< ត្រឡប់ទៅធនធានទាំងអស់

ល្បែងហ៊ុចរាងទុយោរបន្តគ្នា


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
ទុយោ
អង្គការរុឺម៉កកង់បីសម្រាប់កុមារ
  • ចិត្តចលភាព ចិត្តចលភាព
  • បុរេគណិត បុរេគណិត

ល្បែងប្រណាំងហ៊ុចទុយោរបន្តគ្នា

ចិត្តចលភាព (ចលនាតូច)៖ កាហ្វឹកហាត់ចង្កើនកម្លាំង និងសម្របសម្រួលរវាងចលនាសាច់ដុំដៃ និងសាច់ដុំភ្នែក។ 
(ការរីកចម្រើនរាងកាយ នងចលនា)៖ បង្កើតកម្លាំង និងការប្រឈមទប់ទល់នឹងឧបសគ្គក្នុងពេលធ្វើសកម្មភាព។ 
បុរេគណិត (រូបរាង និងលំហ)៖
បញ្ញតិ្តនៃរូបរាង និងលំហ។ 

គោលបំណង ៖

ចិត្តចលភាព ៖ កំណត់ចំនុចគោលដៅ នៃចលនាដៃដោយទប់លំនឹង និងសម្របសម្រួលទៅនឹងភ្នែក ក្នុងពេលធ្វើអ្វីមួយ ឬ លេងល្បែងបានរឹងមាំល្អ។ អនុវត្តសកម្មភាពមួយបានទន់ភ្លន់ រហ័សរហូន និងរឹងមាំដោយផ្ដើមចេញពីចលនាមូលដ្ខានងាយៗទៅលំបាកចំនួនពីរឡើងទៅ ក្នុងនោះមានការដើរ រត់ លោត ឬលើសពីនេះតាមរយៈចលនាចរន្ត។ មា តស៊ូព្យាយាម និងសប្បាយរីករាយក្នុពេលធ្វើអ្វីមួយ ឬលេងល្បែងបានរឹងមាំល្អ និងជោគជ័យ។ 

បុរេគណិត ៖ ប្រាប់ពីរូបរាងធរណីមាត្រ រង្វង់ ត្រីកោណ ចតុកោណកែងជាដើម។ 

រយៈពេល ៖ ៣០ នាទី 

ឧបករណ៍ ៖ ទុយោរសម្រាប់ក្មេងម្នាក់ៗ និងទុយោដែលធ្វើជារាងផ្សេងៗមួយចំនួន

កម្រិតសិក្សា ៖ ទាប មធ្យម និងខ្ពស់ 

ការរៀបចំ ៖ បែងចែក្មេងៗទៅជាក្រុមៗតាមចំនួនដែលអ្នកបានកំណត់រួច ដោយឱ្យក្មេងៗតាមក្រុមនីមួយអង្គុយជារង្វង់ ត្រៀមទុយោរ ឬកាត់ក្រដាសមានរុន្ធរាងជា ត្រីកោណ ការេ រង្វង់ ឆកោណ ចតុកោណកែង…. ឱ្យបានគ្រប់គ្រាន់ និងត្រៀមទុយោរម្នាក់មួយដើមឱ្យបានគ្រប់គ្នា។  


សេក្ដីណែនាំ៖ 

  1. ប្រាប់ក្មេងៗថាថ្ងៃនេះពួកគេនឹងលេងល្បែងសកម្មភាពមួយដែលគេហៅថា ល្បែង ហ៊ុចរាងទុយោរបន្តគ្នា។
  2. ប្រាប់ពួកគេពីរបៀបនៃការលេងល្បែងសកម្មភាពឱ្យបានច្បាស់ជាមុនសិន។

3. មុននឹងចាប់ផ្ដើមលេង អ្នកត្រូវធ្វើឧទាហរណ៍ខ្លះៗ ដើម្បីបង្ហាញក្មេងជាមុនសិនដែរដូចជាហៅក្មេងណាម្នាក់មកលើ ហើយប្រើមាត់ពាំទុយោរ ឬក្រដាសរាងចាប់ដាក់ក្នុងទុយោរបស់ខ្លួន ហើយហ៊ុចតទៅក្មេងម្នាក់ទៀតដោយដាក់ដៃទៅក្រោយទាំងពីរ។