< ត្រឡប់ទៅធនធានទាំងអស់
ល្បែងការងារទាំងអស់សុទ្ធតែសំខាន់
ប្រភេទសកម្មភាព
ល្បែងសកម្មភាព
ប្រធានបទតាមខែ
សាលារៀន និងខ្ញុំ, មុខរបរ
សកម្មភាព ៖ ល្បែងការងារទាំងអស់សុទ្ធតែសំខាន់
វិទ្យាសាស្រ្ត
បំណិនអនាម័យ (ទម្លាប់រស់នៅមានអនាម័យក្នុងគ្រួសារ និងសង្គម)
សិក្សាសង្គម
បំណិនសង្គម (ការយល់ដឹងពីបរិស្ថាន និងវិធីការពារ)
គោលបំណង
(វិទ្យាសាស្រ្ត) ប្រាប់ពីទីកន្លែងទុកដាក់សម្រាមតាមកាលកំណត់។
(សិក្សាសង្គម) ប្រាប់ឈ្មោះការងារ ឬ ទីកន្លែងដែលទាក់ទងនឹងបរិស្ថានធម្មាជាតិ និងទង្វើការពារបរិស្ថាន
ដូចជាមិនចោលសំរាមពាសវាលពាសកាល វិធីទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
កម្រិតសិក្សា ៖ ទាប មធ្យម ខ្ពស់
រយៈពេល ៖ ៣០ នាទី
ឧបករណ៍ ៖ ប្រអប់ ធុងសម្រាម ការរុ៉ង បាវ ថង់ ឬ កេះសម្រាប់ប្រមូលសម្រាម។
ការរៀបចំ ៖ ស្វែងយល់ពីការចោលសម្រាមនៅកម្ពុជា
សេក្ដីណែនាំ៖
- សួរក្មេងៗទាំងអស់ថា៖ តើការងារមួយណាដែលពួកគេគិតថាជាការងារសំខាន់?
- ពិភាក្សា៖ តើហេតុអ្វីបានជាការងារទាំងនោះមានសារៈសំខាន់បែបនេះ?
- ប្រាប់ក្មេងៗថា៖ ថ្ងៃនេះអ្នកគ្រូមានការងារមួយដែលចង់សួរកូនៗ។
- សួរពួកក្មេងៗ៖ តើការងារប្រមូលសម្រាមជាការងារមានសារៈសំខាន់ដែរឬទេ?
តើហេតុអ្វីបានជាកូនៗគិតថាការរើសសម្រាមមានសារៈសំខាន់?
តើនៅតាមដងផ្លូវទៅជាយ៉ាងណាដែរ?
តើមានសុខភាពល្អដែរទេ? - (ប្រសិនបើក្មេងឆ្លើយថាការរើសសម្រាមសំខាន់ មិនបាច់សួរសំណួរទី៥ទេ) ប្រសិនបើក្មេងៗគិតថាការងាររើសសម្រាមមិនមានសារៈសំខាន់។
តើហេតុអ្វីបានជាកូនៗគិតថាការរើសសម្រាមមិនមានសារៈសំខាន់?
តើនៅតាមដងផ្លូវទៅជាយ៉ាងណាដែរ?
តើមានសុខភាពល្អដែរទេ? - ប្រាប់ក្មេងៗថានេះគឺជាមេរៀនដែលពួកគេទាំងអស់ត្រូវធ្វើជាអ្នកប្រមូលសម្រាមនៅក្នុងថ្ងៃនេះ។
- នាំក្មេងៗទាំងអស់ដើរជុំវិញទីធ្លាសាលា និងប្រាប់ឱ្យពួកគេប្រមូល ឬ រើសសម្រាមទាំងអស់តាម
ដែលអាចធ្វើទៅបាន។ រើសដាក់ក្នុងប្រអប់ ថង់ ការុង បាវ ឬ ធុងសម្រាមជាដើម។ - ប្រាប់ក្មេងៗត្រូវទុកដាក់់ធុងសម្រាម ឬ ប្រអប់នៅកន្លែងដែលសាកសមងាយស្រួលដាក់សម្រាម។
- ចូលទៅក្នុងបន្ទប់រៀនវិញ និងប្រាប់២ចំណុចទៅពួកគេថា
- នេះហើយជាហេតុផលដែលអ្នកទាំងអស់គ្នាត្រូវចោលសម្រាមឱ្យបានត្រឹមត្រូវ ជៀសវាងបោះ
ចោលពាសវាលពាសកាល ដោយគ្មានសណ្ដាប់ធ្នាប់ ។ - គ្រប់ការងារទាំងអស់សុទ្ធតែមានប្រយោជន៍ និងមានសារៈសំខាន់