< ត្រឡប់ទៅធនធានទាំងអស់

ល្បែងសកម្មភាពតាមលំដាប់លំដោយ


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
បោះពុម្ភ សន្លឹកកិច្ចការ
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • សិក្សាសង្គម សិក្សាសង្គម
  • បុរេគណិត បុរេគណិត

សកម្មភាព ៖ ល្បែងសកម្មភាពតាមលំដាប់លំដោយ

សិក្សាសង្គម៖ បំណិនទំនាក់ទំនង៖ បំណិនរស់នៅក្នុងសង្គមនិងទំនាក់ទំនងល្អជាមួយមិត្តភក្ភិដែលមានវ័ប្រហាក់ប្រហែលគ្នា
គោលបំណង៖ 
បំណិនសម្បទា៖ ប្រើប្រាស់តារាងសកម្មភាពប្រចាំថ្ងៃនិងអនុវត្តទម្លាប់ល្អប្រចាំថ្ងៃជាប្រចាំ។

បុរេគណិត៖ ទំហំនិងពណ៌៖ ចំណាត់ក្រុមនិងលំដាប់លំដោយ៖ 
គោលបំណង៖ វិជ្ជាសម្បទា៖ ប្រាប់បានពីការរៀបចំវត្ថុតាមលំដាប់លំដោយ លំដាប់ក្រុម ប្រភេទ ទំហំនិងពណ៌។ 

រយៈពេល ៣០ នាទី 

ឧបករណ៍ ៖ ក្រដាសដែលត្រូវកាត់ជាតូចៗសម្រាប់រៀប​ ​(អ្នកអាចទាញយកនៅក្នុងគេហទំព័ររបស់អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារបាន👉https://rermork.org) និងក្រដាសសម្រាប់ទុកបិទ កន្រ្តៃ ស្កុត ឬកាវស្អិត 

កម្រិតសិក្សា ៖ មធ្យម និង ខ្ពស់ 

ការរៀបចំ ៖ ធ្វើកាតមួយឈុតឱ្យបានរួចរាល់សម្រាប់បង្ហាញទៅកាន់កុមារឱ្យបានឃើញ និងត្រៀមសម្ភារឱ្យបានគ្រប់គ្រាន់សម្រាប់លេងល្បែងមួយនេះ។

សេក្ដីណែនាំ៖ 

  1. ថ្ងៃនេះយើងនឹងលេងល្បែងសកម្មភាពមួយដែលមានចំណងជើងថា ល្បែង សកម្មភាពតាមលំដាប់លំដោយ។
  2. សួរកុមារនូវសំណួរខ្លះៗ ដូចជា៖ កូនៗណាមានទំលាប់ល្អ លើកដៃ? ធ្វើបែបណាដែលហៅថាទំលាប់ល្អ? 
  3. នៅពេលព្រឹកកូនៗក្រោកពីគេង ធ្វើអ្វីមុនគេនិងបន្ទាប់មកធ្វើអ្វីទៀតកូនៗ? សួរកុមារខ្លះៗពីសកម្មភាពពេលព្រឹកដែលជាទម្លាប់របស់ពួកគេ។ 
  4. ថ្ងៃនេះយើងនឹងទៅនិយាយគ្នាពីសកម្មភាពពេលព្រឹកដែលកូនៗតែងតែធ្វើ (ល្បែងនេះអាចលេងសម្រាប់កម្មវិធីពេលវេលាផ្សេងៗក៏បាន)។
  5. បញ្ជាក់៖ ល្បែងនេះមិនមែនលេងបានតែសម្រាប់សកម្មភាពពេលព្រឹកទេ អ្នកអាចធ្វើកាតដែលនិយាយពីសកម្មភាពពេលល្ងាចនិងសកម្មភាពបុណ្យចូលឆ្នាំបានដែរ។  
  6. បិទក្រដាសដែលមានប្រអប់លេខរៀង១ ២ ៣…នៅលើក្ដារខៀន។ 
  7. បន្ទាប់មកឱ្យកុមារឡើងបិទពីសកម្មភាពប្រចាំថ្ងៃតែមុននឹងលេងអាចសួរនិងពន្យល់កុមារពីសកម្មភាពទាំងនោះសិនក៏បាន។ 
  8. កុមារឡើងម្ដងម្នាក់ៗដើម្បីបិទឱ្យពេញសកម្មភាព៨ប្រចាំថ្ងៃ។ 
  9. នៅពេលដែលកុមារបិទពេញហើយ គ្រូត្រូវកែតម្រូវប្រសិនបើមានខុសនិងប្រាប់កុមារថាបែបណា។ 
  10. ប្រសិនបើមានពេលគ្រប់គ្រាន់ អាចឱ្យកុមារលេងឱ្យបានគ្រប់គ្នាកាន់តែល្អ។ ដើម្បីឱ្យកុមារបានយល់ច្បាស់ពីសកម្មភាពពេលព្រឹក របស់ពួកគេ។