< ត្រឡប់ទៅធនធានទាំងអស់

ល្បែងប្រមូលបាល់ដាក់កន្រ្តក


15-30 នាទី
មិនកំណត់ចំនួន
៤ឆ្នាំ លើស
បោះពុម្ភ សម្ភារ, គ្រាប់ឡុកឡាក់, វត្ថុដែលមានពណ៌ផ្សេងគ្នា
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • វិទ្យាសាស្រ្ត វិទ្យាសាស្រ្ត
  • បុរេគណិត បុរេគណិត

សកម្មភាព ៖

ចិត្តចលភាព៖ បំណិនចលនាតូច៖ ការហ្វឹកហាត់បង្កើនកម្លាំងនិងសម្របសម្រួលរវាងចលនាសាច់ដុំធំដៃនិងសាច់ដុំភ្នែក 

បុរេគណិត៖ បរិមាណនិងចំនួន៖ ស្គាល់និងយល់លេខតាងនិងការគណនាលេខសាមញ្ញៗ 

ទំហំនិងពណ៌៖ ចំណាត់ក្រុមនិងលំដាប់លំដោយ

គោលបំណង ៖ 

ចិត្តចលភាព៖ ប្រាប់បានពីរបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។ 

បុរេគណិត៖ ប្រាប់បានពីចំនួនលេខនិងយល់ន័យពី១ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះ។ 

ប្រាប់បានពីការរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំនិងពណ៌។ 

រយៈពេល ៣០ នាទី 

ឧបករណ៍ ក្រដាសក្ដារល្បែង១សន្លឹក សម្រាប់១ក្រុម សម្ភារសម្គាល់ខ្លួនកុមារ គ្រាប់កូនថ្ម ឬគ្រាប់អ្វី ចំនួន៣០គ្រាប់សម្រាប់ទិន្នផល (សម្រាប់១ក្រុម) កន្ត្រក ឬចានក៏បានសម្រាប់ដាក់គ្រាប់ថ្មម្នាក់មួយៗ តាមចំនួនកុមារលេងក្នុង១ក្រុមដែរនិងគ្រាប់ឡុកឡាក់។  

កម្រិតសិក្សា ៖ មធ្យម និង ខ្ពស់ 

ការរៀបចំ ៖ ត្រូវត្រៀមសម្ភារទាំងដែលត្រូវលេងក្នុងល្បែងនេះឱ្យបានគ្រាប់គ្រាន់ ទៅតាមក្រុមដែលមាននិងដែលបានកំណត់។ 

សេក្ដីណែនាំ៖ 

  1. ចែកក្មេងៗទៅជាក្រុមៗ ដែលមានចំនួន៣ឬ៤នាក់ ទៅតាមការរៀបចំរបស់អ្នក តែបើច្រើនពេកមិនសប្បាយទេ។ 
  2. ប្រាប់ឱ្យក្មេងៗអង្គុយតាមក្រុមនីមួយៗជារង្វង់។ 
  3. ចាប់ផ្ដើមចែកសម្ភារលេងតាមក្រុមនីមួយៗ ដែលបានត្រៀមទុករួចរាល់នោះ។ 
  4. ប្រាប់ពីរបៀបលេងល្បែងមួយនេះទៅកាន់ក្មេងៗឱ្យបានច្បាស់ជាមុនសិន 

ចិត្ត អ្នកផ្សេងគ្មានសិទិ្ទប្រកែកទេ 

របស់ខ្លួនតែម្ដង។ អ្នកអាចត្រឡប់មកចំណុចកណ្ដាលបានទាល់តែអ្នករមៀលគ្រាប់

ឡុកឡាក់ចាប់ពី៤ដងឡើងទៅ