< ត្រឡប់ទៅធនធានទាំងអស់
ល្បែងរង្វង់ទឹកមុខ
សកម្មភាព ៖ ល្បែងរង្វង់ទឹកមុខ
ចិត្តចលភាព
បំណិនចលកតូច (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំដៃ និងភ្នែកសាច់ដុំភ្នែក)។
បំណិនចលកធំ (ការហ្វឹកហាត់បង្កើនកម្លាំង សម្របសម្រួលសាច់ដុំតូច និងសាច់ដុំធំ)។
សិក្សាសង្គម
ការយល់ដឹងអំពីខ្លួនឯង(ស្គាល់ពីអារម្មណ៍មួយចំនួន)
(សម្តែងអារម្មណ៍ និងចេះសង្កត់ចិត្តរបស់ខ្លួន)
គោលបំណង ៖
(ចិត្តចលភាព) ប្រាប់ពីររបៀបធ្វើចលនាដៃតាមទម្រង់ផ្សេងៗដោយការធ្វើអ្វីមួយ ឬ លេងល្បែង។
បង្ហាញពីរបៀបធ្វើសកម្មភាពទៅតាមទម្រង់ផ្សេងៗនៃសកម្មភាពរួមមួយ។
(សិក្សាសង្គម) ប្រាប់បានពីអារម្មណ៍ ឬឥរិយាបថនៃការព្រួយបារម្មណ៍ កង្វល់ក្នុងព្រឹត្តិការណ៍មួយចំនួន។
ប្រាប់បានពីអារម្មណ៍របស់ខ្លួននៅពេលជួបរឿងមិនសប្បាយចិត្ត និងសប្បាយចិត្តដោយការធ្វើកាយវិការ ទឹកមុខ និងពាក្យសម្តី។
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ កាតអារម្មណ៍ (ពណ៌ / សខ្មៅ)
ការរៀបចំ ៖ សម្រេចចិត្តថាតើអារម្មណ៍មួយណាដែលអ្នកចង់បង្រៀនទៅក្មេងៗ សប្បាយរីករាយ
ក្រៀមក្រំ ភ័យខ្លាច ខឹង រំភើប -ល-។
សេដក្ដីណែនាំ៖
- និយាយថា៖ កូនៗថ្ងៃនេះអ្នកគ្រូនឹងលេងល្បែងរង្វង់ទឹកមុខ ជាមួយកូនៗទាំងអស់គ្នា។
- បន្ទាប់មកត្រូវធ្វើទឹកមុខតាមកាតអារម្មណ៍ និងកាយវិការម្ដង១ រហូតអស់ទឹកមុខទាំង៦។
- បន្ទាប់ពីបង្ហាញកាតអារម្មណ៍ហើយ ត្រូវឱ្យក្មេងៗទាំងអស់ទាយថា៖ តើទឹកមុខហ្នឹងជាទឹកមុខអ្វី?
- ឱ្យក្មេងៗទាំងអស់ធ្វើទឹកមុខ និងកាយវិការ តាមដោយមិនបញ្ចេញសម្លេងទេ។
- គ្រាន់តែនិយាយដោយគ្មានសម្លេងជាមួយការលេងទឹកមុខ និងភាសាកាយវិការក្នុងការពន្យល់តែប៉ុណ្ណោះ ។
- ជ្រើសរើសក្មេងតូចៗតាមតូច ធំតាមធំបង្កើតជាក្រុម ហើយឈរជារង្វង់។
- ចែកកាតអារម្មណ៍ទៅកាន់ក្មេងៗម្នាក់មួយសន្លឹកៗតាមក្រុមនីមួយៗ។
- ក្នុង ១ក្រុមក្មេងៗត្រូវទទួលបានកាតអារម្មណ៍ដូចគ្នាចំនួន ២នាក់ ។
- អ្នកត្រូវលើកក្រដាសសន្លឹក A4 ពីទឹកមុខមួយក្នុងចំណោមទឹកមុខទាំង៦នោះឡើងបង្ហាញក្មេងៗ។
- សួរក្មេងៗថា៖ តើកូនៗណាមានកាតទឹកមុខដូចរូបអ្នកគ្រូ?សូមកូនៗលើកបង្ហាញ។
សូមធ្វើទឹកមុខ និងកាយវិការតាមទាំងអស់ ហើយក្មេងៗអាចផ្លាស់ប្ដូរ កន្លែងគ្នាបាន។ - ត្រូវបន្តលើកសន្លឹកទឹកមុខទាំងនោះ ម្ដងមួយៗ រហូតដល់ក្មេងៗទាំងអស់បានធ្វើកាយវិការ និងធ្វើទឹកមុខរបស់ពួកគេបានគ្រប់ៗគ្នា ហើយក្មេងៗទាំងអស់បានផ្លាស់ប្ដូរកន្លែងគ្នាជាការស្រេច។
ចិត្តចលភាព
សិក្សាសង្គម