< ត្រឡប់ទៅធនធានទាំងអស់
ប្រមូលកាតគ្រួសារ
សកម្មភាព ៖ ប្រមូលកាតគ្រួសារ
សិក្សាសង្គម ៖ បំណិនទំនាក់ទំនង៖ អត្តសញ្ញាណរបស់ខ្លួន
បុរេគណិត ៖ បរិមាណ និងចំនួន៖ ស្គាល់និងយល់លេខតាងនិងការគណនាលេខសាមញ្ញៗ៖
គោលបំណង ៖
សិក្សាសង្គម ៖ ប្រាប់បានពីនាមត្រកូល នាមខ្លួន ចំនួនសមាជិកក្នុងគ្រួសារ និងជាកូនទីប៉ុន្មាន
បុរេគណិត ៖ ប្រាប់បានពីចំនួន លេខ និងយល់ពីន័យពីលេខ១ ដល់៣០តាមលំដាប់លំដោយ ឬលើសពីនេះ
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ គ្រាប់ឡុកឡាក់ សម្ភារសម្គាល់ខ្លួនកុមារ ក្រដាសក្ដារល្បែង
កម្រិតសិក្សា ៖ មធ្យម និង ខ្ពស់
ការរៀបចំ ៖ រៀបចំកាត់កាតគ្រួសារដែលមានលោកតា លោកយាយ ម្ដាយ ឪពុក កូនប្រុស កូនស្រី និងសម្ភារទាំងអស់ដែលប្រើសម្រាប់ការលេងល្បែងនេះ។
សេក្ដីណែនាំ៖
- ចែកកុមារទៅជាក្រុមៗដែលមានពី៣ ទៅ ៤នាក់ក្នុងមួយក្រុម។
- ចែកសម្ភារសម្រាប់លេងមួយក្រុម១ឈុត ដែលមានក្រដាសក្ដារល្បែង សម្ភារសម្គាល់ខ្លួន គ្រាប់ឡុកឡាក់ កាតតូចៗដែលបានកាត់រួចរាល់។
- នៅចំកណ្ដាលក្រដាសក្ដារល្បេង ទុកដាក់កាតសមាជិកគ្រួសារ។
- តាមក្រុមនីមួយៗត្រូវស្វែងរកអ្នកដែលត្រូវចាប់ផ្ដើមមុន ដោយប៉ាវ ឬវិធីអ្វីក៏បាន។
- កុមារទី១ ចាប់ផ្ដើមបោះគ្រាប់ឡុកឡាក់ និងចាប់ផ្ដើមដើរទៅតាមចំនួនលេខដែលបានទទួលនបាននោះ។
- មាន៤ករណីសម្រាប់លេងល្បែងនេះ មានដូចជា៖
- នៅពេលដែលដើរចំរូបភាពសមាជិកគ្រួសារមួយណា អាចយករូបភាពនោះដែលនៅចំកណ្ដាលមួយសន្លឹកបាន (បញ្ជាក់៖ មានសិទ្ធិយកបានតែ១សន្លឹកតែប៉ណ្ណោះ)
- នៅពេលដែលដើរចំប្រអប់ដែលមានសញ្ញាបេះដូង អ្នកនោះមានសិទ្ធិយកកាតរូបភាពមួយបាន (យករូបភាពសមាជិកគ្រួសារមួយដែលមិនជាន់គ្នាជាមួយកាត់សមាជិកគ្រួសារដែលបានរើសយកពីមុន)
- នៅពេលដែលអ្នកដើរចំប្រអប់ដែលមានសញ្ញាការ៉េ អ្នកនោះត្រូវដកកាតរូបភាពដាក់ចូលក្នុងចំកណ្ដាលវិញមួយសន្លឹក (កាតរូបភាពសមាជិកមួយណាក៏បានដែរ)
- នៅពេលដែលអ្នើដើរចំប្រអប់ដែលមានសញ្ញខ្វែង
អ្នកនឹងគ្មានសិទ្ធិយកកាតទេ
- កុមារម្នាក់ៗត្រូវស្វែងរកកាតសមាជិកគ្រួសារឱ្យបានប្រាំមួយ ដែលរួមមាន៖ លោកតា លោកយាយ លោកពុក ម្ដាយ កូនប្រុស កូនាស្រី។ នៅពេលដែលកុមារម្នាក់ណាបានប្រាំមួយកាតគ្រប់សមាជិកគ្រួសារ គឺជាអ្នកឈ្នះទី១ ទី២…។
- កុមារមិនអាចយកការដែលមដូចគ្នាបាននោះទេ ប្រសិនជាដើរចំប្រអប់ដែលមានកាតនោះហើយ ត្រូវដាក់វានៅចំកន្លែងដដែលវិញ និងប្ដូរវេនទៅកុមារបន្ទាប់តែម្ដង។ ត្រូវដើរពីឆ្វេងទៅស្ដាំតែមួយទិសដៅគត់។
- លេងបែបនេះរហូតដល់កុមារដែលទទួលបានរូបភាពសមាជិកគ្រួសារបានគ្រប់មុននិងអស់គ្រប់គ្នាគឺជាការស្រេច។
សេក្ដីណែនាំ៖
- ប្រាប់កុមារទាំងអស់នៅក្នុងថ្នាក់ ថាថ្ងៃនេះយើងនឹងលេងល្បែងសកម្មភាពមួយដែលទាក់ទងទៅនឹងគ្រួសារ។
- តើកូនៗស្គាល់គ្រួសារដែរឬទេ? តើគ្រួសារគឺជាអ្វី? មានអ្នកណាគេខ្លះ? តើកូនៗមានគ្រួសារដែរឬទេ?
- ឱ្យក្មេងៗទាំងអស់រៀបរាប់សមាជិតគ្រួសារប្រសិនបើបានអាច និងមានពេលគ្រាប់គ្រាន់។
- ចែកកុមារទៅជាក្រុមៗដែលមានពី៣ ទៅ ៤នាក់ក្នុងមួយក្រុម។
- ចែកសម្ភារសម្រាប់លេងមួយក្រុម១ឈុត ដែលមានក្រដាសក្ដារល្បែង សម្ភារសម្គាល់ខ្លួន គ្រាប់ឡុកឡាក់ កាតតូចៗដែលបានកាត់រួចរាល់
- ពន្យល់កុមារពីរបៀបលេងឱ្យបានច្បាស់ជាមុនសិន៖
- ល្បែងនេះលេងដូចគ្នានឹងល្បែងឡើងឋានសួគ៌ចឹងដែរ។
- នៅចំកណ្ដាលក្រដាសក្ដារល្បេង ទុកដាក់កាតសមាជិកគ្រួសារ និងដាក់វាឱ្យតាមលេខរាង និងរូបណដាក់គលើគ្នា កុំឱ្យកុមារមានការយល់ច្រឡំ និងចំណាយពេលយូក្នុងការលេងល្បែសកម្មភាពនះ។
- តាមក្រុមនីមួយៗត្រូវស្វែងរកអ្នកដែលត្រូវចាប់ផ្ដើមមុន ដោយប៉ាវ ឬវិធីអ្វីក៏បាន
- កុមារទី១ ចាប់ផ្ដើមបោះគ្រាប់ឡុកឡាក់ និងចាប់ផ្ដើមដើរទៅតាមចំនួនលេខដែលបានទទួលនបាននោះ