< ត្រឡប់ទៅធនធានទាំងអស់
តន្រ្តីរាំអង្គុយ
សកម្មភាព ៖ តន្រ្តីរាំអង្គុយ
ចិត្តចលភាព ៖
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។
សិក្សាសង្គម
ចម្រៀង និងតន្រ្តី (ចំណេះដឹងបច្ចេកទេស ចលនា ការច្នៃប្រឌិត និងបទពិសោធផ្នែកតន្រ្តី)។
គោលបំណង ៖
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬលេងល្បែង។
បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។
(សិក្សាសង្គម) ប្រាប់បានពីអត្ថន័យ និងបទចម្រៀងមួយចំនួន និងរបៀបធ្វើកាយវិការ។
ច្រៀងចម្រៀង និងធ្វើកាយវិការត្រូវតាមខ្លឹមសារបទចម្រៀង។
កម្រិត ៖ មធ្យម ទាប ខ្ពស់
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ បទចម្រៀងដែលអ្នកបានជ្រើសរើស។
ការរៀបចំ ៖ ជ្រើសរើសបទចម្រៀងដែលអ្នកចង់ចាក់ ឬ ច្រៀងក្នុងការលេងល្បែងមួយនេះ ។
-ប្រាប់ពីចំណងជើង អត្ថន័យបទចម្រៀងនិងរបៀបធ្វើកាយវិការ ដែលត្រូវលេង។
សេចក្ដីណែនាំ៖
- និយាយ៖ ថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងតន្រ្តីរាំអង្គុយជាកូនៗទាំងអស់គ្នា។
- ចូរឱ្យក្មេងៗទាំងអស់ក្រោកឈរនៅកន្លែងដែលមានទីធ្លាធំទូលាយជៀសវាងកុំឱ្យក្មេងៗធ្វើកាយវិការ ឬ សកម្មភាពប៉ះគ្នា។
- ចូរប្រាប់ក្មេងៗឱ្យក្រោកឈរទាំងអស់គ្នាបន្ទាប់មកសួរក្មេងៗឱ្យសាកស្រមៃធ្វើខ្លួនដូចជាផ្លែដូចដែល
កំពុងយោងទៅយោងមកនៅលើដើម។ - ប្រាប់ពួកគេពីសេចក្ដីណែនាំដូចខាងក្រោម៖
- ខណៈពេលដែលបទចម្រៀងកំពុងចាក់ ឱ្យក្មេងៗទាំងអស់រាំធ្វើដូចជាផ្លែដូងកំពុងយោលទៅ
វិញទៅមកទៅតាមខ្យល់។ ត្រូវប្រយ័ត្នកុំឱ្យប៉ះគ្នានឹងមិត្តផ្សេងទៀត។ - នៅពេលដែលបទចម្រៀងបញ្ឈប់ ត្រូវឱ្យពួកគេអង្គុយចុះភ្លាមៗដូចជាផ្លែដូងធ្លាក់ចុះអញ្ចឹង។
- ល្បែងនេះអាចលេងបានយ៉ាងសប្បាយ តែមិនអាចធ្វើឱ្យមានសម្លេងហ៊ោខ្លាំងពេកនោះទេ ព្រោះធ្វើឱ្យស្ដាប់សម្លេងបទចម្រៀងមិនសូវលឺច្បាស់។
- ចាប់ផ្ដើមលេងល្បែងមួយនេះ នឹងត្រូវរំលឹកក្មេងៗឱ្យរាំកុំឱ្យភ្លេចឱ្យសោះ។
- បន្ទាប់ពីលេងល្បែងនេះមួយសន្ទុះក្រោយមក អ្នកត្រូវបញ្ឈប់បទចម្រៀងហើយក្មេងៗទាំងអស់អង្គុយ
ចុះ។ - នៅពេលដែលក្មេងៗទាំងអស់កំពុងអង្គុយនោះ ប្រាប់ឱ្យក្មេងៗទាំងអស់ក្រោកឈរម្ដងទៀត ហើយ
ចាក់បទចម្រៀងម្ដងទៀត និងចាប់ផ្ដើមលេងវាម្ដងទៀត។ - ធ្វើដដែលៗទៅតាមអ្វីដែលអ្នកត្រូវការ និងមានពេលវេលា។
ការប្រែប្រួល៖
សុំឱ្យក្មេងៗទាំងអស់ធ្វើអ្វីផ្សេងៗទៀតក្នុងពេលដែលបទចម្រៀងកំពុងចាក់។ ពួកគេអាចសម្ដែងជា
ផ្លែដូងធ្លាក់ក្បែរជើង ហើយលោត ព្រោះភ្ញាក់ពេក(ដូចជាក្នុងរូបខាងក្រោម) ឬក៏លើកដៃឡើងធ្វើជា ដើមដូងដែលត្រូវខ្យល់បក់បោករេចុះរេឡើង។