< ត្រឡប់ទៅធនធានទាំងអស់
ល្បែងស្គាល់គ្នា
សកម្មភាព ៖ ល្បែងស្គាល់គ្នា
ចិត្តចលភាព
បំណិនចលកតូច(ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
សិក្សាសង្កម
បំណិនទំនាក់ទំនង(អត្តសញ្ញាណរបស់ខ្លួន)
គោលបំណង ៖
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។
(វិទ្យាសាស្រ្ត) ប្រាប់បានពីឈ្មោះបន្លែផ្លែឈើ និងសាច់។
ប្រាប់បានពីរសជាតិបន្លែផ្លែឈើ។
មានចំណូលចិត្តហូបបន្លែ ផ្លែឈើ និងសាចដែលមានប្រយោជន៍ចំពោះសុខភាពចូលរួមដាំ និងថែរក្សាដំណាំបន្លែ ផ្លែឈើ។
ប្រាប់បានពីឈ្មោះសត្វឱ្យបានពីប្រភេទ ឬ លើសពីនេះស្រលាញ់ ចូលចិត្តចិញ្ចឹម និងថែរក្សាសត្វ។
ក្លាហានមិនតក់ស្លុតក្នុងការប្រាប់ឈ្មោះប៉ាម៉ាក់ ឬ អ្នកនៅក្នុងផ្ទះជាមួយ ឬ អ្នកស្គាល់នៅពេលវង្វេងផ្លូវ។
ប្រាប់បានពីឈ្មោះប៉ាម៉ាក់ ឬអ្នកនៅក្នុងផ្ទះជាមួយ ឬអ្នកស្គាល់នៅពេលវង្វេងផ្លូវ។
(សិក្សាសង្កម) ប្រាប់ពីនាមត្រកូល នាមខ្លួន ចំនួនសមាជិកក្នុងគ្រួសារ និងជាកូនទីប៉ុន្មាន។
ជឿរជាក់ក្នុងការណែនាំខ្លួន ចំនួន សមាជិកក្នុងគ្រួសារដល់អ្នកដ៏ទៃ និងជាកូនទីប៉ុន្មាន។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ ត្រៀមសំណួរមុននឹងលេងប្រសិនបើអ្នកចង់បានប្រធានបទផ្សេង។
ការរៀបចំ ៖ ចែកក្មេងជា ២ក្រុម ជ្រើសរើសទីតាំងលេងតាមស្ថានភាព។
សេក្ដីណែនាំ៖
- ប្រាប់ក្មេងៗថា ថ្ងៃនេះលោកគ្រូ/ អ្នកគ្រូនឹងលេងល្បែងស្គាល់គ្នា ជាមួយកូនៗទាំងអស់គ្នា។
- ប្រាប់ថា តែមុននឹងលេងលោកគ្រូ/ អ្នកគ្រូមានសំណួរខ្លះចង់សួរកូនៗ។
(ប្រសិនបើអ្នកជ្រើសប្រធានបទមួយណា អ្នកត្រូវសួរក្មេងៗយ៉ាងច្រើនតែ ៣សំណួរដែលទាក់ទងនឹង
ប្រធានបទនោះគ្រប់គ្រាន់ហើយ ឬអាចជ្រើសប្រធានបទដោយខ្លួនឯងក៏បាន)
១.ប្រធានបទបន្លែ
- តើកូនៗធ្លាប់ញុំាបន្លែអ្វីខ្លះ? ចាស/បាទ ស្ពៃ ឆៃថាវ ត្រប់
- តើបន្លែមានរសជាតិយ៉ាងម៉េចដែរ? ផ្អែម ល្វីង ជូ សាប ឆ្ងាញ់…
- តើញុំាបន្លែច្រើនមានប្រយោជន៍យ៉ាងម៉េចដែរ? មានប្រយោជន៍ដល់សុខភាព
២.ប្រធានបទផ្លែឈើ
- តើកូនៗធ្លាប់ញុំាផ្លែឈើអ្វីខ្លះ? ចាស/បាទ មៀន ចេក ស្វាយ ក្រូច…..។
- តើផ្លែឈើមានរសជាតិយ៉ាងម៉េចដែរ? ផ្អែម ល្វីង ជូ ចត់ សាប ឆ្ងាញ់…
- តើញុំាផ្លែឈើច្រើនមានប្រយោជន៍យ៉ាងម៉េចដែរ? មានប្រយោជន៍ដល់សុខភាព
៣.ប្រធានបទគ្រួសារ
- តើកូនៗមានគ្រួសារប៉ុន្មាននាក់? ចាស/បាទ មាន៦នាក់។
- តើគ្រួសាររបស់អ្នកមានអ្នកណាខ្លះ? ប៉ា ម៉ាក់ មីង ប្អូន យាយ តា បង… ។
- តើពួកគាត់ប្រកបមុខរបរអ្វីដែរ? ប៉ាធ្វើការជាគ្រូបង្រៀន ហើយម៉ាក់គឺជាអ្នកលក់ឥវ៉ាន…។
៤.ការណែនាំពីអត្តសញ្ញាណខ្លួន
- តើអ្នកឈ្មោះអ្វី?
