< ត្រឡប់ទៅធនធានទាំងអស់

ល្បែងឡូតូពណ៌


15-30 នាទី
មិនកំណត់ចំនួន
៣ឆ្នាំ លើស
បោះពុម្ភ សម្ភារ, កាត
អង្គការរ៉ឺម៉កកង់បីសម្រាប់កុមារ
  • បុរេគណិត បុរេគណិត
  • ភាសាខ្មែរ ភាសាខ្មែរ

សកម្មភាព ៖ ល្បែងឡូតូពណ៌
បុរេគណិត
ទំហំ និងពណ៌ (ចំណាត់ក្រុម និងលំដាប់លំដោយ)
ភាសាខ្មែរ
ការស្តាប់ (ស្តាប់គេនិយាយ និងមានសម្ថភាពស្តាប់ដោយធ្វើតាមការណែនាំងាយៗ)។
គោលបំណង
(បុរេគណិត) ប្រាប់បានពីរបៀបរៀបវត្ថុតាមលំដាប់ក្រុម ប្រភេទ ទំហំ និងពណ៌។
(ភាសាខ្មែរ) ប្រាប់ឡើងវិញពីសកម្មភាពតាមដំណាក់កាល ដោយអនុវត្តតាមដំណាក់កាលណែនាំ។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់

សៀវភៅ ដកស្រង់ចេញពីរឿង “តើនរណាជាអ្នកលាបពណ៌មេឃ?”
រយៈពេល ៣០ នាទី

ឧបករណ៍ ៖ កាត រៀបចំពណ៌ហើយដាក់ក្នុងកាបូប ឬប្រអប់ និងវត្ថុដែល
អាចប្រើសម្រាប់រាប់ចំនួនបានចំនួន ៦ប្រភេទ។ រត្ថុទាំងនោះមានដូចជា៖ គម្របដប ដុំថ្ម ឬជាដុំក្រដាស និង
មានជាវត្ថុដែលរាប់ចំនួនបាន។ វាសម្រាប់បង្ហាញពួកគេថាតើពណ៌ណាដែលត្រូវបានស្រែកហៅ។

ការរៀបចំ ៖ បោះពុម្ភ និងអ៊ុតកាតឱ្យបានស្អាត ទុកសម្រាប់ចែកឱ្យក្មេងៗ និងកញ្ចប់ពណ៌សម្រាប់
ក្រុមនីមួយៗ។ ដាក់ពណ៌ចូលទៅក្នុងកាបូប ឬប្រអប់។ មួយកាបូប ឬប្រអប់ សម្រាប់មួយក្រុម។

សេចក្ដីណែនាំ៖ 

  1. ប្រាប់ក្មេងៗថាពួកគេនឹងត្រូវលេងល្បែងមួយដែលមានឈ្មោះថាល្បែងឡូតូ។
  2. បែងចែកក្មេងៗទៅជាក្រុម។
  3. ធ្វើការជ្រើសរើសក្មេងម្នាក់នៅក្នុងក្រុម ដើម្បើធ្វើជាអ្នកស្រែកហៅពណ៌
  4. បង្ហាញក្មេងៗពីកាតឡូតូ និងពណ៌ដែលមាន។
  5. ឱ្យក្មេងនិយាយពីឈ្មោះពណ៌នៅលើកាតឡូតូហ្នឹង។ 
  6. ឱ្យក្មេងៗថាឈ្មោះពណ៌ដែលមាននឹងអ្នកកំពុងបង្ហាញនោះឱ្យបានច្រើនដង។ 
  7. បង្ហាញ និងពន្យល់ពួកគេពីច្បាប់ក្នុងការលេងល្បែងនេះ និងត្រូវប្រាកដថាក្មេងៗទាំងអស់យល់ហើយ។ 
  1. ឱ្យកាតឡូតូ និងកាបូបដាក់ពណ៌ និងវត្ថុសម្រាប់រាប់លេខទៅតាមក្រុមនីមួយៗ។
  2. ចូរឱ្យក្មេងដែលជាអ្នកហៅពណ៌ចែកវត្ថុរាប់ចំនួន ទៅតាមសមាជិកក្រុមនីមួយៗ។ 
  3. ពួកគេគួរតែលូកយកពណ៌នៅក្នុងប្រអប់ ឬកាបូបដោយមិនមើលជាមុន។
  4. បន្ទាប់មកហៅពណ៌ដែលខ្លួនបានចាប់បានមក។ 
  5. នៅពេលដែលរួចរាល់ហើយ ត្រូវប្រាប់ពួកគេចាប់ផ្ដើមលេងឱ្យសប្បាយ។ 

ការប្រែប្រួល៖ នៅរាល់ពេលដែលអ្នកហៅពណ៌នោះ ក្មេងៗអាចនិយាយឈ្មោះរបស់ដែលមានពណ៌ដូចពណ៌ដែលអ្នកបានលូកយក និងហៅនោះ (ឧទាហរណ៍. ពេលអ្នកហៅពណ៌យកពណ៌ក្រហម គាត់ថា«ពណ៌របស់ផ្លែប៉ោម»)។