្ពស់។  
  9. រួចសួរទៅកាន់ក្មេងៗឯទៀតថា៖ តើកូនទី៤ មានកម្ពស់ខ្ពស់ជាង ឬ ទាបជាងកូនទាំង៣?។
  10. បន្តអនុវត្តរហូតដល់អស់ក្មេង ដោយតម្រង់ជួរទៅតាមលំដាប់លំដោយនៃកម្ពស់ ពីទាបទៅខ្ពស់ និងពី
    ខ្ពស់ទៅទាប។