- តើកូនអ្នកជាកូនទីប៉ុន្មាន? ចាស/បាទ ខ្ញុំគឺកូនទីពីរ។
- តើគ្រួសាររបស់អ្នកមានសមាជិកប៉ន្មានអ្នក? ប៉ា ម់ាក់ មីង ប្អូន យាយ តា បង… ។
- ប្រាប់ក្មេងៗថា ឥឡូវលោកគ្រូ/ អ្នកគ្រូនឹងពន្យល់កូនៗពីរបៀបលេងល្បែងស្គាល់គ្នានេះឱ្យបានច្បាស់ជាមុនសិន៖
- ចែកក្មេងៗជា ២ក្រុម (ក្រុមទី ១ខាងក្នុង ក្រុមទី ២ខាងក្រៅ) ។
- ក្មេងៗត្រូវឈរជារង្វង់២ជាន់ ក្មេងនៅជួរក្រៅត្រូវបែរមុខចូលក្នុង និងក្មេងដែលនៅជួរខាង
ក្នុងត្រូវបែរមុខទៅខាងក្រៅ ដែលធ្វើយ៉ាងមិចឱ្យបែរមុខទល់គ្នា។ - លោកគ្រូ/ អ្នកគ្រូជ្រើសរើសប្រធានបទមួយទៅតាមមុខវិជ្ជាសិក្សា ដើម្បីលេងជាមួយក្មេងៗ៖
ប្រធានបទមានដូចជា គ្រួសារ បន្លែ ផ្លែឈើ អារហារ ថ្ងៃឈប់សម្រាក សត្វ…..។ - បន្ទាប់មកក្នុងរយៈពេល ៣០វិនាទីកូនៗដែលនៅទល់មុខគ្នាត្រូវសួរសំណួរទាក់ទងទៅនឹង
ប្រធានបទដែលបានលោកគ្រូ/ អ្នកគ្រូជ្រើសរើ។ - ប្រសិនបើសួរសំណួររួចហើយក្មេងៗអាចចាប់ដៃ ឬ ទះដៃគ្នាបាន ។
- បន្ទាប់មកពេលលោកគ្រូ អ្នកគ្រូនិយាយថា ‹‹ប្ដូរ›› ។
- ពួកគេត្រូវកាន់ដៃគ្នាទាំង២ក្រុមសារឡើងវិញជារង្វង់ ហើយដើរជារង្វិលជុំ ពីឆ្វេងទៅស្ដាំ ឬ ពីស្ដាំទៅឆ្វេងក៏បាន ។
- នៅពេលដែលពួកគេកំពុងតែបង្វិលទាំង២ក្រុមនៅ ប្រហែលជា១០វិនាទី អ្នកគ្រូត្រូវនិយាយថា ‹ឈប់› ពួកគេត្រូវឈប់ឈរទល់មុខគ្នាជាគូរ។
- ត្រូវសួរសំណួរលើប្រធានបទដដែល ។
- ប្រធានបទមួយអ្នកអាចលេងបានច្រើនដង ទៅតាមពេលវេលាដែលមានគ្រប់គ្រាន់ ជាការស្រច។
- ប្រាប់ក្មេងៗពីអ្វីដែលអ្នកចង់ឱ្យពួកគេនិយាយនៅក្នុងល្បែងនេះ។
- ព្យាយាមប្រើពាក្យលើកទឹកចិត្តក្មេងៗ។
- ប្រាប់ក្មេងៗរាល់ពេលសួរសំណួរគ្នាត្រូវមើលភ្នែកគ្នាផង ។
- បន្ទាប់ពី ៣០វិនាទី អ្នកត្រូវនិយាយពាក្យថា ‹‹ប្ដូរ››។
- បន្ទាប់ពី ៣០វិនាទី អ្នកត្រូវនិយាយពាក្យថា ‹‹ឈប់››។
- ប្រាប់ឱ្យក្មេងផ្លាស់ប្ដូរ ឬរំកិលកន្លែងពីឆ្វេងទៅស្ដាំ។
- បន្តការលេងបែបហ្នឹងរហូតដល់អស់ពេល។
ការប្រែប្រួល៖
ល្បែងនេះអ្នកអាចលេងនៅពេលដែល ‹ប្ដូរ› អាចឱ្យពួកគេបង្វិលតែក្រុមខាងក្រៅក៏បាន ខាងក្នុហក៏បានដែរ។ ហើយអាចរំកិលតែក្មេងម្នាក់ក៏បានដែរ ដោយពីខាងឆ្វេងពីស្ដាំ ឬ ពីស្ដាំទៅឆ្វេង។